កាលពីព្រេងនាយ
នៅលើកោះមួយ មានអារម្មណ៍ជាច្រើន ដែលរស់នៅទីនោះ ដូចជា អារម្មណ៍រីករាយ សោកសៅ
ក្តីស្រឡាញ់ ភាពស្រស់ស្អាត។ល។
ថ្ងៃមួយមានការប្រកាសអាសន្នថា កោះនេះនឹងលិចនៅក្នុងពេលឆាប់ៗនេះហើយ។
ដូច្នោះពួកគេទាំងអស់គ្នា ក៏ប្រញាប់រៀបចំទូក ដើម្បីចាកចេញពីលើកោះនេះរៀងៗខ្លួន។
ក្នុងពេលនោះ
មានតែក្តីស្រលាញ់តែមួយប៉ុណ្ណោះ ដែលមិនព្រមចាកចេញ។ វាចង់នៅលើកោះនេះ រហូតដល់ដំណាក់កាលចុងក្រោយ។ នៅពេលដែលកោះនេះ លិចជិតផុត
ក្តីស្រឡាញ់ ក៏សម្រេចចិត្តហៅឲ្យគេជួយ។ នៅពេលនោះ ចំពេលដែលភាពស្តុកស្តម្ភ
កំពុងតែអ៊ុំទូកដ៏ធំមួយឆ្លងកាត់តាមទីនោះ។ ឃើញដូច្នេះ ក្តីស្រលាញ់ ក៏ស្រែកថា “ភាពស្តុកស្តម្ភ
តើអ្នកអាចជួយខ្ញុំឲ្យចាកចេញពីកោះនេះបានទេ?” ទេ! ខ្ញុំមិនអាចជួយអ្នកបានទេ
ព្រោះនៅលើទូករបស់ខ្ញុំ ផ្ទុកពេញទៅដោយមាសពេជ្រជាច្រើន គ្មានកន្លែងទំនេរ
សម្រាប់អ្នកទេ។
បន្ទាប់មក
ក្តីស្រលាញ់ ក៏សម្រេចចិត្តស្រែកហៅ ភាពស្រស់ស្អាត
ដែលកំពុងតែជិះទូកដ៏ស្អាតមួយឆ្លងកាត់ទីនោះឲ្យជួយ។ ទេ! ខ្ញុំមិនអាចជួយអ្នកបានទេ
មើលទៅខ្លួនអ្នកទទឹកហើយប្រឡាក់ប្រឡុកទៀត វាធ្វើឲ្យគគ្រិច និងខូចទូករបស់ខ្ញុំ ភាពស្រស់ស្អាត
ឆ្លើយ។
ចំណែក
សោកសៅ ក៏នៅក្បែរនោះដែរ ក្តីស្រឡាញ់ ក៏ស្រែកឲ្យជួយ បងសោកសៅ
តើបងអាចឲ្យខ្ញុំទៅជាជួយផងបានទេ? ទេ! ក្តីស្រឡាញ់ ខ្ញុំសោកសៅណាស់
ខ្ញុំចង់នៅតែម្នាក់ឯង។ អារម្មណ៍រីករាយ ក៏ឆ្លងកាត់ទីនោះដែរ ដោយសារនាងរវល់តែរីករាយពេក
មិនបានឮ ក្តីស្រឡាញ់ ស្រែកហៅឲ្យជួយនោះទេ។
រំពេចនោះ
មានសម្លេងមួយបន្លឺឡើង “មកជាមួយខ្ញុំមក ក្តីស្រឡាញ់ ចាំខ្ញុំជួយចម្លងអ្នក”។ ក្តីស្រឡាញ់
សប្បាយចិត្តពេក ធ្វើឲ្យនាងភ្លេចសួរឈ្មោះសប្បុរសជននោះ។ នៅពេលដែលពួកគេមកដល់ច្រាំង សប្បុរសជននោះ
ក៏ធ្វើដំណើរទៅផ្ទះគាត់បាត់ទៅ។
ក្តីស្រលាញ់ ដឹងថា
ខ្លួនជំពាក់គុណសប្បុរសជននោះ នាងក៏ដើរទៅសួរ ចំណេះដឹង ថា តើអ្នកដែលបានជួយខ្ញុំនោះ
គេជានរណា? គាត់គឺ ពេលវេលា ចំណេះដឹង ឆ្លើយ។ ហេតុអ្វី ពេលវេលា
ព្រមជួយខ្ញុំ? ក្តីស្រឡាញ់សួរ ។ ចំណេះដឹង ឆ្លើយ ព្រោះមានតែពេលវេលានេះទេ
ទើបដឹងថា ក្តីស្រឡាញ់ មានតម្លៃធំធេងប៉ុនណា៕[edit]
......................
ស្រង់ចេញពី
សៀវភៅ៖ ធម៌ជាមាគ៌ាដើម្បីអភិវឌ្ឍន៍ជីវិត
ទំព័រ.១៧១-១៧៣
បោះពុម្ព៖
ព.ស ២៥៥៥, គ.ស ២០១២
រៀប.ជួន
ចិន្តា
រូបភាពពីហ្វេសប៊ុកផេក
រូបភាពពីហ្វេសប៊ុកផេក
No comments:
Post a Comment