បុរសជនជាតិចិនម្នាក់...
រែកអម្រែកឡាំងទឹកពីរនៅលើស្មាដើម្បីទៅដងទឹកឯមាត់អូរមួយ
ឡាំងទឹកមួយមានស្នាមប្រេះបែក...ក្នុងខណដែលមួយទៀត
គ្មានស្នាមប្រេះបែក
និងអាចដាក់ទឹកត្រឡប់មកវិញបានពេញឡាំង
ប៉ុន្តែដោយចម្ងាយផ្លូវឆ្ងាយ...
ពីអូរត្រឡប់មកផ្ទះវិញ...
ទើបធ្វើឲ្យទឹកដែលនៅក្នុងឡាំងដែលមានស្នាមប្រេះបែកនៅសល់ត្រឹមតែពាក់កណ្តាល
ហេតុការណ៍ទាំងអស់នេះ
ប្រព្រឹត្តទៅបានពីរឆ្នាំពេញ
អ្នកដងទឹកអាចដងទឹកត្រឡប់មកផ្ទះវិញបានកន្លះៗឡាំង
ហើយច្បាស់ណាស់ថា
ឡាំងទឹកដែលគ្មានស្មាមប្រេះបែក
នឹងមានអារម្មណ៍ថា
ខ្លួនមានមោទនភាពក្នុងលទ្ធផល ការងារនេះបានយ៉ាងក្រៃលែង។
ក្នុងខណៈដំណាលគ្នា
ឡាំងទឹកដែលមានស្នាមប្រេះបែក
ក៏មានអារម្មណ៍ថា
ខ្មាសអៀនចំពោះភាពកង្វះខាតរបស់ខ្លួនឯង
វាមានអារម្មណ៍ក្រៀមក្រំចិត្តជាមួយការដែលមិនអាចបំពេញតួនាទីខ្លួន
បានត្រឹមតែពាក់កណ្ដាលនៃការប៉ុនប៉ងដែលវាសាងឡើង។
ពីរឆ្នាំក្រោយមក
រឿងនោះដូចជាការតាក់តែងតុស៊ីបាយ
ដែលប្រាសចាកពីម្ចាស់ដែលជាកម្មសិទ្ធិ
បែបនេះហើយ
យើងប្រហែលជាមិនអាចទទួលបានភាពស្រស់ស្អាតបែបនេះបានទេ។
ក្រោយពីពីរឆ្នាំ
រីឯឡាំងដែលមានស្នាមប្រេះបែកមើលឃើញថា
ជារូបភាពអាក្រក់ល្វីងជូរចត់ណាស់។
ថ្ងៃមួយដែលនៅក្បែរអូរ
វាបាននិយាយជាមួយអ្នកដងទឹកថា...
ខ្ញុំមានអារម្មណ៍ខ្មាសអៀនខ្លួនឯង
កើតមានព្រោះតែស្នាមប្រេះបែក
ចំណែកខាងខ្លួនរបស់ខ្ញុំ... ធ្វើឲ្យទឹកដែលនៅខាងក្នុង
ហូរចេញមករហូរតាមផ្លូវ
ដែលត្រឡប់ទៅដល់ផ្ទះរបស់លោក។
អ្នកដងទឹកឆ្លើយថា...
តើអ្នកធ្លាប់បានសង្កេតពិនិត្យមើលឬទេ?
មានផ្ការីកស្គុះស្គាយពេញដងផ្លូវនៅចំណែកខាងអ្នក...
ប៉ុន្តែបែរជា...
មិនមានផ្ការីកមួយទងសោះ
ផ្នែកម្ខាងផ្លូវមួយទៀត
ព្រោះខ្ញុំដឹងថា
អ្នកមានស្នាមប្រេះបែកស្រាប់
ខ្ញុំទើបបានសាបព្រោះគ្រាប់ផ្កាចោលខាងផ្លូវរបស់អ្នក
ហើយរាល់ថ្ងៃដែលដើរត្រឡប់មកវិញ...
អ្នកជាអ្នកស្រោចទឹកគ្រាប់ពូជផ្កា
ទាំងនោះ
អស់រយៈកាលពីរឆ្នាំហើយ ដែលខ្ញុំអាចបេះផ្កាស្អាតៗ។
មនុស្សយើងម្នាក់ៗរមែងតែងតែមានចំណុចខ្សោយដែលជាអត្តសញ្ញាណរបស់ខ្លួនឯង
ប៉ុន្តែស្នាមប្រេះបែក
និងប្រការកង្វះខាតដែលយើងម្នាក់ៗមាននោះ
អាចជួយធ្វើឲ្យការរស់នៅរួមគ្នារបស់យើងគួរឲ្យចាប់អារម្មណ៍
និងបែ្រក្លាយជាតម្លៃឈ្នូលចក្រវាឡនៃជីវិតបាន...។
រឿងដែលត្រូវធ្វើ...
គ្រាន់ត្រឹមតែព្រមទទួលយកមនុស្សម្នាក់ៗក្នុងរចនាបទដែលគេមាន...
និង
ស្វែងរកវត្ថុដែលល្អបំផុតក្នុងខ្លួនរបស់ពួកគេទាំងនោះប៉ុណ្ណោះ។
គោលគំនិតៈ
សម្លឹងមើលលោកនេះច្រើនជ្រុង...
ព្រោះមនុស្សយើងមិនមានតែចំណុចខ្សោយតែម្យ៉ាងឯណា(ពិតមែន)
ដូចជា
បេះដូង(heart) បុរសចិនម្នាក់នេះ...
រែកឡាំងទឹកពីរនៅលើស្មាដើម្បីទៅដងទឹកឯមាត់អូរ
ឡាំងទឹកមួយមានស្នាមប្រេះបែក
ក្នុងខណៈឡាំងទឹកមួយទៀត
មិនមានស្នាមប្រេះបែក...៕[edit]
អរគុណទិន្ន័យដ៏ល្អៗពី
http://line.me/R/home/public/post?id
No comments:
Post a Comment