Tuesday, September 6, 2016

ពាក្យប្រើហៅព្រះពុទ្ធជាម្ចាស់មានច្រើនយ៉ាង


ពាក្យប្រើហៅព្រះពុទ្ធជាម្ចាស់មានច្រើនយ៉ាង ដូចខាងក្រោម
+ព្រះពោធិសត្វ មានន័យថា លោកដែលកំពុងបំពេញបារមី ១០ (មួយជាបីៗ រួមជាបារមី ៣០)គឺ ទាន សីល នេក្ខម្មៈ បញ្ញា វីរិយៈ ខន្តិ សច្ចៈ អធិដ្ឋាន មេត្តា និងឧបេក្ខា នឹងបានត្រាស់ដឹងហើយក្លាយជាព្រះពុទ្ធជាម្ចាស់។
+អង្គស្រី មានន័យដល់ លោកមានរស្មីផ្សាយចេញពីព្រះកាយទ្រង់
+ព្រះមហាបុរស ជាពាក្យដែលប្រើហៅ ព្រះពុទ្ធជាម្ចាស់មុនត្រាស់ដឹង ហើយន័យមួយទៀត គឺបុរសធំដ៏ឆ្នើម
+តថាគត ជាពាក្យដែលព្រះពុទ្ធជាម្ចាស់ត្រាស់ហៅខ្លួនព្រះអង្គឯង មានន័យ ៨យ៉ាងគឺ
-ព្រះអង្គទ្រង់យាងមកហើយយ៉ាងនោះ
-ព្រះអង្គទ្រង់យាងទៅហើយយ៉ាងនោះ
-ព្រះអង្គទ្រង់យាងមកដល់តថលក្ខណៈ
-ព្រះអង្គទ្រង់ត្រាស់ដឹងតថធម៌ តាមដែលវាកើតមាន
-ព្រះអង្គទ្រង់ឃើញយ៉ាងនោះ
-ព្រះអង្គទ្រង់ត្រាស់ដឹងយ៉ាងនោះ
-ព្រះអង្គទ្រង់ធ្វើយ៉ាងនោះ

ព្រះជាម្ចាស់
+តថគតពោធិសទ្ធា មានន័យដល់ ការជឿប្រកាន់យកបញ្ញាត្រាស់ដឹងនៃព្រះតថគត
+ធម្មរាជា មានន័យដល់លោកជារាជានៃធម៌
+ធម្មស្វាមិស មានន័យដល់ លោកជាធំដោយជាម្ចាស់នៃធម៌
+ធម្មសាមី មានន័យដល់ លោកជាម្ចាស់នៃធម៌
+ធម្មិសរាធបតី មានន័យដល់ លោកជាអធិបតីក្នុងធម៌ ជាពាក្យប្រើក្នុងកាព្យ មានន័យដល់ព្រះពុទ្ធជាម្ចាស់
+បរមសាស្ដា, ព្រះបរមសាស្ដា មានន័យដល់ លោកជាសាស្ដាចារ្យដ៏ចម្បង ឬដ៏កំពូល ព្រះអង្គទ្រង់ជាគ្រូកំពូល ឬព្រះបរមគ្រូ
ព្រះដ៏មានព្រះភាគ ឬព្រះមានព្រះភាគជាម្ចាស់
+ព្រះពុទ្ធជាម្ចាស់ មានន័យលោកដឹងច្បាស់ ដឹងត្រូវ ដោយព្រះអង្គឯងមុនហើយ បង្រៀនប្រជាជនឲ្យប្រព្រឹត្តត្រូវដោយកាយ វាចា និងចិត្ត
+ព្រះសាស្តា មានន័យដល់ លោកបង្រៀនដល់ជនានុជនទាំងឡាយទាំងពួង
+ព្រះសម្ពុទ្ធជាម្ចាស់, ព្រះសម្មាសម្ពុទ្ធជាម្ចាស់, ព្រះអរហន្តសម្មាសម្ពុទ្ធជាម្ចាស់, សម្ដេចព្រះសម្មាសម្ពុទ្ធជាម្ចាស់ មានន័យដល់ លោកត្រាស់ដឹងអង្គឯងដោយប្រពៃ
+ភគវា មានន័យដល់ លោកជាបុគ្គលមានសំណាង ឬលោកបែងចែកធម៌
មហាសមណៈ
+លោកនាថ, ព្រះលោកនាថ មានន័យដល់ ព្រះជាទីពឹងពំនាក់នៃលោក
+សយម្ភូ, ព្រះសម្ភូ មានន័យដល់ លោកត្រាស់ដឹងបានដោយព្រះអង្គឯង គ្មានគ្រូអាចារ្យណាមកប្រដៅព្រះអង្គឡើយ
+សព្វញ្ញូ, ព្រះសព្វញ្ញូពុទ្ធជាម្ចាស់ មានន័យដល់ លោកដឹងអ្វីៗបានគ្រប់យ៉ាង និង
+ព្រះសុគត, ព្រះសុគតោ មានន័យដល់ លោកស្តេចយាងទៅល្អហើយ៕ [edit]


------------------------------------------------------------------------------------------------------------
-ពាក្យត្រូវរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា ពាក្យពិតរែងស្លែង ពុំពិរោះថា បណ្ឌិតមេបា រែងថាពុំគាប់។
-មានះបាត់មិត្ត ខឹងបាត់ប្រាជ្ញា លេញលេងដៀលថា បាត់ឥរិយាគាប់។
-ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ ស្រីស្រាលប្រច័ណ្ឌ រែងស្អប់ខ្ញុំគាប់ ពាលពិតឥតច្បាប់ រែងស្អប់ប្រដៅ។
-ខ្លែងហើយដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា។
-កុំងើងដោយខ្យល់ កុំខ្វល់ដោយស្រី។
-ទឹកបាក់ទៅទាប បុណ្យបាត់ដ្បិតបាប លាភបាត់ដ្បិតឃោរ ទឹកថ្លាដ្បិតរលក មិនយល់ស្រមោល ទោសកើតដ្បិតពោល ល្មមមាត់ឈ្លានពាន។
-កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រ្កម៍ កុំទុកចិត្តអភិប្រាយ ប្រើទំលែងខ្ពស់ សំលឹងឲ្យឆ្ងាយ ស្តាប់ពាក្យបរិយាយ បណ្ដាំមេជី។
-ធ្វើស្រែមើលស្មៅ សន្តានមើលផៅ បំរើមើលពុត ទោះដឹងពុតជា ពុំចេរពិតត្បុត ដឹងចិត្តបរិសុទ្ធ ពុំចេរឥរិយា។ (ព្រះរាជាសម្ភារ)
------------------------------------------------------------------------------------------------------------


No comments:

Post a Comment