“... មិនមានសេចក្ដីសៅហ្មងល្អក់កករអ្វីឡើយ
នឹងអាចជ្រាបចូលដល់សាច់ពេជ្របាន
សូម្បីតែបន្តិច
បានត្រឹមតែស្រោបនៅខាងក្រៅតែប៉ុណ្ណោះ។
ដូចនោះ ការណ៍ដែលមានគេពោលវាទលើកឡើងថា
“ព្រះពុទ្ធសាសនាសៅហ្មងល្អក់កករហើយ អាប់ឱនរស្មីហើយ”
ទើបជាការពោលវាទលើកឡើងនេះខុសស្រឡះ
“ព្រះពុទ្ធសាសនាមិនមួហ្មង សៅហ្មង
ព្រះពុទ្ធសាសនាមិនមានការអាប់ឱនរស្មី” ឡើយ។
បុគ្គលដែលនៅជុំវិញ
ឬពុទ្ធសាសនិកជនទាំងឡាយ
ដែលបានកំពុងប្រព្រឹត្តល្មើសខុសសីល
ខុសធម៌វិន័យ ខ្វះក្ដីមេត្តាករុណា
ដូចនេះជាបុគ្គលសៅហ្មង
ជាបុគ្គលប្រឡះលាមក និងអាប់ពន្លឺរស្មី
គឺអាប់ឱនស្រអាប់រស្មីពីអំពើល្អ
សេចក្ដីចម្រើនរុងរឿង សេចក្ដីត្រជាក់ត្រជុំ។
បុគ្គលដែលសាងភាពអាប់ឱន
សេចក្ដីសៅហ្មង ទើបបានជាបុគ្គលអាប់ឱនបុគ្គលសៅហ្មង
ព្រះពុទ្ធសាសនាមិនបានធ្វើសេចក្ដីអាប់ឱន
សេចក្ដីសៅហ្មង អ្វីឡើយសូម្បីតែបន្តិច។
“ព្រះពុទ្ធសាសនាទើបមិនមានការអាប់ឱន
មិនសៅហ្មងសូម្បីតែបន្តិច” សូមឲ្យអ្នកទាំងឡាយប្រកាន់យកល័ខគោលនេះទុកផងចុះ...”៕
ព្រះវរធម្មគតិ
អប់រំដោយ
តេ.ញាណសំវរ
No comments:
Post a Comment