សុភាសិតទាំង២៣មកពីប្រទេសជុំវិញពិភពលោកបង្កប់អត្ថន័យឆ្លុះបញ្ចាំងពីសង្គមមនុស្សលើពិភពលោកត្រូវគ្មានខុសត្រង់ណាទេ
ពីប្រទេសកេនយ៉ា ស៊ុយអែតរហូតដល់ប្រទេសអេត្យូពី និងរុស្ស៊ី ។ ខាងក្រោមនេះគឺជាសុភាសិតដ៏មានន័យនៅជុំវិញពិភពលោក
ដែលអ្នករចនានៅទីក្រុងម៉ានឆេសស្ទើរឈ្មោះ James Chapman បានប្រែសម្រួលជារូបភាព
។
១) នៅពេលដំរីប្រយុទ្ធគ្នា ស្មៅឯណោះទេដែលជាអ្នករងគ្រោះ
(កេនយ៉ា)
មានន័យថា ៖ នៅពេលពួកមានអំណាចប្រយុទ្ធគ្នា អ្នកតូចតាចឯណោះទេដែលជាអ្នករងគ្រោះ
។ ខែ្មរយើងថា ដំរីជល់គ្នា ងាប់ស្រមោចសង្អារ ។ មួយទៀតថា ដំរីជល់គ្នា ងាប់ស្មៅចិញ្ចៀន ។
២) ខ្នើយគឺជាអ្នកផ្តល់ប្រឹក្សាល្អបំផុត (ស៊ុយអែត)
មានន័យថា ៖
ដេកនៅលើបញ្ហាហើយចាំមើលថាតើអ្នកមានអារម្មណ៍យ៉ាងណានៅពេលព្រឹក ។
៣) កន្លែងរអិលមិនស្គាល់សូម្បីតែស្តេច (កេនយ៉ា)
មានន័យថា ៖ បើទោះជាមនុស្សមានអំណាចកម្រិតណា
ពួកគេក៏នៅតែជាមនុស្សធម្មតា ។
៤) ប្រសិនបើពិភពលោកទាំងមូលជន់លិច វាមិនមែនជាបញ្ហាសម្រាប់សត្វទាឡើយ
(តួកគី)
មានន័យថា ៖ រឿងដែលអាក្រក់សម្រាប់អ្នក
មិនមែនអាក្រក់សម្រាប់មនុស្សរាល់គ្នាឡើយ ។
៥) កង្កែបក្នុងអណ្តូងមិនបានដឹងពីសមុទ្រដ៏ធំល្វឹងល្វើយឡើយ
(ជប៉ុន)
មានន័យថា ៖ មានរឿងជាច្រើនទៀតបានកើតឡើង
សូមព្យាយាមមើលរូបភាពដែលធំ ។
៦) ដើម្បីរស់ជាមួយឆ្កែចចក អ្នកត្រូវតែលូឱ្យដូចពួកវា
(រុស្ស៊ី)
មានន័យថា ៖ ក្នុងស្ថានភាពគ្រោះថ្នាក់
ត្រូវព្យាយាមបត់បែនតាមកុំបីខាន ។ ខ្មែរយើងថា ចូលស្ទឹងតាមបទ ចូលស្រុកតាមទេស ។
៧) មានដំឡូងស្អុយនៅគ្រប់ការ៉ុង (វែល)
មានន័យថា ៖
គ្រប់សង្គមមនុស្សតែងតែមានមនុស្សអាក្រក់ ។
៨) ធុងទទេគោះឮសំឡេងខ្លាំង (អ៊ីស្លង់)
មានន័យថា ៖
មនុស្សនិយាយប្រូកប្រាជ្ញច្រើនធ្វើដូចខ្លួនឯងដឹងគ្រប់អ្វីៗទាំងអស់
តាមពិតគ្មានដឹងអ្វីទេ ។
៩) នៅពេលសំណាញ់ពីងពាងសហការគ្នា ពួកវាអាចចងតោមួយក្បាលបាន
(អេត្យូពី)
មានន័យថា ៖ ជាមួយការងារជាក្រុម
អ្នកតូចអាចបង្ក្រាបអ្នកធំបាន ។ ខ្មែយើងថា ចង្កឹះមួយគេកាច់បាក់ ចង្កឹះមួយបាច់គេកាច់មិនបាក់ឡើយ ឬថាខ្សែអំបោះមួយសរសៃឆ្មារៗ រួមគ្នាអាចចងជាប់ខ្លាមួយបាន ។
១០) ពងមាន់គិតថា វាឆ្លាតជាងមេមាន់ (ប៉ូឡូញ)
មានន័យថា ៖ មនុស្សវ័យក្មេងគិតថា ពួកគេដឹងអ្វីៗគ្រប់យ៉ាង
។
១១) បើដួល ៧ ដង លើកទី ៨ ត្រូវងើបឡើង (ជប៉ុន)
មានន័យថា ៖ កុំទុកឱ្យបរាជ័យទាញអ្នកថយក្រោយ
។
១២) ផ្លែឈើចេញពីដើមតែមួយមានរសជាតិខុសគ្នា
(ចិន)
មានន័យថា ៖
សមាជិកពីគ្រួសារតែមួយមានបុគ្គលិកលក្ខណៈខុសគ្នា ។
១៣) អ្នកព្យួរស្រែដ៏ពូកែអាចព្យួរបានសូម្បីជាមួយសត្វក្ងាន
(លីទុយអានី)
មានន័យថា ៖
កម្មករល្អអាចធ្វើការងាររបស់ពួកគេ សូម្បីតែជាមួយជាមួយឧបករណ៍អន់ៗ ។
១៤) ខ្លាឃ្មុំនិងអ្នកប្រមាញ់ខ្លាឃ្មុំមានគំនិតខុសគ្នា
(ន័រវែស)
មានន័យថា ៖
ការខ្វែងគំនិតគ្នាខ្លះមិនអាចដោះស្រាយបានទេ ។
១៥) ពុកចង្ការមិនអាចធ្វើឱ្យអ្នកក្លាយជាទស្សនវិទូទេ
(អ៊ីតាលី)
មានន័យថា ៖ អ្នកមិនអាចវាយតម្លៃមនុស្សតែសំបកក្រៅបានទេ
។
១៦) ពួកបិសាចតែងយកកាដូរបស់ពួកវាទៅវិញ (អ៊ុយក្រែន)
មានន័យថា ៖ អ្វីដែលបានមកស្រួល
ទៅវិញក៏ស្រួលដែរ ។ គ្មានអ្វីស្ថិតស្ថិរជានិរន្តរ៍ឡើយ ។
១៧) ភាពស្រេកឃ្លាន ទឹកជ្រលក់ល្អបំផុត
(រមាំងបុរាណ)
មានន័យថា ៖
ពេលអ្នកឃ្លានអ្វីៗក៏ឆ្ងាញ់ទាំងអស់ ឬខ្មែរយើងថា ឃ្លានឆ្ងាញ់ស្រឡាញ់ស្អាត ។
១៨) ឆ្មាដែលពាក់ស្រោមដៃ
មិនអាចចាប់កណ្ដុរបានទេ (Gaelic)
មានន័យថា ៖ ការប្រយ័ត្នប្រយែង និងសុភាព
មិនបានជួយដោះស្រាយបញ្ហាគ្រប់យ៉ាងទេ ។
១៩) បោះចោលវាជាមួយបែតមែន (ហ្វីលីពិន)
មានន័យថា ៖
យើងមិនអាចចាត់ការអ្វីដោយខ្លួនឯងបានគ្រប់រឿងទេ បញ្ហាខ្លះ
អាចត្រូវរកវីរបុរសឲ្យមកជួយដោះស្រាយហើយ ។
២០) ពោះដែលឃ្លានគ្មានត្រចៀកទេ (បារាំង)
មានន័យថា ៖ អ្នកគ្មានចិត្តសមាធិឡើយ
បើមិនមានអាហាទ្រាប់ពោះ ។
២១) សៀវភៅក៏ដូចជាសួនដែលអាចយកដាក់កាបូបបាន
(ចិន)
មានន័យថា ៖
មានពាក្យពេចន៍ល្អៗច្រើនណាស់ត្រូវបានសរសេរចូលទៅក្នុងសៀវភៅ ។
២២) បុគ្គលដែលជីកអន្លុងសម្រាប់អ្នកដទៃ
ច្រើនតែខ្លួនឯងធ្លាក់ចូលទៅក្នុងនោះ (រ៉ូម៉ានៀ)
មានន័យថា ៖ ប្រសិនបើធ្វើមិនល្អដាក់អ្នកដទៃ
វានឹងត្រឡប់មករកខ្លួនវិញ ឬខ្មែរយើងថា ឈាមស្រែកស្បែកហៅ ។
២៣) កូនជាងស្លាបព្រា
ច្រើនបានស្លាបព្រាអាក្រក់ (អាយឡែន)
មានន័យថា ៖ អ្នកខ្លះលះបង់មនុស្សជិតស្និទ្ធ
ក្នុងខណៈពេលដែលជួយអ្នកដទៃ ឬខ្មែរយើងថា របស់ល្អ របស់ធំ របស់ស្អាត ច្រើនតែទុកលក់ ចំណែករបស់អន់ របស់តូចតាច របស់អាក្រក់ ច្រើនតែទុកប្រើ ទុកហូបខ្លួនឯង ៕
------------------------------------
Cr.គោលគំនិតល្អដើម្បីជីវិត
------------------------------------
Cr.គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment