២៥០០ ឆ្នាំជាងមកហើយ
នៅមិនទាន់មានវិទ្យាសាស្ត្រណាមួយ អាចពិសោធបានថា ទ្រឹស្ដីបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ខុស
សូម្បីមួយប្រការនោះ ។ ព្រះធម៌ ៨៤, ០០០ ព្រះធម្មក្ខន្ធ មានប្រការណាដែលថាខុស ទាំងនោះគឺជាតម្លៃបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់
។
បញ្ញរបស់ព្រះពុទ្ធ
អាត្មាយល់ឃើញថា រឿងបញ្ញានេះ
យើងមិនចាំបាច់ទៅយករឿងរបស់បរិទេសដែលមានល្អខ្លះ មានអាក្រក់ខ្លះ តែចង់ពន្យល់ថា ប្រព័ន្ធផ្សេងៗ
ទស្សនៈផ្សេងៗរបស់ពួកបស្ចឹមលោកនោះ ចាំទុកឲ្យច្បាស់ថា ជាទស្សនៈនៃគំនិតរបស់មនុស្ស “បុថុជ្ជន” ពុំមែនជាទស្សនៈដែលកើតឡើងពីបញ្ញារបស់ព្រះពុទ្ធជាម្ចាស់
ដែលជាបញ្ញាសកល និងស្គាល់ជីវិតតាមសភាវសច្ចទេ
។
ការដែលយល់ថា ប្រព័ន្ធគំនិតដែលគេប្រកាន់ថា
មុតស្រួចបំផុតរបស់ប្រទេសខាងលិចនោះ ដូចយ៉ាង កាលម៉ាក្ស( Karl Marx ) ហ្វ្រយ( Sigmund Freud
) ជាដើម
មិនប៉ុន្មានឆ្នាំក៏រលត់បាត់បង់អស់ តែរបស់ព្រះពុទ្ធជាម្ចាស់ ស្ទើរទាំងអស់ ២,៥០០ ឆ្នាំជាងមកហើយ នៅមិនទាន់មានអ្នកវិទ្យាសាស្ត្រណាមួយដែលអាចពិសោធបានថា ទ្រឹស្ដីបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ទាំងនោះខុស សូម្បីតែមួយប្រការ ។
ព្រះធម៌ ៨៤, ០០០ ធម្មក្ខន្ធ
៨៤, ០០០ ធម្មក្ខន្ធ
មានប្រការណាដែលខុស ទាំងនេះគឺជាតម្លៃរបស់ពាក្យបង្រៀនចេញអំពីព្រះពុទ្ធជាម្ចាស់ ។
ពីរពាន់ប្រាំរយឆ្នាំកន្លងមកហើយ នៅមិនទាន់មានអ្នកណាអាចពិសោធរកឃើញថា ទ្រឹស្ដីបង្រៀនរបស់ព្រះពុទ្ធខុសភ្លាត់
ឃ្លាតចាកពីការពិត សូម្បីតែមួយប្រការ ។ ប្រសិនបើយើងធៀបជាមួយអ្នកប្រាជ្ញដទៃ
ឬសាស្ដាចារ្យដទៃ នឹងមើលឃើញយ៉ាងច្បាស់អំពីភាពខុសគ្នា ក្នុងសម័យបុរាណនោះ
អ្នកប្រាជ្ញដែលមានឈ្មោះល្បីល្បាញបំផុតរបស់បស្ចឹមលោក ដូចជា អារីស្ដូត ជាដើម ។
តាមពិត គោលទស្សនៈរបស់អារីស្តូតក្នុងកម្រិតសីលធម៌
ឬចរិយធម៌គួរឲ្យចង់សិក្សា ព្រោះមានរឿងជាច្រើនដែលមានខ្លឹមសារស្រដៀងជាមួយទ្រឹស្ដីបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់
តែប្រសិនបើយើងបានអានទស្សនៈរបស់អារីស្តូតទាំងអស់នុ៎ះ ប្រហែលមានកូនចិត្តថា មានប្រការខ្លះអាចមិនមែន
ឬថាមានប្រការខ្លះទៀតដែលមនុស្សក្នុងយុគសម័យនេះ យកការជឿមិនបាន ។
ឧទាហរណ៍ ក្នុងការសរសេររឿងគោលនយោបាយ
ទស្សននយោបាយ អារីស្តូតប្រាប់ថា មនុស្សដែលកើតក្នុងលោកនេះ មានពីរប្រភេទ ។ ប្រភេទទី១
គឺជាប្រភេទមនុស្សដែកកើតមកធ្វើចៅហ្វាយនាយ កើតឡើងព្រមធ្វើជានាទីចៅហ្វាយនាយ ។
ប្រភេទទី២ គឺប្រភេទមនុស្សកើតមកសម្រាប់ធ្វើជាទាសករ គឺវាមានធម្មជាតិបែបហ្នឹងស្រាប់
កើតឡើងមកត្រូវធ្វើជាទាសករគេអ៊ីចឹង ។
ដូចនោះ សង្គមរបស់មនុស្សយើងមានទាសករ
មិនមែនជារឿងខុសឡើយ វាជារឿងត្រឹមត្រូវហើយ
ព្រោះពួកគេកើតមកដើម្បីធ្វើជាទាសកររបស់ចៅហ្វាយនាយទាំងឡាយ
ហ្នឹងហើយគឺជាគំនិតរបស់អ្នកប្រាជ្ញដែលពូកែបំផុតរបស់បស្ចឹមលោក ។
កាលកន្លងមកច្រើនឆ្នាំ មានអ្នកប្រាជ្ញម្នាក់ទៀត
គឺ ដេកាត ដែលមានផលចំពោះសង្គមបស្ចឹមលោកណាស់ ។ ដេកាត ប្រកាន់គោលជំហរថា
សត្វតិរច្ឆានទាំងឡាយ គ្មានវេទនា មិនមានអារម្មណ៍ ប្រសិនបើមានវេទនា សត្វយំ គ្មានន័យ
។ ប្រសិនបើយើងប្រកាន់ថា សត្វឈឺចាប់ នោះគ្រាន់តែជាឧបាទានរបស់យើងប៉ុណ្ណោះ
មានតែមនុស្សប៉ុណ្ណោះដែលមានវេទនាកើតឡើង ។
ឧទាហរណ៍
របស់អ្នកប្រាជ្ញបស្ចឹមលោកត្រឹមតែពីរនាក់ នៅមានច្រើនជាងនេះទៀត តែបើប្រៀបធៀបជាមួយទ្រឹស្តីបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់
ក្នុងគំនិតរបស់អាត្មា មិនមានកន្លែងណា ចំណុចណាដែលប្រាប់យើងថា ទ្រឹស្ដីទាំងអស់នោះហួសសម័យកាលហើយ
។
ការនេះ
ប្រហែលជាគំនិតមនុស្សក្នុងសម័យនោះក្នុងប្រទេសឥណ្ឌា
ត្រឹមតែមនុស្សក្នុងសម័យនេះទទួលយកមិនបាន អ្នកខ្លះក៏នៅប្រកាន់តាមនោះដូចគ្នា ដោយប្រកាន់ជឿថា ទ្រឹស្ដីបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់
ពាក់ព័ន្ធជាមួយរឿងវិលវល់កើតស្លាប់ៗ
ដែលជាប្រព័ន្ធជំនឿរបស់មនុស្សក្នុងសម័យនោះ ៕
------------------------------------
Cr.
V. Chayasaro
សូមអរគុណលោក
liekr
ប្រែ. គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment