ហ្វឹកហាត់សតិដើម្បីជីវិតរឺងប៉ឹង ឆ្លើយសំនួររឿងព្រះធម៌រំលត់ទក្ខ
មានមនុស្សជាច្រើនណាស់នៅមានមន្ទិលសង្ស័យថា តើយើងអាចនាំយកគោលការណ៍ធម៌ផ្សេងៗ មកបំប្លែងប្រើក្នុងជីវិតប្រចាំថ្ងៃបានដូចម្តេច? តើយើងអភិវឌ្ឍខ្លួនយ៉ាងម៉េចឲ្យមានការរីកចម្រើនក្នុងធម៌? បញ្ហាទាំងអស់នេះនឹងបានដោះស្រាយបំភ្លឺដូចខាងក្រោម៖
អ្នកអានសួរថា
តើយើងមានវិធីណាចាត់ការជាមួយភាពច្រណែនឈ្នានីស
ឬការប្រៀបធៀបបានយ៉ាងដូចម្តេច?
ចម្លើយៈ ការគិតឫស្យា ការប្រៀបធៀប ការអស់កម្លាំងចិត្ត ស្លុតចិត្ត អស់សង្ឃឹម
មានចំណុចខ្សោយ មានគំនិតអវិជ្ជមានទាំងអស់ វាកើតចេញពីចិត្តទៅតាក់តែង។ ផ្លូវដែលធ្វើឲ្យចិត្តឈប់ទៅតាក់តែងប្រឌិតឡើង
គឺការធ្វើវិបស្សនា ផ្លូវដទៃក៏មានខ្លះដែរ ដូចជារកផ្លូវដទៃធ្វើ ព្យាយាមគិតតែផ្លូវវិជ្ជមាន
ឬមានស្នេហា ពិភាក្សា បន្ធូរបន្ថយ មានច្រើនយ៉ាងច្រើនវិធី ប៉ុន្តែគ្រប់ផ្លូវកើតមានត្រឹមតែការដោះស្រាយចុងហេតុ
ព្រោះធ្វើបានត្រឹមតែកាឡៃគំនិត ប៉ុន្តែតិចគំនិតតាក់តែងអ្វីចូលមកទៀត ព្រោះការតុបតែងជារឿងដែលកើតឡើងធម្មតារបស់ចិត្តដែលមិនបានទទួលការអប់រំហ្វឹកហាត់។
សៈ
តើហេតុអ្វីបានជាមនុស្សយើងគិតថា គំនិតរបស់ខ្លួនឯងត្រឹមត្រូវជានិច្ច?
ចៈ ព្រោះមនុស្សយើងមានអត្តៈ
ពេលមានអត្តៈហើយ យើងតែងតែចង់ល្អជាងគេ ពូកែជាងគេ ពិសេសជាងគេ ព្រះពុទ្ធជាម្ចាស់នៃយើង ព្រះអង្គទ្រង់ឲ្យលះបង់អត្តាចេញ។
ការលះអត្តាដែលមានប្រសិទ្ធភាពបំផុតគឺ ការចម្រើនភាវនាឲ្យឃើញច្បាស់ថាអ្វីដែលកើតឡើង និងរលត់ទៅវិញ
ភាសាលោកហៅថា ឃើញការកើតរលត់របស់រូបនិងនាម។ ពេលឃើញការកើតឡើងនិងរលត់ទៅវិញនៃនាម និងរូបហើយ
ចិត្តនឹងចាប់ផ្តើមបន្ថយការប្រកាន់អត្តាខ្លួនចុះមកជាលំដាប់ គំនិតកាន់ជើងខ្លួនឯងនោះក៏ថមថយចុះទៅជាលំដាប់ដូចគ្នានេះដែរ។
សៈ
តើយើងនឹងញែកសច្ចភាព ជំនឿង និងរឿងដែលខ្លូនគិតថា
សភាវៈពិតយ៉ាងដូចម្តេចបាន?
ចៈ
ត្រូវសិក្សា រកអង្គចំណេះដឹងដែលត្រឹមត្រូវ។ ដរាបណាដែលយើងនៅមិនទាន់បានសិក្សា យើងចេះតែប៉ាន់ស្មានទៅជារឿយៗថា
តើជីវិតគឺជាអ្វី? ជីវិតប្រព្រឹត្តទៅបានដូចម្តេច? ហើយយើងកើតមកធ្វើអ្វី? សំនួរទាំងអម្បាលមាននេះវិលវល់មិនចេះចប់មិនចេះហើយ
ដរាបណាដែលយើងបានសិក្សាលើមាគ៌ាដ៏ត្រឹមត្រូវ។ ពេលបានសិក្សាហើយ ទោះបីនៅមានមន្ទិលសង្ស័យខ្លះ
ក៏ប៉ុន្តែពេលបានឃើញស្នាកស្នាមនៃសច្ចភាពដែលគូរប្រកាន់ជឿ ធ្វើឲ្យកើតមានសទ្ធាបង្អោនចិត្តប្រតិបត្តិ។
ពេលបានប្រតិបត្តិដល់ឃើញប្រត្យក្សដោយខ្លួនឯងហើយ យើងអាចញែកដាច់ចេញដោយខ្លួនឯងថា តើអ្វីគឺជាជំនឿ
តើអ្វីជាសច្ចភាព និងសូម្បីតែមិនទាន់បានចាប់ប្រតិបត្តិក៏ដោយ រឿងដែលបានសិក្សាក៏នៅត្រឹមតែជំនឿនោះឯង។
សៈ
តើការទំនាក់ទំនងថា្នក់ភូមិចិត្ត ប្រកាន់រឿងដែលគិតថា
មានពិតរបស់ចិត្តឬអត់?
ចៈ ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា
ថ្នាក់ភូមិមានពិត ប្រសិនបើមិនជឿទេ ក៏ឲ្យដកពិសោធន៍មើលតាមទស្សនៈរបស់ទ្រង់ ព្រោះយើងប្រហែលជាមិនអាចនាំអញ្ជើញទេវតាទាំងឡាយ
ឬ ប្រេតក្នុងនរកចេញមកចាក់ផ្សាយតាមទទូរទស្សន៍បានទេ។ គ្រាយើងចាំទៅជារឿយៗ ដល់ទៅពិសោធន៍ស្លាប់ដោយខ្លួនឯងក៏ជារឿងដែលគ្រោះថ្នាក់ពេកណាស់
ក្នុងការប្រតិបត្តិធម៌នោះ ធ្លាប់មានមនុស្សទូលសួរព្រះពុទ្ធជាម្ចាស់ថា ប្រសិនបើភូមិចិត្តមិនមានពិត
អ៊ីចឹងការប្រតិបត្តិធម៌នោះនឹងជាការឥតប្រយោជន៍ទៅហើយឬ? ព្រះពុទ្ធជាម្ចាស់ទ្រង់តា្រស់ថា ការប្រតិបត្តិធម៌នោះមានប្រយោជន៍ច្រើនប្រការ
ធ្វើហើយមានសមាធិល្អឡើង មានការងារល្អឡើង មានទុក្ខតិចឡើង ប្រសិនបើនៅវិលកើតវិលស្លាប់ ត្រាច់ចរអន្ទោលទៅកាន់ភូមិភពដែលល្អ
ហើយមានឱកាសសម្រេចបានធម៌ជាន់ខ្ពស់មាននិព្វានជាទីបំផុត។ ទោះបីជាមិនមានចំណាប់អារម្មណ៍រឿងជាតិមុខជាតិក្រោយក៏ដោយ
ក៏នៅតែមានប្រយោជន៍ដោយបានពោលមកខាងដើមហើយ កុំគិតរវល់តែខាតពេលថា ជាតិនេះ ជាតិមុខមានពិតឬអត់
សូមត្រឹមតែយើងវាស់ស្ទង់ចិត្តមើលថា ហាត់ពត់ចិត្តបានហើយ នឹងមានប្រយោជន៍ក៏ចាប់ផ្តើមធ្វើទៅចុះ
ធ្វើទៅរឿយៗ។ ប្រសិនបើអ្នកបានឈាន បានឈានហើយ អ្នកនឹងបានដឹងក្នុងរឿងដែលអ្នកបានសង្ស័យដោយខ្លួនឯង
មិនចាំបាច់ទៅសួរអ្នកណាទៀតទេ ព្រោះរាល់បញ្ហាដូច្នេះជាបញ្ហាលោក មនុស្សឃើញតែម្នាក់ឯងប្រាប់អ្នកណាមិនកើត
មនុស្សមិនធ្លាប់ឃើញ នៅតែមានការសង្ស័យវាជារឿងធម្មតា។
ចាំអានបន្តវគ្គក្រោយទៀត
ប្រភព៖
secrete
ប្រែ.ចាន់
No comments:
Post a Comment