បើចង់ប្រែជីវិតអ្នកក្លាយជាមហាសេដ្ឋី
តើគួរសាងនូវនិស្ស័យអ្វីខ្លះឲ្យមាននៅក្នុងខ្លួន?
និស្ស័យ(ទម្លាប់)អាចប្តូរទិសដៅជីវិតបាន
មនុស្សពូកែនិន្ទា ព្រោះតែចូលចិត្តមើលលើចំណុចខ្សោយរបស់អ្នកដទៃ ខណៈពេលដែលមនុស្សជ្រើសរើសយកនូវការមើលឃើញតែរឿងល្អៗ
ច្រើនតែលើចំណុចល្អរបស់បុគ្គលដទៃ ជាមូលហេតុមួយធ្វើឲ្យការនិយាយសរសើរពីបុគ្គលដទៃជារឿយៗ
ព្រោះគ្រប់និស្ស័យក្នុងដំណើរជីវិត សុទ្ធតែមានឫសគល់ចេញពីទស្សនគតិ ទទួលបានគំនិត អានពី
TerraBKK។
សូមលើកយកទិន្នន័យគួរឲ្យចាប់អារម្មណ៍ កសាងនិស្ស័យ១០យ៉ាង
ប្រែជីវិតអ្នកក្លាយជាមហាសេដ្ឋី។ ចូរសាកល្បងបង្កើតសំណួរសួរខ្លួនឯង ព្រោះតែយើងគិតបែបនេះ
ទើបមាននិស្ស័យបែបនេះ ហើយជីវិតវាក៏មានបែបនេះពិតឬមិនពិត ចុះប្រសិនបើចង់ប្រែជីវិតឲ្យក្លាយជាមហាសេដ្ឋី
តើយើងគួរសាងទម្លាប់អ្វីខ្លះឲ្យមានក្នុងខ្លួន? គោលគំនិតល្អដើម្បីជីវិត សូមលើកយកចំណុចទាំងអស់នេះមកបកប្រែទុកគតិគិតពិចារណានៅខាងក្រោម
ដូចតទៅ៖
១. ការរៀនសូត្រ (Studying)
ទម្លាប់ជាដំបូងដែលសំខាន់បំផុតក្នុងការផ្លាស់ប្តូរជីវិតអ្នកក្លាយជាមហាសេដ្ឋីគឺ
ការរៀនដឹងគ្មានពេលណាបញ្ចប់ទេ។ ការរៀនសូត្រអាចកើតឡើងបានក្នុងគ្រប់រូបភាព។ មនុស្សជោគជ័យច្រើនតែផ្តល់ពេលវេលាទៅលើការសិក្សាផ្ទាល់ខ្លួនយ៉ាងតិចមួយម៉ោងក្នុងមួយថ្ងៃ
មិនថានៅក្នុងទិដ្ឋភាពបែបណានោះទេ។ ការអានសៀវភៅ មើលទូរទស្សន៍ ឬក៏បានសន្ទនាបញ្ចេញមតិគំនិតយោបល់ពីអ្នកចេះដឹងជាដើម។
ទាំងអស់នេះ អាចចាប់ផ្តើមងាយៗដោយការអានសៀវភៅដែលអ្នកចំណាប់អារម្មណ៍មួយក្បាលនៅពេលនេះ។
២. ដាក់គោលដៅ (Setting goals)
ជារៀងរាល់ថ្ងៃអ្នកគួរធ្វើភារកិច្ចតាមដែលអ្នកបានកំណត់គោលដៅទុក
មនុស្សជោគជ័យច្រើនតែមានកូនសៀវភៅកត់ត្រាជាប់ខ្លួន កត់តា្រពីគោលដៅដែលត្រូវការនឹងកើត នឹងមាន
ឬនឹងបានគិតទុក។ បន្ទាប់ពីនោះមក កំណត់តួនាទីមួយថ្ងៃៗ រើសយកភាពជោគជ័យបរិមាណខ្នាតតូចៗរាល់ថ្ងៃឲ្យបានច្រើនរឿយៗ
ប្រែពីថ្ងៃទៅជាសប្តាហ៍ ប្រែពីសប្តាហ៍ទៅជាខែ ប្រែពីខែទៅជាឆ្នាំ រហូតដល់ក្លាយជាទម្លាប់មាននៅក្នុងខ្លួន។
វានឹងធ្វើឲ្យអ្នកដឹងថា ប្រព័ន្ធនៃការដាក់ផែនការ ការគិតធំ និងឈានផុតបញ្ហាតូចៗតាមវិថីនៃជីវិតបាន។
៣. មានគំរោង (Planning)
ព្រោះតែចង់ឲ្យគ្រប់គោលដៅដែលបានបង្កើតទុកបានសម្រេច
ចាំបាច់ត្រូវតែមានផែនការណ៍ដើម្បីនាំផ្លូវទៅដល់រឿងដែលបានតាំងចិត្តគិតទុក និងជាទម្លាប់ធម្មតានៃមហាសេដ្ឋីផង
ដូចជាដាក់គោលដៅ១០ឆ្នាំ គួរនឹងបែងចែងមកជាឆ្នាំនីមួយៗ គួរមានផែនការណ៍អ្វីខ្លះត្រូវសម្រេចក្នុងខែនីមួយៗជាដើម។
វានឹងជួយធ្វើឲ្យមានដំណើរការជីវិតរបស់អ្នក មានទិសដៅច្បាស់លាស់ ដូច្នោះសាកល្បងបង្កើតទម្លាប់ដាក់គំរោងជាប់ខ្លួនខ្លះ
តែងតែល្អប្រសើរប្រាកដ។
៤. បណ្តាញការងារ (Networking)
នៅក្នុងយុគសម័យនេះទៅហើយ
វាងាយនឹងស្វែងរកចំណេះដឹងថ្មីៗ វិធីសាស្ត្រថ្មីៗ ឬមនុស្សទទួលបានភាពជោគជ័យដែលមានបណ្តាញទំនាក់ទំនងតភ្ជាប់គ្នាបាន
និងនៅពេលមានការភ្ជាប់បណ្ដាញទិន្នន័យ ឬអ្វីក៏ដោយរបស់អ្នកប្រព្រឹត្តទៅបានត្រឹមត្រូវ ហើយមានប្រសិទ្ធភាព។
នៅទីបំផុត វាគឺជាការផ្លាស់ប្តូរជីវិតសាងនិស្ស័យឲ្យចូលជិតភាវៈជាមហាសេដ្ឋី។ អ្នកនឹងមាននិស្ស័យជាអ្នកផលិតច្រើនជាងការបរិភោគគឺ
ហ៊ានពុះពា ហ៊ានគិត ហ៊ានសាងឱកាសច្រើនជាង ការរង់ចាំឱកាស។
៥. កំណត់ហេតុ (Journaling)
គ្រប់មនុស្សត្រូវការពេលក្នុងការសាងគំនិត
ការបង្កើតគំនិតដ៏ល្អ ហើយមនុស្សដែលបានទទួលភាពជោគជ័យ ច្រើនតែនាំគ្នាធ្វើរឿងនោះរហូតដល់មានទម្លាប់ដោយបែបមិនដឹងខ្លួន
គឺការសរសេរកត់ត្រា ប្រម៉ែប្រមូលយកមូលន័យពីកាសែត ឬរឿងដែលអ្នកបានចាប់អារម្មណ៍ មិនថាជារឿងរ៉ាវ
គំនិត កម្លុកកម្លែង មេរៀន ពាក្យសម្តី ភាពជោគជ័យ
ភាពបរាជ័យ។ល។ ពីសៀវភៅ ឬខ្លួនបុគ្គល ឬក៏ទីកន្លែងដែលអ្នកបានទៅដល់ វាមានពេលវេលាគ្រប់គ្រាន់
និងដល់ពេលដ៏សមរម្យ។ ការប្រម៉ែប្រមូលរក្សាទុកនូវរឿងរ៉ាវទាំងអស់នោះ ក៏កា្លយជាការសម្រិតសម្រាំងគំនិតអានក្នុងចិត្តបែបមហាសេដ្ឋី។
៦. លំហាត់ប្រាណ (Exercising)
ប្រសិនបើអ្នកចង់ជួបភាពជោគជ័យក្នុងជីវិត
រាងការរបស់អ្នកត្រូវមានភាពព្រមជានិច្ច តាមឲ្យទាន់គំនិតក្នុងខួរក្បាលរបស់អ្នកដែលកើតឡើងបានគ្រប់ពេល
ហើយពេលខ្លះទៀតគំនិតទាំងនោះអាចនឹងសុំឲ្យរាងកាយអ្នកធ្វើរឿងដែលលើសពីការប៉ាន់ស្មានក៏ថាបាន
នោះប្រែថា អ្នកត្រូវមានកាយសម្បទាដែលទ្រទ្រង់ព្រមទប់ទល់ជាមួយនឹងគំនិតជានិច្ច។ វិធីដែលល្អបំផុតក្នុងការត្រៀមលក្ខណៈព្រមកាយសម្បទាគឺ
ការហាត់ប្រាណ។ អ្នកនឹងមើលឃើញថា ក្រុមមហាសេដ្ឋី មនុស្សជោគជ័យច្រើនតែចូលចិត្តសាងនូវតុល្យភាពជីវិត។
ការហាត់ប្រាណជួយបន្ធូរបន្ថយជម្ងឺស្រ្តេសបានល្អ កើតគំនិតថ្មីៗ ហើយនឹងល្អចំពោះសុខភាពទៀតផង។
៧. សម្រាកលំហែកាយ (Relaxing)
មនុស្សជោគជ័យដឹងថា
ជីវិតមនុស្សយើងត្រូវមានការសម្រាក ដើម្បីត្រឡប់មកវិញមានកម្លាំងធ្វើការងារជាបន្ត ព្រោះពេលណាដែលអ្នកហត់នឿយ
ប៉ុន្តែនៅតែហ្វឹកហាត់ធ្វើការងារបន្ត អ្នកមានអារម្មណ៍ស្រ្តេស បាត់ម្ចាស់ការលើខ្លួនឯង ហើយលទ្ធផលការងារក៏ទទួលមកមិនសូវបានល្អដែរ។ មនុស្សដែលមិនចេះរៀនការសម្រាកលំហែខួរក្បាល
ច្រើនតែបញ្ចប់ដោយការបាត់បង់ពេលវេលាដ៏មានតម្លៃទៅជាមួយផលិតផលការងារដែលខ្វះប្រសិទ្ធភាព។
ដូច្នោះ ការមានទម្លាប់ផ្លាស់ប្តូរជីវិតអ្នកក្លាយជាមហាសេដ្ឋី ឲ្យជាមនុស្សទទួលបានភាពជោគជ័យដែលមានការងារជាអាទិភាព
អាចកំណត់ថេរៈវេលាក្នុងមួយសប្តាហ៍ មួយខែដើម្បីផ្តល់ពេលដល់រូបកាយឲ្យស្រស់ស្រាយ ដូចជា
ដើរទេសចរណ៍ ធ្វើម្ហូបអាហារហូបកំសាន្ត ឬធ្វើកិច្ចការងារផ្ទះសម្បែងជាដើម។
៨. វិជ្ជមានកម្ម (Affirming)
បង្កើតទម្លាប់ប្តូរជីវិតអ្នកក្លាយជាមហាសេដ្ឋី
ដោយការពិភាក្សាគ្នាជាមួយខ្លួនឯង មនុស្សកណ្តាលនិយាយជាមួយខ្លួនឯងយ៉ាងតិច ១២,០០០ដងក្នុងមួយថ្ងៃ។ ភាពខុសគ្នារវាងមនុស្សដែលមានភាពជោគជ័យគឺ
ពួកគេចូលចិត្តនិយាយជាមួយខ្លួនឯង។ ជឿឬមិនជឿ រឿងដែលអ្នកនិយាយជាមួយខ្លួនឯងអាចសាងជីវិតអ្នកផ្ទាល់បាន។
ប្រាកដណាស់ថា ទង្វើនេះមើលទៅហាក់ដូចជាមានទម្ងន់លំបាកជាងការអានប្រយោគនេះ។ ដូចនោះ ចូរសាកល្បងប្តូរទម្លាប់សាងជីវិតថ្មីដោយការនិយាយជាមួយខ្លួនឯង
ហើយនឹងជឿក្នុងរឿងដែលខ្លួននិយាយនៅពេលនោះ។
៩. ការមានសិល្បៈវិធី (crafting)
អ្នកធ្លាប់ធ្វើការទាក់ទងជាមួយការងារដែលមានសមត្ថភាពខ្ពស់មួយ។
យើងម្នាក់ៗអាចទទួលបានសព្វសារពើក្នុងចំណែកនៃបុគ្គលម្នាក់ៗបាន ប្រសិនបើអ្នកមិនបានសាកល្បងស្វែងរកនិងប្រើប្រាស់វាទេ
អ្នកនឹងបាត់បង់វាទៅវិញ។ ប្រការល្អការងារដែលមានសមត្ថភាព គឺការហាត់រៀនធ្វើសមាធិ និងធ្វើការងារដែលមានសមត្ថភាពនេះបាន អ្នកចាំបាច់មានរូបភាពសម្បូណ៌បែបនៅក្នុងខួរក្បាលសិន។
បន្ទាប់ពីនោះមក អ្នកប្រើប្រាស់ការធ្វើសមាធិនេះទៅរឿយៗ វាជួយបង្វឹកឲ្យអ្នកស្គាល់ពីគោលដៅ
និងអត់ធន់ធ្វើការងារនោះ ទាល់តែបានជោគជ័យស្ថិតនៅក្រោមសំពាធធុញថប់ ឬពេលមិនទាន់ចិត្ត។
វាជាមូលដ្ឋានសាងនិស្ស័យផ្លាស់ប្តូរជីវិតអ្នកក្លាយជាមហាសេដ្ឋី។
១០. ការមានមេគំនិត (Masterminding)
មនុស្សជោគជ័យបានរៀនដឹង
ពីការរៀបចំឲ្យមានរបៀបជាប្រព័ន្ធដ៏ត្រឹមត្រូវមួយក្នុងជីវិត មានន័យថា មនុស្សដែលជិតស្និតគ្នាច្រើនតែមានសន្តានចិត្ត
គោលគំនិត អារម្មណ៍ ឬអ្វីៗដែលមានប្រហាក់ប្រែលគ្នា។ រឿងនេះអាចកើតឡើងបានតាមធម្មជាតិ និងដោយការសាងទម្លាប់ប្តូរជីវិតអ្នកក្លាយជាមហាសេដ្ឋីឡើងមកថ្មី
ព្យាយាមដឹកនាំខ្លួនឯងឲ្យចូលទៅក្នុងរឿងដែលខ្លួនឯងត្រូវការ ឬចង់កើតមាន ប្រើវដ្តនៃពេលវេលាក្នុងការស្វែងរកមនុស្សសមរម្យ
កសាងសម្ព័ន្ធភាពឲ្យកើតមានតាមធម្មជាតិ ហើយចាប់ផ្តើមរៀនពីវិធីគិត វិធីធ្វើរបស់គេ ចូលរួមក្រុមដើម្បីបរិស្ថានខ្លួនដោយមនុស្សគំរូដើមគំនិត
អានឲ្យដាច់៕
ប្រភព៖
TERRABKK
No comments:
Post a Comment