Monday, July 4, 2016

តាសាយបាត់សេះ


តាសាយជាបុគ្គលយល់ពិភពលោក និងមានជីវិតល្អប្រសើរម្នាក់ គាត់បានយល់ឃើញថា រឿងរ៉ាវ​នៅលើលោកមួយនេះ គ្មានអ្វីដែលសំណាងតែម្យ៉ាងនោះទេ ហើយក៏គ្មានអ្វី​ស៊យម៉ារហូតដែរ គ្រប់យ៉ាងត្រូវមានវត្តមាន​ នៃពួកវាទាំងពីរនេះជានិច្ច

ដូច្នោះ កាលបើគាត់បានជួបគ្រោះហ៍កាច ក៏គាត់មិនសោយសោក ពេលបានជួបនឹងសំណាងក៏​មិនសប្បាយ​រខិរខុបជ្រុលពេកដែរ។ គាត់មានអាកប្បកិរិយាជាមួយរឿងរ៉ាវទាំងអស់ដែល​បានជួបប្រសប់​ដោយ​អារម្មណ៍នឹងន។ មានថ្ងៃមួយនោះ សេះមួយក្បាល់របស់គាត់បានបាត់ មិត្តភឿនរបស់គាត់ កាលបើដឹងរឿង​ហេតុនេះហើយ ម្នាក់ៗនាំគ្នាលួងលោមគាត់។
ប៉ុន្តែតាសាយត្រឡប់ជាឆ្លើយតបថា អរគុណអ្នករាល់គ្នាណាស់ដែលមានទឹកចិត្ត ថ្វីបើខ្ញុំគ្មានអារម្មណ៍​ខូច​ចិត្តក្នុងរឿងនេះក៏ដោយ បាត់សេះទៅហើយ វាប្រាកដណាស់ថា អាចនឹងកើតរឿងល្អ​មួយក៏ថា​បាន។ កន្លងទៅបានប៉ុន្មានថ្ងៃ សេះមួយក្បាលបានវិលត្រឡប់មកវិញជាមួយពូជសេះល្អដ៏មានតម្លៃ​មួយ​ក្បាលមកជាមួយផង។ មិត្តភតិ្តជិតខាងរបស់គាត់ ពេលបានជ្រាបដំណឹងនេះ ម្នាក់ៗក៏មកសម្តែង​សេចក្ដី​ត្រេកអរ ប៉ុន្តែគាត់និយាយតបថា វាមិនមានអ្វីដ៏មានតម្លៃរហូតដល់សម្តែងសេចក្ដីត្រេកអរទេ បានសេះមកមួយក្បាលទៀត វាពិតជាអាចនឹងកើតគ្រោះហ៍អាសន្នម្យ៉ាងក៏ថាបាន។ កូបប្រុស​តាសាយពេញចិត្តសេះពូជល្អមួយក្បាលនោះណាស់ ច្រើនតែជិះវាទៅដើរលេងជានិច្ច ហើយសេះមួយ​ក្បាល​នោះវារត់លឿនណាស់។ មានគ្រាមួយនោះ កូនប្រុសតាសាយបានធ្លាក់ពីលើខ្នង​សេះហើយធ្លាក់ខ្លួន​ពិការភាពជើងម្ខាងទៅ។
មិត្តភក្តិរបស់តាសាយជ្រាបដំណឹងនេះ ម្នាក់ៗក៏នាំគ្នាមកសម្តែងអារម្មណ៍សោកស្តាយជាមួយគាត់ តាសាយ​ត្រឡប់ជានិយាយតបមិត្តភក្តិដោយអាកប្បកិរិយាស្ងប់ស្ងៀមត្រជាក់ចិត្តថា ពិការជើងទៅម្ខាង​នៅ​ចុងបំផុត នឹងជារឿងគ្រោះហ៍អាក្រក់ ឬក៏សំណាងល្អនៅសម្រេចចិត្តបានពិបាក។ កាលជាខាង​ក្រោយមក មិនយូរក៏កើតសង្គ្រាមរវាងប្រទេសចិន និងពួកកុលសម្ព័ន្ធ។  មនុស្សវ័យជំទង់ទូទាំង​ប្រទេស​ម្នាក់​ៗ​ត្រូវបានគេកេណ្ឌទៅធ្វើជាទាហានការពារប្រទេស។ សង្រ្គាមគ្រានោះប្រយុទ្ធគ្នាយ៉ាង​ស៊ីសាច់ហូត​ឈាម ប្រើពេលអស់យ៉ាងយូរ។ កម្លោះមួយចំនួនធំបានស្លាប់ក្នុងសមរភូមិ ប៉ុន្តែកូនប្រុស​របស់តាសាយ​ដែល​ជាប់ពិការភាព ទើបមិនត្រូវបានគេបញ្ជូនទៅធ្វើជាទាហាន ហើយស្នាក់នៅក្នុងភូមិ​ដំណើរការ​ជីវិត​ដោយសុខសាន្ត។

ស្រង់ចេញពីសៀវភៅ ក្បួនតម្រានាគអប់រំចិត្ត
ប្រភព៖ secret
ប្រែ.ចាន់


No comments:

Post a Comment