Tuesday, July 5, 2016

១៤ប្រការ ឪពុកម្តាយគ្រប់រូបគួរយល់ដឹង

អ្នកធ្លាប់មានមន្ទិលសង្ស័យខ្លះទេថា តើមូលហេតុអ្វីបានជាកូនៗរបស់យើងមិនធ្វើតាមអ្វីដែលយើងបាន គិតរំពឹងទុក? ដោយសារតែអ្នក សង្ឃឹម”​ជាមួយពួកគេច្រើនពេក ឬមិនអ៊ីចឹងទេ អ្នក លះបង់” ពួកគេ ទុកចោលនោះឯង។ អ្នកសាកល្បង ត្រួតពិនិត្យមើលលើខ្លួនអ្នកទាំង ១៤ប្រការ តើមានប្រការណាខ្លះ ដែលត្រូវចំចំណុចរបស់អ្នកនិងកូនរបស់ អ្នកច្រើនបំផុត។

១) ប្រសិនបើកូនរបស់កុហកច្រើនដង អាចកើតមានព្រោះតែអ្នកដាក់ទោសគេជ្រុលពេក។
២) ប្រសិនបើកូនរបស់អ្នកខ្វះភាពជឿជាក់លើខ្លួនឯង អាចកើតមានព្រោះតែអ្នកមិនធ្លាប់ផ្តល់កម្លាំងចិត្តដល់គេ។
៣) ប្រសិនបើកូនរបស់អ្នកមិនសូវនិយាយ អាចកើតមានព្រោះតែអ្នកមិនសូវនិយាយជាមួយគេបានច្រើន។
៤) ប្រសិនបើកូនរបស់អ្នកចូលចិត្តលួច អាចកើតមានព្រោះតែអ្នកមិនធ្លាប់អប់រំគេឲ្យស្គាល់ពាក្យថា “ឲ្យ
៥) ប្រសិនបើកូនរបស់អ្នកខ្លាចញញើត អាចកើតមានព្រោះតែអ្នកចាំការពារ និងដោះស្រាយរឿងផ្សេងៗឲ្យគេ។
៦) ប្រសិនបើកូនរបស់អ្នកមិនចេះផ្តល់កិត្តិយសឲ្យអ្នកដទៃ អាចកើតមានព្រោះតែអ្នកតំឡើងសម្លេងដាក់ពួកគេ។
៧) ប្រសិនបើកូនរបស់អ្នកឆាបខឹងក្រោធគ្រប់ពេល អាចកើតមានព្រោះថាអ្នកមិនធ្លាប់សរសើរគេសោះ។
៨) ប្រសិនបើកូនរបស់អ្នកជាមនុស្សកំណាញ់ស្វិត អាចកើតមានព្រោះតែអ្នកមិនធ្លាប់ចេះចែករំលែកអ្វីឲ្យគេ។
៩) ប្រសិនបើកូនរបស់អ្នកជាក្មេងទំនើងដើរឆាឆាវរំខានអ្នកដទៃ អាចកើតមាន ព្រោះតែអ្នកសម្តែង កម្លាំងបាយកាចសាហាវឲ្យគេឃើញ។
១០) ប្រសិនបើកូនរបស់អ្នកទន់ជ្រាយ អាចកើតមាន ព្រោះតែអ្នកចូលចិត្តគំរាមគំហែងឲ្យគេភ័យខ្លាច។
១១) ប្រសិនបើកូនរបស់អ្នកពូកែច្រណែន អាចកើតមាន ព្រោះតែអ្នកធ្វេសប្រហែសមិនយកចិត្តទុកដាក់លើគេ។
១២) ប្រសិនបើកូនរបស់អ្នកច្រើនតែសាងភាពរំខានចិត្តចំពោះអ្នក អាចកើតមានព្រោះតែអ្នកមិនធ្លាប់ឱប និងមិនធ្លាប់ថើបគេ។
១៣) ប្រសិនបើកូនរបស់អ្នកមិនចេះស្តាប់បង្គាប់អ្នក អាចកើតមានព្រោះតែអ្នកទាមទារច្រើនពេកពីពួកគេ។
១៤) ប្រសិនបើកូនរបស់អ្នកចូលចិត្តសង្ងំខ្លួនពួនអាត្មា អាចកើតមានព្រោះតែអ្នករវល់គិតតែរឿងរបស់ខ្លួនឯងច្រើនពេក។
ប្រភព៖ WINNE.WS

ប្រែ.ចាន់

No comments:

Post a Comment