ក្មេងកម្លោះម្នាក់មានអាយុ២៤ឆ្នាំចោលកន្ទុយភ្នែកមើលទៅឯមាត់បង្អួចរថភ្លើង
និងស្រែកថា
“ពុក មើលនេះ ដើមឈើវាកំពុងរត់ទៅក្រោយ
វារត់លឿនខ្លាំងណាស់ពុក!”
បុរសជាឪពុកបានតែសម្លឹងមើលគេដោយកែវភ្នែកពោរពេញទៅដោយសេចក្ដីសុខ
និងស្នាមញញឹម។
មានស្វាមីភរិយាមួយគូដែលអង្គុយជិត សម្លឹងមើលប្រុសកម្លោះ
ដែលមានអាយុ២៤ឆ្នាំម្នាក់នេះ និងគិតក្នុងចិត្តថា
អីគេនេះ ធំប៉ុនណាប៉ុនណីហើយ នៅធ្វើខ្លួនដូចជាកូនក្មេង
សង្ស័យថាមានបញ្ហារោគចិត្តហើយមើល៍ទៅ។ ឪពុកកម្លោះនោះធ្វើជាមិនចាប់អារម្មណ៍ពួកគេឡើយ
រំពេចនោះ ប្រុសកម្លោះក៏ឧទានឡើងឮសម្លេងខ្លាំងៗម្តងទៀត
“ពុក មើលនុ៎ះ ដុំពពួកកំពុងរត់មកជាមួយពួកយើងដែរ”
ស្វាមីភរិយាមួយគូអត់ទ្រាំមិនបាន ទើបនិយាយជាមួយបុរសជាឪពុកថា
“តើហេតុបានជាអ្នកមិននាំកូនប្រុសទៅរកពេទ្យល្អ
ដូចជាពេទ្យរោគចិត្ត វាប្រសើរជាជាង?”
បុរសជាឪពុកញញឹម និងឆ្លើយថា “ខ្ញុំទើបតែចេញពីទេព្យមកទេ”
យើងទើបនាំគ្នាមកពីជួបដុកទ័រទេ ប៉ុន្តែមិនមែនពេទ្យរោគចិត្តទេ
យើងទើបនាំគ្នាចេញពីមន្ទីរពេទ្យមកទេ
កូនប្រុសខ្ញុំពិការភ្នែកតាំងពីកំណើតមកម្ល៉េះ
គេទើបបានមើលឃើញអ្វីៗជាលើកដំបូង
ប្រព្រឹត្តិកម្មរបស់គេអាចមើលដូចមនុស្សឡប់ៗសម្រាប់ពួកអ្នក
ប៉ុន្តែវាគឺជាបដិហារ្យដ៏អស្ចារ្យសម្រាប់ខ្ញុំ”
ស្វាមីភរិយានោះអង្គុយទ្រឹង មាត់ដូចគេញ៉ុក
មានភ្នែករលីងរលោង និងមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង។
-------------------------
មនុស្សគ្រប់គ្នារស់នៅលើលោកមួយនេះ ម្នាក់ៗសុទ្ធតែមានរឿងរ៉ាវរបស់ខ្លួន។
កុំសម្រេចអារកាត់អ្នកដទៃលឿនពេក កុំបន្ទាន់ឆាប់សរុបរឿងដែលអ្នកមិនទាន់ដឹងច្បាស់ក្នុងរឿងដែលបានកើតផ្ទាល់ខ្លួនរបស់ពួកគេ។
អ្នកគ្មានផ្លូវបានដឹងទេថា តើគេមានប្រវត្តិមកយ៉ាងម៉េច
ឬគេត្រូវប្រឈមមុខជាមួយអ្វីខ្លះមកទេ?
នៅពេលសច្ចភាពរឿងរ៉ាវអាថ៌កំបាំងរបស់គេត្រូវបានបើកបង្ហាញ អ្នកអាចនឹងចម្លែកចិត្តជាក់ជាមិនខានឡើយ។
សូមចិត្តមេត្តាធ្វើខ្លួនឲ្យសប្បាយៗជាមួយអ្នកដទៃ(ចង់មានន័យថាគឺ
កុំគិតអាក្រក់ កុំបង្ករឿង) ទោះបីជាអ្នកមានជីវិតដ៏សម្បូណ៌បែបក៏ដោយ។
សូមចិត្តមេត្តាជួយគ្នាសាងតែអំពើល្អចូលទៅក្នុងសង្គមយើងទាំងអស់គ្នា។
រឿងនេះស្រង់ចេញពី for word mail និងចុងក្រោយបង្អស់ជាវិញ្ញាសាប្រឡងមួយ TU STAR ឆ្នាំនេះ។
No comments:
Post a Comment