Tuesday, July 5, 2016

កុំប្រមាទក្នុងជីវិត



យើងមានជីវិតរស់នៅក្នុងលោកមិនយូរទៀតទេ
បន្តិចក៏យប់ បន្តិចក៏ថ្ងៃ បន្តិចក៏នឹងអស់ពេលទៅហើយ។

 យើងកាន់តែចាស់ជរាទៅរាល់ថ្ងៃ
ទោះបីមានអ្នកណាមកសរសើរយើងថា មើលទៅក្មេង វាមិនពិតទេ។

តាមពិតទៅយើងដេកជាមួយភាពចាស់ជរានេះជារៀងរាល់ថ្ងៃនៅលើគ្រែរបស់យើង
គឺដេកជាមួយខ្លួនរបស់យើងដែលកំពុងចាស់ទៅរាល់ថ្ងៃ
សភាពរាងកាយដែលចាស់គ្រាំគ្រាទ្រុឌទ្រោមទៅជារឿយៗរាល់ថ្ងៃ
ហើយមិនយូរទេ យើងនឹងទៅដល់ទីជើងថ្ករ។

ព្រោះដូច្នោះ ពេលវេលាដែលនៅសេសសល់ វាមិនមានច្រើនទេ
កុំគិតថា យើងនឹងមានពេលស្រោចស្រង់ស្តារឡើងវិញ
យើងនឹងអង្គុយធ្វើធម៌ពេលណាក៏បាន
ព្រោះយើងបានដឹងជ្រាបរូបមន្តសម្រេចក្នុងការចូលដល់ធម្មកាយហើយថា
ឲ្យឈប់ ឲ្យស្ងប់ ឲ្យប្រងើយកន្តើយយ៉ាងសប្បាយៗ
យើងនឹងធ្វើពេលណាក៏បាន
គិតយ៉ាងដូច្នេះ គេហៅថា កំពុងមានសេចក្តីប្រមាទ!!!

យើងត្រូវគិតថា យើងនឹងស្លាប់ក្នុងវិនាទីនេះ
មុននឹងស្លាប់ តើយើងបានអ្វីជាទីពឹងទីពំនាក់ និងជាទីរលឹក
ឬកាន់យកទៅក្នុងភពខាងមុខ
គិតដូច្នេះហើយ យើងមិនមានការប្រមាទ។

បុគ្គលដែលចូលដល់ព្រះធម្មកាយមិនបាន
មានត្រឹមតែមួយប្រការគឺ បុគ្គលដែលមិនធ្វើអ្វីសោះប៉ុណ្ណោះ
មិនទាក់ទងថាបុណ្យច្រើន ឬបុណ្យតិច
វាស្ថិតនៅត្រង់ថា នឹងធ្វើឬមិនធ្វើ
ចង់បានឬមិនចង់បានតែប៉ុណ្ណោះឯង៕

លោកគ្រូតូច
ប្រែ.ចាន់


No comments:

Post a Comment