Wednesday, July 6, 2016

គិតបែបនេះក្លាយជាសេដ្ឋីប្រាកដ


ភាពមានបានជារឿងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ ដែលអ្វីៗគ្រប់ យ៉ាង សុទ្ធតែត្រូវការលុយជាអ្នកជំនួយក្នុងការជួយសម្រួលរាល់កិច្ចការការងារ ឲ្យស្រួលក្នុងការប្រើប្រាស់ ជីវិត និងក្លាយជាសេដ្ឋី ក៏ត្រូវនាំគ្នាគិតបែបសេដ្ឋីសិន ថាតើមានអ្វីខ្លះទៅ?


 “កុំដេកទល់ភ្លឺ កុំខ្មាសនឹងការរកស៊ី កុំមើលងាយប្រាក់តិច កុំដេកចាំព្រេងសំណាង 

ពាក្យអប់រំនេះគឺជា បេះដូងសេដ្ឋីដែលយើងបានឮបានស្តាប់តាំងពីសម័យមុនៗ រាប់ថាជាពាក្យអប់រំមួយ ដែលវារក្សាអត្ថន័យជាអមតៈ អាចប្រើបានគ្រប់សម័យកាលសម្រាប់បុគ្គលស្វែងរកពីភាពមានបាន និង ស្ថិរភាពខាងលុយកាក់ទៀតផង។

ភាពមានបាន គឺជារឿងមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ជាពិសេសក្នុងតថាភាពបច្ចុប្បន្ននេះដែល អ្វីៗគ្រប់យ៉ាង សុទ្ធតែត្រូវការចាយលុយជាជំនួយក្នុងការសម្រួលភាពងាយស្រួលក្នុងការប្រើប្រាស់ជីវិត ទើបមិនប្លែកមិនចម្លែកដែលឃើញមនុស្សម្នាក្នុងលោកនេះស្ទុះស្ទាម្នីម្នាក្នុងការសាងខ្លួនឲ្យជាបុគ្គលដែលមានប្រាក់ចំណូលខ្ពស់ឡើង។

ភាពមានបាននោះល្អ

មានសម្តីមួយពោលបែបកន្ត្រាក់អារម្មណ៍បែបឈឺចាប់ថា កើតមកជាអ្នកមាន និងជាអ្នកក្រ ទោះបីជា មនុស្សដូចគ្នាក៏ដោយ ប៉ុន្តែជឿចុះថា អ្នកមានល្អប្រសើរច្រើនជាង។ ច្បាស់ណាស់ថា មិនមែនមានអ្នកណា យល់ស្របជាមួយពាក្យទាំងនេះទេ ប៉ុន្តែក៏មិនមែនមានន័យថា មនុស្សម្នាក់ៗនឹងអាចក្លាយជាអ្នកមានបាន ងាយស្រួលដែរ។ សេដ្ឋីខ្លះសាងខ្លួនមកស្ទើរតែពេញមួយជីវិត លំបាកស្ទើរស្លាប់ស្ទើររស់ក្នុងរយៈពេល ដំបូងនៃជីវិត។

លទ្ធផលពីភាពអត់ធ្មត់សង្កត់ចិត្ត ហុចលទ្ធផលឲ្យចុងក្រោយនៃជីវិតជាសេដ្ឋីបុគ្គលមានស៊ីមានចាយ ចូល ចំត្រង់ពាក្យថា ស៊ូនឿយហត់ពីក្មេង សុខស្រណុកដល់ពេលចាស់។ យ៉ាងណាក៏ដោយក៏មានមិនតិចដែរ ដែលអាចកសាងការងារ និងសាងលុយរហូតដល់បានទទួលភាពជោគជ័យក្នុងខណៈពេល ដែលខ្លួននៅ វ័យក្មេង។

ដូចអ្វីដែលបានលើកយកជាឧទាហរណ៍បុគ្គលទាំងនេះ ពីកម្មវិធីអាយុតិចលុយរយលានដែលអួសទាញ អ្នកហ៊ានសាងសុបិន តាំងពីនៅក្មេងឲ្យក្លាយជាការពិតឡើង ហើយភាពមានបានជារឿងពិតដែលមិនមាន លក្ខខណ្ឌនៃអាយុមកពាក់ព័ន្ធឡើយ។

លុយគឺលុយមិនមែនល្អ ឬអាក្រក់

លុយគឺលុយ ជានិច្ចកាលសេដ្ឋីច្រើនរូប ដែលមានរឿងរ៉ាវមិនសូវមានអារម្មណ៍ល្អប៉ុន្មានទេទាក់ទង់ ជាមួយភាពមានបានរបស់ពួកគេ។

អ្នកសាងឋានៈឡើងមកពីការធ្វើការងារដោយសុចរិត ប្រើប្រាស់សមត្ថភាពក្នុងផ្លូវដ៏ត្រឹមត្រូវ និងមានអ្នក ខ្លះទៀតដែលបានសាងខ្លួនឡើងមកពីជំនួញដែលខុសច្បាប់។ ភាពមានបានរបស់មនុស្សទាំងពីរនេះមាន រឿងដែលដូចគ្នានោះគឺ ភាពមានបានខាងហិរញ្ញវត្ថុ។

ប៉ុន្តែរឿងដែលញែកចេញអ្នកទាំងពីរឲ្យផ្សេងគ្នាដាច់ស្រឡះនោះគឺ គុណធម៌ និងចរិយធម៌។ លុយដែលបាន មកដោយមិនតាមគន្លងធម៌ ច្រើនសាងភាពមានបានឲ្យម្ចាស់បែបឆក់កណ្តៀត មិនមានបុគ្គលណាមួយធ្វើ អ្នកមានបានពីទុច្ចរិតភាពទេ។ ថាសេដ្ឋីមនុស្សជំនាន់ថ្មីទាំងឡាយប្រកាន់យកក្នុងការធ្វើអំពើ ល្អបូករួមផ្សំ ទៅជាមួយនឹងការធ្វើជំនួញផង ហើយភាពមានបាននឹងមានអាយុកាលវែងឆ្ងាយដោយស្ថិរភាព។

ភាពពេញចិត្តក្នុងវត្ថុដែលខ្លួនមាន

ជាលក្ខខណ្ឌចាប់ផ្តើមក្នុងការប្រែក្លាយជាមហាសេដ្ឋី។ ពេលដឹង និងយល់ថា ខ្លួនឯងមានអី្វល្អ នឹងអាច មើលឃើញឱកាសក្នុងការអភិវឌ្ឍខ្លួន។ ពេលអភិវឌ្ឍខ្លួនឯងដោយភ្ជាប់ខ្ជួន ឱកាសក្នុងភាពជោគជ័យក៏នឹង បន្ថែមឡើង និងពេលដល់ចំណុច ដែលអាចបែងចែកបទពិសោធល្អៗឲ្យដល់អ្នកដទៃហើយ។ បើធ្វើបាន ដូចនោះ វាជាចំណុចបំផ្លាស់ប្តូរដ៏សំខាន់ ដែលនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលបានទទួលភាពជោគជ័យ យ៉ាងប្រត្យក្ស។ 

ការណែនាំអ្នកដទៃឲ្យបានជោគជ័យដូចនឹងខ្លួនអ្នកដែរនោះ វាជាការសាងភាពរស់និយមក្នុងខ្លួនអ្នកដោយ ស្វ័យប្រវត្ត ជំនួសឲ្យនូវការសង្ស័យថា មនុស្សដែលយើងណែនាំនឹងមានបានជាងយើង ជឿចុះថា យើង កាន់តែចែករំលែក យើងកាន់តែមានបានបន្ថែមឡើង ទាំងមានបានខាងលុយកាក់ និងមានបានខាងសេចក្ដី សុខចិត្ត។ សេចក្តីសុខចិត្ត ដែលជាមនុស្សឲ្យដោយគ្មានបំណងចង់បានផលតបស្នងគុណស្រ័យមកវិញ។

ត្រេកអរតាមដែលអ្នកដទៃបានល្អ

ក្នុងក្រុមអ្នកជំនួញភាពច្រណែនឫស្យាជាតួចម្បងក្នុងការរាំងស្ទះនូវភាពរីកចម្រើន ការលូតលាស់យ៉ាងខ្លាំង បុគ្គលដែលបានទទួលភាពជោគជ័យត្រូវចេះសម្តែងពីភាពកោតសរសើរអបអរសាទរ ពេលអ្នកណាមួយ មានបានច្រើនឡើងជាងខ្លួន។ មើលក្នុងផ្លូវល្អ យើងនឹងមានមិត្តដែលមានភាពមានបានបន្ថែមម្នាក់ទៀត ជំនួសឲ្យការយកពេលវេលាទៅច្រណែនគេ។ យើងស៊ូចូលទៅសម្តែងពីភាពសប្បាយរីករាយផង ប្រហែល ជាមានភាពល្អប្រសើរជាងពេលមុន។

មិនច្បាស់ទេថា តទៅអាចបានសហការគ្នាធ្វើជំនួញក្នុងពេលអនាគតក៏ថាបាន ព្រោះហេតុដូច្នោះ ចូរសាង សាខារបស់បុគ្គលដែលមានភាពជោគជ័យទុកឲ្យបានច្រើនឡើង។ ភាពជោគជ័យដែលបានបង្ហូរជុំវិញខ្លួន យើងនេះឯង វានឹងជួយរុញច្រានឲ្យខ្លួនយើងទៅកាន់ភាពជោគជ័យបានកាន់តែងាយស្រួលឡើង។

ចំណេះដឹងរឿងលុយសំខាន់ណាស់

ពេលត្រូវការនឹងក្លាយជាមនុស្សមានបានចាំបាច់ខ្លាំងណាស់ ដែលទាមទារឲ្យមានចំណេះដឹង។ចំណេះដឹងផ្នែក ការប្រើប្រាស់ជីវិត ចំណេះដឹងផ្នែកជំនួញ និងចំណេះដឹងរឿងហិរញ្ញវត្ថុមានភាពសំខាន់ណាស់ ទាំងមូលដ្ឋាន គ្រប់គ្រងរៀបចំហិរញ្ញវត្ថុ ទាំងការធ្វើវិនិយោគទុន ដើម្បីឲ្យកើតចំណូលបែបទ្វេគុណ និងការចាយវាយលុយ ធ្វើការងារ។

គេហៅបានថា ការណ៍ដែលមានចំណេះដឹង និងទស្សនវិស័យការរកលុយសំខាន់ជាងលុយ ដែលមាន ស្រាប់ហើយផង។ ដូចជានឹងឃើញបានច្បាស់ក្រឡែតថា មនុស្សដែលមិនមានទស្សនវិស័យផ្នែកហិរញ្ញវត្ថុ ទោះបីនឹងមានលុយច្រើនមហាសាលក៏ដោយ ក៏វាមិនអាចគ្រប់គ្រងចាត់ចែងរៀបចំហិរញ្ញវត្ថុនោះបាន ទៅ ដល់ទីបំផុត លុយច្រើនមហាសាលក៏រលាយសាបសូន្យអស់ទៅមួយប៉ប្រិចភ្នែក។

ឧទាហរណ៍អ្នកកីឡាករខ្លះ ដែលបានទទួលប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្ត ពីការឈ្នះពានរង្វាន់ពិភពលោក ហៅបានថា ក្លាយជាមហាសេដ្ឋីក្នុងពេលតែមួយយប់ ពីចំណេះដឹងសមត្ថភាពរបស់ខ្លួនឯង ប៉ុន្តែខ្វះទស្សន វិស័យផ្នែកហិរញ្ញវត្ថុ នឹងធ្វើឲ្យពួកគេទាំងនោះបានក្លាយជាសេដ្ឋីមួយគ្រាប៉ុណ្ណោះ ជីវិតក៏ត្រឡប់មករកសភាព ក្រុមដើមវិញ ដែលត្រូវស្រវាស្រទិញប៉ម្រះននៀលក្នុងការរកលុយមកចិញ្ចឹមជីវិតជាបន្តទៀត។

កុំបន្ទោសអ្នកដទៃ តែជួយគ្នាស្ថាបនា

អ្នកខ្លះអាចស្តីបន្ទោសរិះគន់ថា ព្រោះតែប្រព័ន្ធអប់រំប្រទេសមិនមានគោលការណ៍រូបមន្តគ្រប់គ្រង់ចាត់ចែង ហិរញ្ញវត្ថុក្នុងកម្រិតសាលារៀន ដែលនឹងជាការសាងបន្ថែមវិន័យក្នុងការចាយលុយដល់ក្មេងៗនេះ ក៏មាន ភាគីខ្លះយល់ឃើញថា សិស្សសាលាភាគច្រើនចាយវាយលុយឪពុកម្តាយរបស់ខ្លួនដែលរកមកឲ្យ ហើយ មានភាគីខ្លះទៀតបានបែងចែកទុកជាប្រាក់សន្សំ ប៉ុន្តែមានតិចតួចណាស់ដែលអាចសាងប្រាក់ចំណូលបាន ដោយខ្លួនឯង។

សំនួរគឺថា តើដល់ពេលហើយឬនៅដែលយើងនឹងជួយគ្នាកើនរំលឹកដល់ក្មេងៗទាំងនេះ ហើយជាបន្ត ពួកគេនឹងក្លាយជាអនាគតរបស់ជាតិ? ការកើនរំលឹកដាស់តឿនក្នុងការអភិវឌ្ឍខ្លួនឯងឲ្យជាមនុស្សមាន ទស្សនវិស័យក្នុងផ្នែកហិរញ្ញវត្ថុ តាំងតែពីខ្លួនកំពុងរៀនសូត្រ អាចរកប្រាក់ចំណូលបន្ថែមឡើងនៅក្នុង ចន្លោះពេលរៀន មានលុយសន្សំទុកចាយវាយខ្លួនឯង ដោយមានការពឹងផ្អែកទៅលើឪពុកម្តាយ អាណាព្យាបាលឲ្យកាន់តែតិចទៅៗ។

បើធ្វើបានបែបនេះ ជឿប្រាកដណាស់ថា ក្នុងថ្ងៃអនាគតប្រទេសជាតិនឹងមានមហាសេដ្ឋីកើតឡើងយ៉ាង ច្រើនជាក់ជាមិនខានឡើយ៕

ប្រភព៖ leaderwings
ប្រែ.ចាន់


No comments:

Post a Comment