Thursday, July 7, 2016

បើបុណ្យមិនដល់ សាងអ្វីក៏មិនសម្រេច




ជីវិតស្ថិតនៅលើបុណ្យបាបក្នុងខ្លួន
នឹងជោគជ័យអ្វីម្យ៉ាងក្នុងជីវិត
ត្រូវមានបុណ្យនៅពីខាងក្រោយ។

បុណ្យធ្វើឲ្យយើងមានរូបសម្បត្តិ មានទ្រព្យសម្បត្តិ មានគុណសម្បត្តិដ៏បរិបូណ៌ មានហេតុការណ៍ល្អ ខួរក្បាលថ្លាស្រឡះ គំនិតវាងវៃ គិតស្មានការណ៍អ្វីផ្សេងៗបានច្បាស់លាស់ ហើយគំនិតត្រូវអស់ផងដែរ នៅពេលពង្រីកមកដល់ពាក្យនិយាយ សម្តីក៏មានថាមពល ស្រស់ស្រាយ អ្នកណាៗបានស្តាប់ហើយក៏ជឿតាម ធ្វើតាម ពេលដល់អនុវត្តធ្វើតាម កាយវាក៏សម្រេច។

ប៉ុន្តែពេលដល់ចំណុចនេះ ប្រសិនបើថាខ្វះចំណេះដឹងរឿងបុណ្យ យើងច្រើនតែគិតថា កើតមានព្រោះចំណេះដឹងសមត្ថភាពរបស់ខ្លួនឯង។ ហើយពេលនេះអស្មិមានៈក៏ចូលមក និងមានទិដ្ឋិមានៈថា យើងពូកែដោយស្នាដៃរបស់យើង ម្លោះហើយភ្លេចគិតថា មនុស្សពូកែជាងយើងមានច្រើនណាស់ ប៉ុន្តែគេមិនបានជោគជ័យសោះ។ តាមការពិតទៅ យើងក៏មិនពូកែលើសគេទេ ប៉ុន្តែយើងទទួលបានភាពជោគជ័យ ព្រោះថាបុណ្យនេះឯង វានៅឆាកខាងក្រោយ។

ទោះជាឲ្យដៃដល់ក្តី ចិត្តដល់ក្តី ជើងដល់ក្តី ទុនដល់ក្តី
ប៉ុន្តែបើបុណ្យមិនដល់ហើយ
នឹងធ្វើអ្វីៗក៏បរាជ័យដែរ
ប៉ុន្តែបើបុណ្យដល់...នឹងជោគជ័យ!
បុណ្យបាបនេះឯងចាំបញ្ជានៅពីខាងក្រោយ៕
លោកគ្រូតូច
បែ.ចាន់


No comments:

Post a Comment