Thursday, July 7, 2016

សញ្ញា៥យ៉ាងប្រាប់ថា អ្នកកំពុងនឹងក្លាយជាសេដ្ឋី


នេះជាសញ្ញា៥យ៉ាងថ្នាក់ដំបូងដែលវាជួយបង្ហាញផ្លូវវឲ្យអ្នកក្លាយជាសេដ្ឋី សាកល្បងត្រួតពិនិត្យ​មើលខ្លួនឯង លោមើលថា តើវាមានគ្រប់ប្រការហើយឬនៅ?

អ្នកប្រាជ្ញដេក៤ម៉ោង សេដ្ឋីដេក៦ម៉ោង ស្មូមយាចកដេក៨ម៉ោង
 ពាក្យបូរាណពោលទុកថា មិនហួសពីការពិតប៉ុន្មានទេ ទាក់ទង់ជាមួយពេលវេលាក្នុងការដេកពួនរបស់ មនុស្សម្នាក់ៗ មួយក្រុមៗ។ អ្នកក៏អាចគិតពិចារណាដោយខ្លួនឯងថាតើ នឹងដេកដូចអ្នកប្រាជ្ញ សេដ្ឋី ឬមួយអ្នកក្រខ្សត់។

មនុស្សជាច្រើនចង់ក្លាយជាសេដ្ឋី ប៉ុន្តែពេលដេកច្រើនជាង៨ម៉ោងទៅហើយ ចុះបើបែបនេះ តើពេលណា ទៅ នឹងបានក្លាយខ្លួនជាសេដ្ឋី? បើចង់កើតជាសេដ្ឋី វាមិនពិបាកទេ ក៏ត្រូវសួរសេដ្ឋីថា តើគេធ្វើយ៉ាងម៉េច ថ្នាក់ដល់បានក្លាយខ្លួនជាសេដ្ឋី?

សេដ្ឋីគេនឹងប្រាប់ថា..

សេដ្ឋីគ្រប់រូប ម្នាក់ៗសុទ្ធតែប្តេជ្ញាចិត្ត និងពលីកម្មយ៉ាងខ្លាំងក្លាចំពោះធុរកិច្ចរបស់ខ្លួន ក្រៅពីពេលការដេក ពួនហើយ មានសញ្ញា៥ យ៉ាងដែលចង្អុលបង្ហាញឲ្យមើលឃើញច្បាស់ក្រឡែតថា អ្នកក៏នឹងអាចក្លាយជា សេដ្ឋីបានដូចគ្នាដែរ។

១) សាងធុរកិច្ចដោយខ្លួនឯង

ថាសេដ្ឋីត្រូវចេះពឹងពាក់លើខ្លួនឯង សាងធុរកិច្ចឡើងដោយខ្លួនឯង ចេញពីឆន្ទៈដក់ជាប់នៅក្នុងចិត្ត អភិវឌ្ឍកែលម្អគ្រប់ពេលវេលា ដួលក្រោកៗដោយស្វិតស្វាញជាមួយធុរកិច្ចនោះៗ ដោយមានមនសិការ ទាល់តែដឹងពីបញ្ហា ចេះពីវិធីដោះស្រាយបញ្ហា។

ពេលធុរកិច្ចរីកធំឡើងៗ អាចគ្រប់គ្រង់រៀបចំចាត់ការបានដោយមានប្រសិទ្ធភាពទាំងផ្នែកថាមពលការងារ និងចេះប្រើបុគ្គលិកឲ្យត្រូវតាមជំនាញ ផ្នែកផលិតផលមានគុណភាព បានទទួលតាមស្តង់ដា និងផ្នែកទីផ្សារ ចេះបម្រើសេវ៉ាកម្មក្នុងការចំណាយដល់អតិជន។

ព្រោះការកកើតធុរកិច្ចឡើងមកដោយខ្លួនឯង នឹងមើលឃើញឱកាសខាងធុរកិច្ចបានច្បាស់លាស់ រួមទៅ ដល់ការសាងម៉ាកយីហោផ្ទាល់ខ្លួន (Personal branding)  បានទៀតផង។ ប្រសិនបើធ្វើបានភាពជា សេដ្ឋីក៏នៅជិតបង្កើយត្រឹមតែយកដៃទៅចាប់។

តើអ្នកធ្វើការងារស៊ីប្រាក់ខែ នឹងសាងមុខជំនួញដូចម្តេច? ការធ្វើការងារជាប្រចាំ មិនអាចគ្រប់គ្រងធុរកិច្ច ផ្ទាល់ខ្លួនឯងទៅព្រមគ្នាបានល្អទេ ក៏នៅតែបែបគិតមុខ បារម្ភក្រោយ។ កិច្ចការប្រចាំក៏នៅស្រលាញ់នឹង ត្រូវធ្វើផង ធុរកិច្ចក៏ចង់ធ្វើផង ព្រោះធ្វើឲ្យលុយកើនច្រើនជាងការគិតរំពឹងទុក។ 

សេដ្ឋីច្រើនរូបបានណែនាំមានសម្លេងតែមួយថា ត្រូវតែជ្រើសរើសថា តើចង់ធ្វើអ្វីច្រើនជាង? លុយជា បច្ច័យផ្នែកមួយប៉ុណ្ណោះ។ ការរើសយកធ្វើទាំងពីរយ៉ាងក្នុងពេលដំណាលគ្នា វាមិនអាចបានល្អទេ។

ការចាប់ផ្តើម បើចង់សាងធុរកិច្ចដោយខ្លួនឯង ត្រូវធ្វើខ្លួនឯង។ កំឡុងពេលដំបូងឲ្យសម្លឹងមើលពីសេវា កម្មបង្កើតលុយ ធ្វើធុរកិច្ច ដែលអាចបង្កើតលុយឲ្យបាន និងប្រើពេលវេលាខាងក្រោយឈប់ពីការងារ ឬថ្ងៃឈប់សម្រាកក៏អាចបង្កើតប្រាក់បានច្រើនជាងការងារប្រចាំថ្ងៃដែលខ្លួនកំពុងធ្វើនៅពេលនេះដែរ។ ក្រោយពីនោះ ក៏ត្រូវជ្រើសរើសឲ្យស្រេចរវាងការងារប្រចាំដែលអ្នកចង់ធ្វើជាមួយមុខរបរជំនួញ ដែល បង្កើតលុយបានច្រើនជាង។ ព្រោះដូចអ្វីដែលបានប្រាប់ហើយថា លុយមានត្រឹមតែជាបច្ច័យ ផ្នែកមួយប៉ុណ្ណោះ។ វានៅមានបច្ច័យច្រើនយ៉ាងទៀត ក្នុងការជួយជម្រុញឲ្យអ្នកធ្វើកិច្ចការនោះៗ។

២) មានចំណូលបែបអកម្ម(ធ្វើនំឥតម្សៅ) Passive income

ការណ៍ដែលមានប្រាក់ចំណូលចូលមកបែបមិនចាំបាច់ធ្វើការងារអ្វី ចាត់ទុកបានថា វាជាលក្ខណពិសេស របស់សេដ្ឋី ព្រោះវានឹងមានសិរីភាពក្នុងការប្រើជីវិតច្រើនខ្លាំងឡើង។ ប៉ុន្តែនោះមិនមានន័យថា មិនចាំ បាច់ធ្វើការងារឡើយ ព្រោះសេដ្ឋីត្រូវដឹងច្បាស់ថា ទម្រាំនឹងសាងប្រាក់ចំណូលបែបអកម្មបាន (Passive income) ត្រូវនឿយហត់លំបាកប៉ុនណាទៅ!!

លើកយកតួយ៉ាងដូចជា តម្លៃកម្មសិទ្ធិបញ្ញា តម្លៃតបស្នងពីការធ្វើវិនិយោគទុនក្នុងធុរកិច្ចរបស់អ្នកដទៃ ការប្រាក់ តម្លៃឈ្នួលជាដើម។ ហើយនោះក៏ជាផ្នែកមួយនៃប្រាក់ចំណូលដែលហូរចូល កាបូបដោយមិន ចេះរីងស្ងួត ដោយមិនចាំបាច់ត្រូវធ្វើការងារដោយខ្លួនឯងច្រើនដូចពេលមុន ដែលបានចាប់ផ្តើមវា ឡើងឲ្យក្លាយជាទ្រព្យសម្បត្តិ។ ទ្រព្យសម្បត្តិដែលបង្កឲ្យកើតប្រាក់ចំណូលគឺ មាគ៌ាសាង Passive income របស់សេដ្ឋីក្នុងយុគសម័យថ្មីនេះ។ ដូច្នោះ វាមិនមែនជារឿងងាយស្រួលឡើយ ដែលអ្នកណាៗក៏អាចធ្វើ បាននោះ។ ប៉ុន្តែនោះវាមិនមែនថា មនុស្សធ្វើការងារស៊ីប្រាក់ខែដូចយើងធ្វើមិនបានទេ ខ្ញុំសូមណែនាំ យ៉ាងនេះ

          ក) ចាប់ផ្តើមរកការងារបន្ថែម ក្រោយពីពេលឈប់ពីការងារធ្វើមុនៗ
          ខ) ការងារ  Freelance
          គ) នាំយកប្រាក់ខែធ្វើជាទុន
          ឃ) សម្លឹងមើលផ្លូវរកប្រាក់បន្ថែម ដោយមិនចាំបាច់ត្រូវធ្វើការរាល់ៗពេល ដើម្បីបានលុយ។ ខ្ញុំមានគំនិតសម្រាប់ការចាប់ផ្តើមធ្វើការងារមួយដែលអាចសាងប្រាក់ចំណូលបានបែប passive income បាន។

ពេលមានប្រាក់ចំណូលកើនច្រើនឡើង ឱកាសក្នុងជីវិតអ្នកក៏មានច្រើនឡើង នឹងលាឈប់ពីការងារមុន មកចាប់មុខជំនួញបែបពេញដៃពេញជើង  វាមិនមែនជារឿងគួរឲ្យខ្វល់តទៅទៀតទេថា វានឹងមានប្រាក់ ចំណូលច្រើនគ្រប់គ្រាន់សម្រាប់ការចាយវាយក្នុងជីវិតប្រចាំថ្ងៃ ឬមិនប្រចាំ ឬក៏បើសុខចិត្តដែលបានកំពុង ធ្វើការងារប្រចាំនោះ មិនមានហេតុផលត្រូវលាឈប់ ព្រោះការងារខ្លះត្រូវធ្វើជាបុគ្គលិកក្នុងក្រុមហ៊ុន ប៉ុណ្ណោះដែលធ្វើបាន ចំណូលបានពីការងារប្រចាំថ្ងៃក៏ជាចំណូលបន្ថែមដែរ។

៣) មានចំណូលច្រើនច្រក

ប្រសិនបើអ្នកចង់ធ្វើជាសេដ្ឋី តែមានចំណូលត្រឹមតែមួយច្រក ប្រាប់ទៅផងថា ពិបាក ក្រៅពីកាត់ប្រាក់ ចំណូលនោះទៅលើផ្នែកផ្សេងៗជាច្រើន ដូចជាតម្លៃប្រេង ទឹក ម្ហូប ភ្លើង នំចំណីជាដើម ព្រោះហេតុដូច្នោះ ត្រូវតែសាងប្រាក់ចំណូលពីច្រើនផ្លូវច្រើនវិធី ហៅថា បន្តការធុរកិច្ចបាន។

សង្កេតពីអ្នកធុរកិច្ចដែលបានជោគជ័យច្រើននាក់ ពួកគេនឹងមានធុរកិច្ចច្រើនយ៉ាង ដូចជាម្ចាស់ក្រុមហ៊ុន រោងចក្រផលិតភេសជ្ជៈយីហោល្បីឈ្មោះ ហើយនៅមានភោជនីយដ្ឋាន មានធុរកិច្ចដឹកអ្នកដំណើរ ទេសចរណ៍ និងផ្ទះសំណាក់សណ្ឋាគារ។ គេហៅថា បើកច្រកឲ្យប្រាក់ចំណូលហូរចូលមករកខ្លួន។ ទាំងអស់នេះត្រូវឲ្យមានចំណេះដឹង ចំណេះយល់លើមុខធុរកិច្ចនីមួយៗយ៉ាងច្បាស់លាស់ ដើម្បីការពារ បញ្ហា គេថាបោះទុនកាន់តែច្រើន កង្វះទុនកាន់តែខ្លាំង។ ហើយចុះមនុស្សធ្វើការងារស៊ីប្រាក់ខែនឹងមាន ចំណូលច្រើនផ្លូវបានយ៉ាងម៉េច? ក្នុងពេល...

ក) កំពុងធ្វើការងារប្រចាំនៅឡើយ
ខ) ក្រោយពីឈប់សម្រាកពីការងារក៏ហត់នឿយខ្លាំង មិនចង់ធ្វើអ្វី
គ) ថ្ងៃឈប់ សៅរ៍-អាទិត្យត្រូវនៅកំដរគ្រួសារ
ឃ) រកចំណូលច្រើនច្រក វាត្រូវការប្រើលុយ តែពេលនេះគ្មានប្រាក់ម្កាក់សេន។ល។

តើអ្នកជឿទេថា អ្នកនឹងធ្វើបានប្រសិនបើ ចង់ធ្វើព្រោះកុំភ្លេចថា មិនមានរឿងអ្វីស្ថិតស្ថេរ សូម្បីតែ ប្រាក់ខែដែលយើងបានទទួលរាល់ខែពីការងារជាប្រចាំក៏ដោយ។

ប្រសិនបើនឹងប្រាប់ថា ជាប្រការអះអាងសម្រាប់ការចាប់ផ្តើមសាងប្រាក់ចំណូល ប្រហែលជាមិនខុសទាស់ អីទេ ព្រោះប្រសិនបើអ្នកចាប់ផ្តើមអនុវត្តធ្វើអ្វីម្យ៉ាង នោះមានន័យដល់ប្រាក់ចំណូលដែលហូរចូលកាបូប របស់អ្នកប្រាកដ។ ប៉ុន្តែប្រសិនប្រាក់ចំណូលបានមកវិញស្មើដើម ភាពប្រថុយប្រថាន់អ្នកជួប ក៏នៅមាន ច្រើនណាស់ដែរ ព្រោះថាអត្រាប្រាក់ខែឡើងមួយឆ្នាំៗ គិតជាមធ្យមភាគ 3-5% តាមធម្មតា ហើយគួរ និយាយបានថា អត្រាប្រាក់ខែហើមប៉ោងបន្ថែមឡើងទៅនឹងអត្រាជិត។

ប្រសិនបើឆ្នាំណាក្រុមហ៊ុនដែលអ្នកកំពុងធ្វើការងារគេប្រាប់ថា មិនមានប្រាក់ខែឡើងទេព្រោះចរន្ត លក់មិនដាច់ មិនតាមគោលដៅ វិបត្តិសេដ្ឋកិច្ច នោះវាសំដៅទៅរកអ្នក ប្រាក់ខែថយចុះហើយ។

ក) កំពុងធ្វើការងារប្រចាំនៅឡើយ>> ធ្វើបាន ប្រសិនបើចង់ធ្វើ
ខ) ក្រោយពីសម្រាកពីការងារក៏ហត់នឿយខ្លាំង មិនចង់ធ្វើអ្វី>> ប្រសិនបើមិនធ្វើ ភាពផ្សងព្រេង ទ្វេឡើង
គ) ថ្ងៃឈប់ សៅរ៍-អាទិត្យ ក៏ត្រូវនៅកំដរគ្រួសារ>> នាំគ្រួសារទៅជាមួយ ការងារខ្លះទៀតអាចធ្វើ នៅផ្ទះបាន
ឃ) រកចំណូលច្រើនច្រក វាត្រូវចាយលុយទុន ពេលនេះនៅខ្វះលុយ>> ចាប់ផ្តើមពីតូចៗ កិច្ចការងារខ្លះស្ទើរតែមិនចាំបាច់ប្រើលុយបាន។ល។

៤) ពិតជាមានគុណតម្លៃរយៈពេលវែង

ធុរកិច្ចជាច្រើនល្បីល្បាញ និងសាងមូលតម្លៃឲ្យខ្លួនឯងក្នុងរយៈពេលខ្លីៗ គេហៅថា មកកម្លាំងទៅលឿន។ បើកខ្លួនធុរកិច្ចមកសាងចំណូលយ៉ាងច្រើន ប៉ុន្តែមិនបានយូរក៏ត្រូវបិទទ្វារទៅវិញ។ បែបនេះប្រហែល ជាមិនល្អប្រាកដ ព្រោះម្ចាស់ធុរកិច្ចត្រូវព្យាយាមគិតធុរកិច្ចថ្មីៗចេញមកជារឿយៗ តើវានឹងល្អទេ បើយើង រើសធ្វើធុរកិច្ចដែលមានគុណតម្លៃក្នុងរយៈពេលវែង គេហៅថា ការធ្វើធុរកិច្ចនេះសាងប្រាក់ចំណូលអស់មួយ ជីវិត។

ទស្សនវិស័យការធ្វើធុរកិច្ចបែបនេះប្រហែលគេចមិនផុតជៀសមិនរួចពីការធ្វើធុរកិច្ចដែលទាក់ទង់នឹងបច្ច័យ៤ បានដល់ អាហារ ឱសថរក្សារោគ គ្រឿងស្លៀកពាក់  និងទីស្នាក់អាស្រ័យ ព្រោះថាដរាបណាមនុស្ស នៅមានការស៊ីដេក មនុស្សត្រូវការដរាបនោះ។ ធុរកិច្ចទាំងនេះ ប្រហែលមានវត្តមានរហូត វាស្ថិតនៅត្រង់ ម្ចាស់ធុរកិច្ច នឹងមានបច្ចេកទេសវិធីសាស្ត្រក្នុងការទាញយកចំណាប់អារម្មណ៍របស់អតិថិជនបានយ៉ាង ម៉េចតែប៉ុណ្ណោះ!! 

លើកជាឧទាហរណ៍ធុរកិច្ចភោជនីយដ្ឋាន ក្រៅពីរង់ចាំបោសសម្អាតកាក់សំណល់អាហារហើយ  ដាក់តាំងផលិតផល និងបរិយាកាសខាងក្នុងហាង វាក៏ជាចំណែកដ៏សំខាន់ដែលធ្វើឲ្យធុរកិច្ចរីកចម្រើន រួមទាំងប្រូម៉ូសិនយកចិត្តរបស់អតិថិជនឲ្យក្លាយជាម៉ូយប្រចាំហាងជាដើម។

៥) មិត្តភក្តិ៥ នាក់របស់អ្នកជាសេដ្ឋី

ថាសេដ្ឋីយកធ្វើជាមិត្ត វាជាការប្រសើរណាស់ ប្រសិនបើមិត្តរបស់អ្នកជាសេដ្ឋី។ យើងមិនបានណែនាំថា ឲ្យទៅរាប់អានតែមិត្តភក្តិជាសេដ្ឋីទេ ប៉ុន្តែមានន័យថា ក្នុងបណ្តាលមិត្តភក្តិទាំងអស់របស់អ្នក ឲ្យមានយ៉ាង ហោចណាស់ក៏ ៥នាក់ ដែលជាសេដ្ឋីដែរ។

ព្រោះបុគ្គលិក និងនិស្ស័យសេដ្ឋីរបស់មិត្តអ្នកនឹងបញ្ជ្រាបចូលបន្តិចម្តងៗមកដល់អ្នក ដោយអ្នកមិនបាន ដឹងខ្លួនទាល់តែសោះ។ ហើយនោះឯងនឹងជួយឲ្យអ្នកក្លាយជាសេដ្ឋីបានងាយឡើង តើអ្នកធ្លាប់បាន ឮពាក្យមួយឃ្លាពោលថា ពិភាក្សានៅលើតុអាហារមែនទេ?

នោះវាមានន័យដល់ឱកាសដែលអ្នកបានស្នើសុំគំនិតមតិយោបល់ផ្នែកធុរកិច្ច រកអ្នកចូលភាគហ៊ុនក៏ងាយ និងមានភាគរយជោគជ័យច្រើនឡើង ប្រហែលមិនមានអ្នកណាហ៊ានផ្សងព្រេងការប្រដាក់ទុនជាមួយ មនុស្សមិនស្គាល់គ្នានោះទេ។

ប៉ុន្តែបើជាមិត្តភក្តិនឹងគ្នាហើយ អ្វីៗនឹងមានការងាយស្រួលថែមទៀត ដែលសំខាន់មិត្តជាសេដ្ឋីរបស់អ្នក គេនឹងជួយណែនាំអ្នកថា ប្រការគួរជៀសវាងក្នុងការធ្វើធុរកិច្ចគឺជាអ្វីដែរ។

ហៅបានថា បទពិសោធរបស់មិត្តនឹងជួយដាស់តឿនសតិរបស់យើងនោះឯង កុំភ្លេចតបស្នងមិត្តរបស់អ្នក ដោយសុទ្ធចិត្ត មិនមែនសំដៅតែស្វែងរកផលប្រយោជន៍ពីមិត្តភក្តិតែម្យ៉ាងនោះទេ។ ព្រោះពាក្យថា មិត្តគឺ ការសង្គ្រោះគ្នានិងគ្នាដោយស្មោះអស់ពីចិត្ត ទើបបានងារជាមិត្តស្មោះត្រង់ម្នាក់។

សំនួរគឺ ចុះមនុស្សធ្វើការងារស៊ីប្រាក់ខែ និងមានមិត្តជាសេដ្ឋីឯណា? មួយថ្ងៃៗជួបតែមិត្តភក្តិធ្វើការជាមួយគ្នា ប្រាក់ខែក៏មានបានប្រហាក់ប្រហែលគ្នា ស្ទើរតែផ្សេងគ្នាមិនបានផង។ រឿងនេះដោះស្រាយបាន ដោះស្រាយងាយ ចាប់អនុវត្តបានមិនជាពិបាកទេ។ នោះគឺ អានសៀវភៅរបស់សេដ្ឋី។ អ្នកមាន អ្នកជោគជ័យ សេដ្ឋី ច្រើនណាស់ចេញមកពីសរសេរសៀវភៅដើម្បីចែករំលែកចំណេះដឹង បទពិសោធ របស់ពួកគេ ចំណេះដឹងដែលយើងបានអាន សៀវភៅដែលយើងចាប់ពាល់ជាប្រចាំ នោះឯងគឺជា មិត្តដៃគូគិតរបស់យើង។

សរុប
នេះជាសញ្ញា៥ យ៉ាងថា្នក់បឋមដែលជួយចង្អុលបង្ហាញផ្លូវឲ្យអ្នកក្លាយជាសេដ្ឋី សាកល្បងត្រួតពិនិត្យ ខ្លួនឯងលោមើល តើវាមានគ្រប់ប្រការឬអត់? ទោះបីជាមិនមានគ្រប់ទាំង ៥ប្រការនេះក៏ដោយ សូមឲ្យ អភិវឌ្ឍខ្លួនឯងយ៉ាងតិចបំផុតឲ្យបាន ៣ប្រការខាងដើម ហើយចាំអភិវឌ្ឍខ្លួនជាបន្តបន្ទាប់មកទៀត។

យកជាទីពឹងបានជានិច្ចថា សេដ្ឋីមិនមែនជាមនុស្សដែលមានស្តុកស្តម្ភមាសប្រាក់ត្រឹមតែម្យ៉ាងទេ ប៉ុន្តែមានន័យដល់អ្នកមានខាងសីលធម៌ ចេះការឲ្យទាន ចេះចែករំលែកសេចក្ដីសុខដល់មិត្តមនុស្ស ទើបមានងារថា ជាសេដ្ឋីដ៏សម្បូរបែប៕

ប្រភព៖ leaderwings
ប្រែ.ចាន់



No comments:

Post a Comment