Thursday, July 7, 2016

៨២ប្រការ គំនិតក្នុងការប្រើជីវិតដែលប្រាប់ថាតថាភាពនៃជីវិត គឺជារឿងងាយណាស់បើយើងប្រើវាបាន


ប្រសិនបើអាន និងអនុវត្តតាមហើយ អ្នកនឹងដឹងថា តថភាពនៃជីវិត វាមិនពិបាកអ្វីឡើយ ប្រសិនបើអ្នកប្រើវាបាន។


១) ចូរចែករំលែកចំណេះដឹងរបស់អ្នក ព្រោះថាវាជាផ្លូវតែមួយគត់ដែលធ្វើឲ្យគង់វង់នៅជានិរន្តរ៍។
1.    Share your knowledge. It's a way to achieve immortality.
២) ពេលជួបសំណួរមិនចង់ឆ្លើយ គ្រាន់តែញញឹមដាក់អ្នកសួរ ហើយសួរទៅវិញថា តើហេតុអ្វីបានជាអ្នកចង់ដឹង?
2.    When someone asks you a question you don't want to answer, smile and ask, Why do you want to know?

៣) កុំមើលងាយសុបិនរបស់អ្នកដទៃច្រើនពេក
3.    Never laugh at anyone's dreams.
៤) មើលទូរទស្សន៍កាន់តែតិច អានសៀវភៅកាន់តែច្រើន។
4.    Read more books and watch less TV.
៥) ចងចាំ ៣យ៉ាង ដែលសំខាន់គឺ ចូររាប់អានខ្លួនឯង រាប់អានអ្នកដទៃ និងចេះទំនួលខុសត្រូវគ្រប់ទង្វើរបស់ខ្លួនឯង។
5.    Remember the three R's: Respect for self, Respect for others, Responsibility for all your actions.
៦) ប្រើពេលវេលានៅជាមួយនឹងខ្លួនឯង។
6.    Spend some time alone.
៧) ពេលមានការខ្វែងគំនិត ឬឈ្លោះប្រកែកជាមួយមនុស្សជាទីស្រលាញ់ ឲ្យនិយាយចំពោះតែហេតុការណ៍បច្ចុប្បន្នប៉ុណ្ណោះ កុំទៅកកូរកកាយដល់រឿងអតីតកាល។
7.    In disagreements with loved ones, deal with the current situation. Don't bring up the past.
៨) កុំកាត់ចង្វាក់ពេលអ្នកដទៃសរសើរអ្នក។
8.    Never interrupt when you're being flattered.
៩) គ្រាន់តែចាប់អារម្មណ៍លើខ្លួនឯងក៏គ្រប់គ្រាន់។
9.    Mind your own business.
១០) ទៅលេងរម្មណីយដ្ឋានដែលអ្នកមិនធ្លាប់ទៅសោះ យ៉ាងហោចណាស់មួយឆ្នាំម្តង។
10.    Once a year, go someplace you've never been before.
១១) តេទូរស័ព្ទជជែកគ្នាលេងជាមួយមនុស្សក្នុងគ្រួសារខ្លះ។
11.    Call your family.
១២) បើកភ្លេងច្រៀងកំសាន្តលេងពេលងូតទឹកខ្លះក៏មិនទាស់អី។
12.    Sing in the shower.
១៣) ចូរប្រតិបត្តិដល់អ្នកដទៃឲ្យដូចដែលអ្នកចង់ឲ្យគេប្រតិបត្តិដល់ខ្លួន។
13.    Treat everyone you meet like you want to be treated.
១៤)  ក្រោកមកមើលព្រះអាទិត្យរះឡើងខ្លះ យ៉ាងហោចទៅមួយឆ្នាំម្តង។
14.    Watch a sunrise at least once a year.
១៥) សរសើរអ្នកដទៃយ៉ាងតិចណាស់ក្នុងមួយថ្ងៃ៣នាក់។
15.    Compliment 3 people every day.
១៦) ឲ្យអភ័យខ្លួនឯង និងអ្នកដទៃជានិច្ច។
16.    Be forgiving of yourself and others.
១៧) ហាត់និយាយពាក្យថា អរគុណឲ្យបានញឹកញាប់។
17.    Say, "Thank you" a lot.
១៨) ហាត់និយាយពាក្យថា “សូម/សូមមេត្តា” ឲ្យបានញឹកញាប់។
18.    Say, "Please" a lot.
១៩) នៅឲ្យឆ្ងាយពីមនុស្សចូលចិត្តគិតអវិជ្ជមាន។
19.    Avoid negative people.
២០) ចងចាំថ្ងៃខែឆ្នាំកំណើតរបស់អ្នកដទៃ។
20.    Remember other people's birthdays.
២១) ចូរធ្វើជាមនុស្សចូលទៅរាក់ទាក់គេមុន។
21.    Be the first to say hello.
២២) សងគ្រប់យ៉ាងដែលបានខ្ចីពីគេមក។
22.    Return all things you borrow.
២៣) ចូរស្វែងរកមិត្តថ្មី តែឲ្យរក្សាមិត្តចាស់។
23.    Make new friends, but cherish the old ones.
២៤) លើកដៃបក់រាក់ទាក់ក្មេងៗនៅលើរថយន្តសាលារៀនខ្លះ។
24.    Wave at kids on school buses.
២៥) សុខចិត្តនៅរួមទុក្ខលំបាកជាមួយអ្នកដទៃ ពេលដែលគេត្រូវការអ្នក។
25.    Be there when people need you.
២៦) កុំខ្លាចដែលព្រមទទួល និងនិយាយថា ខ្លួនធ្វើខុស។
26.    Don't be afraid to say, "I made a mistake."
២៧) កុំខ្លាចដែលប្រាប់ថា អ្នកមិនចេះ។
27.    Don't be afraid to say, "I don't know."
២៨) ស្តាប់ក្តីទាំងសងខាងភាគីមុននឹងសម្រេចក្តីឲ្យ។
28.    Hear both sides before judging.
២៩)  ប្រើជីវិតឲ្យទាបជាងឋានៈរបស់ខ្លួន។
29.    Live beneath your means
៣០) កុំមានចិត្តច្រណែនគេ ព្រោះពេលអ្នកចាប់ផ្តើមច្រណែន អ្នកក៏ចាប់ផ្តើមមិនមានសេចក្ដីសុខជាមួយនឹងជីវិតខ្លួនឯងដែរ។
30.    Refrain from envy. It's the source of much happiness.
៣១) កុំអារកាត់ខ្លួនឯងដោយស្តង់ដារបស់អ្នកដទៃ។
31.    Evaluate yourself by your own standards, not someone else's.
៣២) ឈប់បន្ទោសអ្នកដទៃ ហើយបែរត្រឡប់មកទទួលខុសត្រូវលើជីវិតខ្លួនឯងវិញ។ 
32.    Stop blaming others. Take responsibility for every area of your life
៣៣) ប្រសិនបើត្រូវចោលផ្ទះទុកច្រើនថ្ងៃ ចូរពឹងពររកអ្នកដទៃមកយកសំបុត្រ ឬវិក័យបត្រត្រង់មាត់ទ្វារផ្ទះ ព្រោះនោះគឺជារឿងដែលប្រាប់ដល់លោកចោរថាផ្ទះអ្នកគ្មានមនុស្សនៅទេ។
33.    Ask someone to pick up your mail and daily paper when you’re out of town. Those are the first two things potential burglars look for.
៣៤) កុំធ្វើខុសនូវរឿងដដែលៗម្តងហើយម្តងទៀត។
34.    Don’t make the same mistake twice.
៣៥) ចូរក្លាហាន ប្រសិនបើមានអារម្មណ៍ខ្លាចពិតមែន ចូរធ្វើពុតក៏បាន គ្មានអ្នកណាមួយគេមើលដឹងទេ។
35.    Be brave. Even if you’re not, pretend to be. No one can tell the difference.
៣៥) ក្រោយពីជេរស្តីបន្ទោសក្មេងៗហើយ ឲ្យឱបពួកគេ។
36.    Hug children after you discipline them.
៣៧) បរិចាគសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់កន្លងទៅបីឆ្នាំហើយ។
37.    Give to charity all the clothes you haven’t worn during the past three years.
៣៨) ជ្រើសរើសគូគ្រងឲ្យបានម៉ត់ចត់ ព្រោះនោះខ្លួនជាអ្នកសម្រេចជោគជតាជីវិតខ្លួនត្រង់ថា សុខឬទុក្ខ។
38.    Choose your life’s mate carefully.
        From this one decision will come ninety percent of all your happiness or misery.
៣៩) ធ្វើល្អបិទមាសក្រោយព្រះឲ្យបានញឹកញាប់
39.    Make it a habit to do nice things for people who’ll never find out.
៤០) ហាត់ជាបុគ្គលស្តាប់ដោយល្អ ឱកាសច្រើនតែមកបែបមិនឲ្យយើងដឹងខ្លួនជាមុន។
40.    Learn to listen. Opportunity sometimes knocks very softly.
៤១) ចងចាំឈ្មោះអ្នកដទៃឲ្យបានច្បាស់។
41.    Remember people’s names
៤២) តាំងម៉ោងរោទិ៍ឲ្យលឿនជាងប្រក្រតី ៥នាទី។
42.    Keep your watch five minutes fast
៤៣) កុំសូត្រភាវនាសុំវត្ថុ តែឲ្យភាវនាសុំសតិបញ្ញា និងភាពក្លាហាន។
43.    Pray not for things, but for wisdom and courage
៤៤) ពេលអ្នកត្រូវការឲ្យអ្នកណាធ្វើអ្វីមួយ ចូរប្រាប់ត្រឹមតែវត្ថុដែលអ្នកត្រូវការបានហើយ មិនត្រូវប្រាប់វិធីធ្វើទេ គេនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលខ្លួនឯង។
44.    Resist telling people how something should be done. Instead, tell them what needs to be done.
        They will often surprise you with creative solutions.
៤៥) សិក្សាឲ្យបានម់ត់ចត់ មុននឹងសញ្ញេអ្វីមួយ វត្ថុដែលអ្នកបានច្រើនតែជាសៀវភៅមួយក្បាលធំ និងវត្ថុដែលអ្នកបាត់បង់ច្រើនតែតូចស្ទើរតែមិនបានសង្កេតឃើញ។
45.    Read carefully anything that requires your signature.
        Remember the big print giveth and the small print taketh away.
៤៦) ផ្តល់ឱកាសឲ្យគេតែពីរលើកបានហើយ។
46.    Give people a second chance, but not a third
៤៧) កុំរិះគន់ចៅហ្វាយនាយ ប្រសិនបើមិនមានសេចក្ដីសុខជាមួយកិច្ចការដែលខ្លួនកំពុងធ្វើ ក៏លាឈប់ទៅ។
47.    Never criticize the person who signs your paycheck. If you’re unhappy with your job, resign.
៤៨) ចូរហ្វឹកហាត់ឲ្យជាមនុស្សពូកែសង្ស័យ ឲ្យសួរថា តើហេតុអ្វី? ជារឿយៗ។
48.    Be insatiably curious. Ask “why” a lot.
៤៩) កុំភ្លេចថា នៅនាទីចុងក្រោយ ហើយមនុស្សគ្រប់រូបគ្រាន់តែចង់មានមនុស្សម្នាក់ឃើញពីគុណតម្លៃ។
49.    Don’t forget, a person’s greatest emotional need is to feel appreciated
៥០) កុំទៅដើរទិញអីវ៉ាន់ចូលផ្ទះនៅពេលអ្នកឃ្លាន ព្រោះអ្នកនឹងទិញយកហួសពីការចាំបាច់ជានិច្ច។
50.    Never go grocery shopping when you’re hungry. You’ll buy too much.
៥១) កុំនិយាយកិច្ចការសំខាន់ក្នុងជណ្តើរយន្ត អ្នកមិនដឹងទេថា តើមានអ្នកណាខ្លះកំពុងលួចស្តាប់?
51.    Don’t discuss business in elevators. You never know who may overhear you.
៥២) គិតឲ្យច្បាស់ មុននឹងលំបាកមិត្តឲ្យជួយរក្សារឿងសំងាត់។
52.    Think twice before burdening a friend with a secret
៥៣) កុំទិញអីវ៉ាន់ដែលមិនចាំបាច់ គ្រាន់តែឃើញថាវាកំពុងបញ្ចុះតម្លៃ
53.    Never buy something you don’t need just because it’s on sale
៥៤) ភាពជោគជ័យក្នុងពេលមួយយប់ ដែលមនុស្សរាល់គ្នាច្រើនយល់ ការពិតទៅវាចំណាយពេលអស់១៥ឆ្នាំ។
54.    Remember that overnight success usually takes about fifteen years
៥៥) កុំជឿពេលអ្នកដទៃបា្រប់ ឲ្យនិយាយតាមត្រង់ទៅបានហើយ។
55.    Don”t believe people when they ask you to be honest with them
៥៦) ហាត់រៀនលេងតន្ត្រីប្រភេទណាមួយ។
56.    Learn to play a musical instrument.
៥៧) មិនត្រូវទិញរថយន្តដែលមានតម្លៃថ្លៃពេកទេ ប៉ុន្តែចូលទិញផ្ទះដ៏ប្រណិតដែលអ្នកមានបញ្ញាទិញបាន។
57.    Drive inexpensive cars, but own the best house you can afford.
៥៨) បើមានពេលច្រើនសាកល្បងហាត់លេងតន្ត្រីរបស់ សូភិង មោសាត និងប៊ីធោហ្វេនលោមើល។
58.    Learn to identify the music of Chopin, Mozart, and Beethoven.
៥៩) ចូររក្សារឿងសំងាត់ឲ្យបាន។
59.    Keep secrets.
៦០) ចូរដឹងថា ពេលណាគួរស្ងាត់ និងពេលណាគួរនិយាយ។
60.    Know when to keep silent and when to speak up.
៦១) កុំអស់ជំនឿលើអ្នកដទៃ ភាពអស្ចារ្យ(បដិហារ្យ)កើតឡើងបានរាល់ថ្ងៃ។
61.    Never give up on anybody. Miracles happen every day.
៦២) បិទគម្របថ្នាំដុសធ្មេញផង។
62.    Put the cap back on the toothpaste.
៦៣) ផ្តល់អំណោយបន្តិចបន្តួចសើប្រាយមនុស្សជាទីស្រលាញ់ខ្លះ។
63.    Surprise loved ones with little unexpected gifts.
៦៤) កុំទៅប្រាប់អ្នកណាថាកំពុងសម្រកទម្ងន់។
64.    Never mention being on a diet.
៦៥) កុំភ្លេចទិវាគ្រួសារដ៏សំខាន់។
65.    Never forget your anniversary.
៦៦) ចូរគាំទ្រមូលនិធិក្នុងសហគមន៍របស់អ្នកដោយការបរិចាគប្រាក់ និងពេលវេលា។
66.    Choose a charity in your community and support it generously with your time and money.
៦៧) កុំធ្វេសប្រហែសការមានសុខភាពល្អ។
67.    Don’t take good health for granted.
៦៨) កុំរវល់ជាមួយថ្នាំញៀន និងមនុស្សណាក៏ដោយដែលរវល់ជាមួយវា។
68.    Don’t mess with drugs, and don’t associate with those who do.
៦៩) ហាត់កែច្នៃប្រឌិតឡើងវិញនូវកាសែត ដប និងកំប៉ុងចាស់ៗ។
69.    Recycle old newspapers, bottles, and cans.
៧០) រកអ្វីស្រស់ស្អាតមកដាក់ទុកជិតភ្នែកជានិច្ច ផ្កាប្រភេទណាក៏ល្អដែរ។
70.    Always have something beautiful in sight, even if it’s just a daisy in a jelly glass.
៧១) ប្រាប់កូនៗរបស់អ្នកជានិច្ចថា គេតឹងត្រឹងកម្រិតណា ហើយអ្នកទុកចិត្តលើខ្លួនពួកគេ។
71.    Tell your kids often how terrific they are and that you trust them.
៧២) ព្យាយាមដើរឲ្យបានយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ។
72.    Take a brisk thirty-minute walk every day.
៧៣) កុំដើរបោកប្រាសគេឯង។
73.    Never cheat.
៧៤) អ្នកមិនចាំបាច់អស់ប្រាក់សម្តែងក្នុងការញញឹមទេ ហេតុអ្វីមិនសាកល្បងញញឹមឲ្យបានរឿយៗ ស្នាមញញឹមអ្នកមានតម្លៃងលើសពីតម្លៃផ្សេងបាន។
74.    Smile a lot. It costs nothing and is beyond price.
៧៥) សាកល្បងឈប់ហើយអានប៉ាយប្រាប់ប្រវត្តិសាស្ត្រក្បែរខាងផ្លូវខ្លះ។
75.    Stop and read historical roadside markers.
៧៦) គោរពការប្រព្រឹត្តផ្ទាល់ខ្លួនរបស់កូនៗ គោះទ្វាររាល់ពេលមុននឹងចូលបន្ទប់របស់ពួកគេ។
76.    Respect your children’s privacy. Knock before entering their room.
៧៧) ពេលអ្នកណាម្នាក់និយាយអំពីបទពិសោធសំខាន់ដែលកើតឡើងជាមួយនឹងគេ កុំទៅបន្តុបបន្ថែមដោយរឿងរបស់អ្នក ទុកឲ្យគេមានសិទ្ធិបញ្ចេញទៅចុះ។
77.    When someone is relating an important event that’s happened to them, don’t try to top them with a story of your own. Let them have the stage.
៧៨) ចំណាយវិក័យបត្រឲ្យចំពេលជានិច្ច។
78.    Pay your bills on time.
៧៩) ពេលលេងហ្គេមជាមួយក្មេងៗបណ្តោយឲ្យពួកគេឈ្នះចុះ។
79.    When playing games with children, let them win.
៨០) សាកល្បងអត់អាហារមួយពេលក្នុងមួយអាទិត្យ ហើយយកលុយនោះទៅចែកមនុស្សទុគ៌ត។
80.    Skip one meal a week and give what you would have spent to a street person.
៨១) សាងទិវាល្អៗឲ្យដល់់មនុស្សចម្លែកមុខដោយការចេញថ្លៃឆ្លងកាត់ផ្លូវឲ្យរថដែលនៅខាងក្រោយ។
81.    Make someone’s day by paying the toll for the person in the car behind you.
៨២) ពេលមានអ្នកណាម្នាក់ឱបអ្នក ទុកឲ្យគេជាភាគីលាដៃឱបនោះមុនសិន។
82.    When someone hugs you, let them be the first to let go.
---------------------------
ច្បាប់ដើមពីសៀវភៅ Life little instruction book របស់ H Jackson Brown, Jr
ចែករំលែកធនធានតាមស្ថេរភាពដោយ
Wealth Creation

ប្រែ.ចាន់



No comments:

Post a Comment