Saturday, July 9, 2016

៥ យ៉ាងដែលអ្នកបានមកវិញនៅពេលបិទហ្វេកប៊ុក



ការកែច្នៃប្រឌិតថ្មីៗ ឬបច្ចេកវិជ្ជាយុគសម័យឌិជិថល ធ្វើឲ្យវិថីជីវិតរបស់មនុស្សម្នាញៀនជាមួយប្រព័ន្ធ បណ្តាញសង្គម (Social Media) ឬពិភពលោកប្រៀបដូចការពិតនេះ ដោយការប្រើប្រាស់បទដ្ឋានការមាន ទំនាក់ទំនងឆ្លងតាមសង្គមអនឡាញ ដែលអាចទំនាក់ទំនងឆ្លើយឆ្លងគ្នាបានយ៉ាងឆាប់រហ័ស ទាន់ចិត្ត និងគ្មានដែនកំណត់។ អំណាចរបស់បណ្តាញសង្គម (Social network) វាធ្វើឲ្យកើតមានសមាគមន៍ ឬសង្គមដូចការពិតឡើង។

សង្គមខ្នាតយក្ខដែលមានសមាជិករាប់លាននាក់ទូទាំងពិភពលោក គឺហ្វេកប៊ុក (Facebook) ហើយជា មជ្ឈមណ្ឌលដែលអាចសាងនូវការទំនាក់ទំនងគ្នា(connection)ថ្មីៗ និងមានរឿងរ៉ាវយ៉ាងច្រើនចុះ ផ្សព្វផ្សាយឲ្យមនុស្សគ្រប់គ្នាបានតាមដាន។

កាលបើហ្វេកប៊ុក គឺជាបណ្តាញអ៊ីនធើណែតដែលចូលដល់បានងាយស្រួល ការចែកចាយទិន្នន័យព័ត៌មាន ការសម្តែងមតិយល់ឃើញ រួមទាំងបទវិភាគផ្សេងៗឆ្លងតាមប្រព័ន្ធបណ្តាញសង្គមហ្វេកប៊ុកជារឿងធ្វើ បានដោយងាយ និងស្រួល។

ក្រៅពីនេះនៅមានប្រព័ន្ធទំនាក់ទំនងដោយសំបុត្រឆ្លងតាម កម្មវិធីផ្ញើសារ (Messenger) ដែលជួយសន្សំ សំចៃតម្លៃទូរស័ព្ទបានច្រើន។ ដូចនោះក្នុងមួយថ្ងៃៗយើងទើបឃើញមនុស្សម្នា ភាគច្រើនប្រើពេលនៅ ជាមួយសង្គមអនឡាញ នៅជាមួយពិភពលោកដូចការពិត រហូតដល់ធ្វើឲ្យកើតមានពាក្យមួយថា សង្គមឈ្ងោកមុខ។ ហើយវាជាប្រព្រឹត្តិកម្មរបស់ក្រុមមនុស្សដែលប្រើជីវិតរស់នៅ លើពិភពលោក ការពិតមួយនេះ។ ប្រសិនបើយើងបិទ ហ្វេកប៊ុក តើវាមានអ្វីកើតឡើង? Leader  Wings មានចម្លើយ សម្រាប់រឿងនេះ ៥យ៉ាង ដែលអ្នកបានមកវិញ នៅពេលបិទហ្វេកប៊ុក។

១) ពេលវេលាបន្ថែមឡើង

មនុស្សដែលប្រើជីវិតនៅក្នុងពិភពអនឡាញ នៅជាមួយហ្វេកប៊ុក មានប្រព្រឹត្តិកម្មការចំណាយពេលឲ្យអស់ ទៅក្នុងបទដ្ឋាន៣ ដែលមានសភាពដូចៗគ្នា
          ក. ប្រព្រឹត្តកម្មបឋម បានដល់ការផ្សព្វផ្សាយទិន្នន័យ ក្នុងផ្នែកធុរកិច្ចដូចជា ដាក់បង្ហោះរូបភាព ទំនិញ ពិនិត្យផលិតផលឡើងវិញ ដាក់បង្ហោះឬសរសេរបទវិភាគដែលមានទិន្នន័យជាចំណេះដឹង ឆ្លើតតប និងផ្តល់ទិន្នន័យដល់អតិថិជនក្នុងករណីលក់ទំនិញតាមប្រព័ន្ធអនឡាញឆ្លងកាត់តាមបណ្តាញសង្គមហ្វេកប៊ុក។
          ខ. ប្រព្រឹត្តិកម្មទី២ បានដល់ការដាក់បង្ហោះ ទៅតាមអារម្មណ៍ស្រមើស្រមៃរបស់ខ្លូនឯង។
          គ. ប្រព្រឹត្តិកម្មចុងក្រោយ កាលបើមានពេលទំនេរ ក៏យកពេលភាគច្រើនអានខ្លឹមសាររឿងរ៉ាវ ផ្សេងៗដែលមានចែករំលែក (share) ឆ្លងតាមបណ្ដាញសង្គមហ្វេកប៊ុក រួមទាំងការជជែករាក់ទាក់(chat) គ្នា បញ្ចេញមតិ (comment) ឡាច (like) ឲ្យមិត្តភក្តិ។

ដូចនោះ ពេលបិទហ្វេកប៊ុក វត្ថុដែលមកវិញគឺ ពេលវេលា ចាប់តាំងពីពេលទំនេរទាំងអស់ដែលបាត់បង់ទៅ ជាមួយការឆ្លុះបញ្ចាំង ឬតាមដានទិន្នន័យសកម្មភាពរបស់មិត្តភក្តិ ចេះគ្រប់គ្រង់អារម្មណ៍របស់ខ្លួនឯង និង អាចគ្រប់គ្រង់ចាត់ចែងពេលវេលាក្នុងមួយថ្ងៃៗបានទៅដោយរលូន។

២) ការងារបន្ថែមឡើង

កាលបើមានពេលច្រើនឡើង ធ្វើឲ្យមានឱកាសបានគិតរំលឹក និងគ្រប់គ្រង់ពេលវេលាដែលមាននោះ ឲ្យកើតជាប្រយោជន៍ ឬធ្វើឲ្យគិតការពិគ្រោះ និងនាំយករឿងដែលមានការចន្លោះប្រហោងមកអភិវឌ្ឍ កែលម្អដោះស្រាយឲ្យមានភាពល្អប្រសើរឡើង។ វាធ្វើឲ្យមានការងារបន្ថែមឡើងហើយវាហុចលទ្ធផល ចំពោះប្រាក់ចំណូលដែលបានបន្ថែមឡើងផងដែរ។

៣) បាននិយាយជាមួយមនុស្សពិតច្រើនឡើង

សព្វថ្ងៃនេះ មនុស្សដូចគ្មានសង្គម មនុស្សក្នុងក្រុមគ្រួសារក៏គ្មានពេលវេលាបាននិយាយគ្នា មួយប្រយោគរបស់អ្នកលក់តាមអនឡាញម្នាក់ ដែលបានលក់ទំនិញឆ្លងតាមប្រព័ន្ធបណ្តាញសង្គមហ្វេកប៊ុក ឆ្លងតាម វើបផេក (webpage) បានប្រាប់ឲ្យដឹងថា

វិថីជីវិតលើពិភពអនឡាញក្រៅពីធ្វើឲ្យពេលវេលាមួយភាគរលាយបាត់ទៅ និងធ្វើឲ្យញែកដាច់ពីសង្គម ពិតផងដែរ។ អ៊ីចឹងក្រៅពីនោះ ការបិទហ្វេកប៊ុក នឹងបានពេលត្រឡប់មកវិញ និងធ្វើឲ្យបាននិយាយជជែក ជាមួយមនុស្សដែលរស់នៅក្នុងសង្គមពិត។

វានឹងបានរៀនស្គាល់ និងផលប៉ះពាល់ដល់ការផ្លាស់ប្តូររបស់សង្គមដែលកើតឡើងពិតៗ និងរឿងដ៏សំខាន់ ចេញពីការបិទហ្វេកប៊ុក បិទការទំនាក់ទំនងឆ្លងតាមប្រព័ន្ធពិភពអនឡាញក្នុងពេលវេលាខ្លះ។ វាថែមទាំង ធ្វើឲ្យកើតនូវការគ្រប់គ្រងនិងអភិវឌ្ឍធុរកិច្ច ធ្វើឲ្យវាកើតជាប្រព័ន្ធ។ ការធ្វើការងារតាមរចនាបទថ្មីៗដែលវា ជះផលល្អចំពោះមុខធុរកិច្ចកាន់តែខ្លាំងឡើង។

៤) មានពេលអានសៀវភៅ

ការបិទហ្វេកប៊ុកធ្វើឲ្យកើតនូវចំណេះដឹងថ្មីៗពីការអានសៀវភៅ។ ជាធម្មតា ពេលមនុស្សយើងប្រើជីវិត នៅជាមួយសង្គមអនឡាញ នៅជាមួយបណ្តាញអ៊ិនធើណែត។ ការស្វែងរកមូលន័យឬខ្លឹមសារព័ត៌មាន ទើបជ្រើសរើសយកការប្រើអ៊ិនធើណែត ព្រោះធ្វើបានងាយស្រួល វាលឿនរហ័ស។

ប៉ុន្តែកុំភ្លេចឲ្យសោះថា ខ្វះភាពស្អិតល្អន់ម៉ត់ចត់ ពេលត្រូវការរកឯកសារឬត្រូវការរៀនសូត្ររឿងអ្វីមួយ ក៏ផ្តោតទៅកាន់រឿងនោះ ខុសពីការអានសៀវភៅត្រង់ស្វែងរកចំណេះដឹងបានច្រើនយ៉ាង។ ឧទាហរណ៍ ដូចជា នៅពេលមនុស្សយើងចូលបណ្ណាគារ ដើម្បីទិញសៀវភៅដែលយើងពេញចិត្ត ឬត្រូវការក៏ជួប ប្រទះឃើញសៀវភៅជាច្រើនមុខច្រើនភេទទៀត។ នៅពេលកើតនូវការចាប់អារម្មណ៍ក៏នឹងធ្វើឲ្យ យើងជ្រើសរើសយកការអានសៀវភៅមួយក្បាលនោះ ទាំងដែលគ្មានបំណងត្រូវការវាពីមុនមកទេ។ ការបិទហ្វេកប៊ុក ទើបធ្វើឲ្យអ្នកមានពេលវេលាអានសៀវភៅច្រើនឡើង។

៥) តភ្ជាប់សម្ព័ន្ធភាពជាមួយមនុស្សជាទីស្រលាញ់

ការប្រើប្រាស់ពេលវេលាឲ្យអស់ជាមួយបណ្តាញសង្គមហ្វេកប៊ុក វាធ្វើឲ្យសម្ព័ន្ធភាពជាមួយមនុស្សជាទី ស្រលាញ់ ទាំងឪពុកម្តាយ បងប្អូន ឬញាតិមិត្ត ថមថយចុះ។ ទោះបីមនុស្សខ្លះ គ្រួសារខ្លះ នឹងអាចប្រើ ប្រាស់បច្ចេកវិទ្យាទំនាក់ទំនងជាមួយគ្នា ហើយអាចធ្វើបានទាំងការជជែកគ្នា ឬសរសេរសារទាក់ទងឆ្លង កាត់តាមប្រព័ន្ធបណ្តាញសង្គមហ្វេកប៊ុករាល់ថ្ងៃក៏ដោយ។ ប៉ុន្តែវាមានត្រឹមតែការទាក់ទងឆ្លងកាត់ ពិភព ដូចការពិត ដែលពុំបានសាងក្តីស្រលាញ់ សម្ព័ន្ធភាព ឬធ្វើឲ្យអារម្មណ៍កក់ក្តៅបានដូចគ្នា នឹងបាននៅជិត ស្និតស្នាលគ្នាពិតៗទេ។

ការបិទហ្វេកប៊ុក ថែមទាំងធ្វើឲ្យសង្គមគ្រួសារមានពេលឲ្យគ្នាទៅវិញទៅមក នឹងបាននៅជិតដិត បានរួម ប្រឹក្សាដោះស្រាយ ឬឪពុកម្តាយមានពេលជជែកជាមួយកូនៗ បងប្អូនមានពេលនៅជិតស្និតស្នាល និង ធ្វើកិច្ចកម្មល្អៗរួមគ្នា បង្កឲ្យកើតសេចក្ដីស្រលាញ់ ការយល់ចិត្តគ្នា ហើយនឹងតភ្ជាប់សម្ព័ន្ធភាពជាមួយ មនុស្សដែលយើងស្រលាញ់ផងដែរ។

សរុបមកវិញ បច្ចេកវិទ្យាមានសារៈសំខាន់ និងបែបបទជាមួយនឹងដំណើរការជីវិតរបស់មនុស្សយើង ជារៀងរាល់។ ផ្នែកលើបណ្តាញសង្គម គឺជាវត្ថុច្នៃប្រឌិតដែលបង្កឲ្យកើតនូវការចេះរៀន ដូចជា ហ្វេកប៊ុក បណ្តាញសង្គមអនឡាញដែលបានជួយឲ្យមនុស្សទាំងពិភពលោកអាចទទួលទិន្នន័យ និងអាចទាក់ទង់ដល់ គ្នានិងគ្នាបានងាយស្រួលលឿនរហ័ស ជាឧបករណ៍ឬខ្សែបណ្តាញធ្វើឲ្យកើតនូវការចេះរៀនបានពេញមួយ ជីវិត។

ប៉ុន្តែមិនត្រូវភ្លេចទេថា ក្នុងរឿងដែលល្អ ត្រូវមានវិបត្តិ ។ ហ្វេកប៊ុក គឺវត្ថុប្រឌិតឡើង ឬបំផ្លេច បំផ្លាញ វាស្ថិតនៅលើការប្រើប្រាស់ដោយត្រឹមត្រូវសមស្រប។ ប្រសិនបើប្រើច្រើនពេកទៅនឹង រឿងដែលច្នៃប្រឌិតឡើង ក៏ក្លាយជាការបំផ្លាញបានដូចគ្នា”។


ប្រភព៖ leaderwings
ប្រែ.ចាន់

No comments:

Post a Comment