Sunday, July 10, 2016

ទិចនិក(របៀប)ស្រាយទុក្ខ


ជីវិតនេះ អ្នកណាៗក៏ជួបបញ្ហាមិនសមបំណងទាំងអស់ មិនចំពោះអ្នកក្រ ឬអ្នកមានទេ។ អ្នកមានក៏មានទុក្ខតាមបែបអ្នកមានទៅ មេដឹកនាំប្រទេសក៏កើតទុក្ខតាមរបៀបមេដឹកនាំប្រទេសទៅ តារា អ្នកចម្រៀងក៏កើតទុក្ខរបៀបបែបផែនរបស់តារា​ អ្នកចម្រៀងទៅ។ ជួនកាលក៏មានព័ត៌មានពីការធ្វើអត្តឃាតគួរឲ្យកត់សម្គាល់ ជាពិសេសនោះ ឲ្យយើងយល់ពីតថភាពនៃជីវិតប្រការនេះសិន។ យើងជួបរឿងមិនសមបំណង ជួបប្រទះសេចក្ដីទុក្ខក្នុងផ្នែកផ្សេងៗ វាជារឿងធម្មតាទៅហើយ ក៏ត្រូវរកផ្លូវដោះស្រាយ មានបញ្ហាអ្វីក៏ចិត្តនឹងន មើលឲ្យឃើញពីបញ្ហាបានច្បាស់លាស់ រួចហើយដោះស្រាយវាម្តងមួយៗ ប៉ុន្តែក្នុងដំណាលគ្នាកុំឲ្យសេចក្ដីទុក្ខវាស៊ីមកដល់ចិត្តយើង។ ចិត្តយើងអាចទំនេរបាន បញ្ហាមានក៏ដោះស្រាយទៅ។  តែមនុស្សទូទៅ ជួនកាលបញ្ហានៅមិនទាន់បានដោះស្រាយផង ប៉ុន្តែមកងអង្គុយកង្វល់ចិត្តជំនួស។ បញ្ហាក៏មិនទាន់បានដោះស្រាយក៏កើតមានសេចក្ដីទុក្ខក្នុងចិត្ត ដូច្នេះវាបាត់បង់ទាំងពីរ។ យើងដោះស្រាយបញ្ហាបណ្តើរ ចិត្តរបស់យើងមិនមានកង្វល់ដោយការទំនេរ និងនៅព្រងើយកន្តើយបណ្តើរ។ សួរថា ចុះបើធ្វើយ៉ាងនេះនឹងធម្មតាទេ យើងចង់ទំនេរដូចគ្នា ប៉ុន្តែមិនទំនេរសោះ?

ចុះនឹងធ្វើយ៉ាងណាដាក់ចុះវាពិត? សាកល្បងយ៉ាងនេះណ៎ា ឲ្យព្យាយាមអង្គុយធ្វើសមាធិឲ្យមានជាប្រចាំរាល់ថ្ងៃ ចូលវត្តស្តាប់ព្រះធម៌ សិក្សាព្រះធម៌ ចិត្តយើងនឹងសប្បាយឡើង ហើយយើងនឹងបានដឹងថា តថភាពនៃជីវិតកាន់តែច្បាស់ឡើង ថាការវិលកើតវិលស្លាប់លើភពរាប់ជាតិមិនអស់មកហើយ។ សុខស្រួលថ្នាក់ទេវតាក៏ធ្លាប់មានរួចមកហើយច្រើនជាតិ នរកក៏ធ្លាប់ហែលឆ្លងរួចមកហើយច្រើនជាតិដែរ។ ហើយនៅក្នុងនរកវាសោយទុក្ខវេទនាខ្លាំងជាងលោកនេះ យើងជួបយ៉ាងច្រើនត្រូវមនុស្សអារកាត់ចិញ្ច្រាំរាងកាយជាកំណាត់ៗជាកង់ៗ វាគួរឲ្យខ្លាចណាស់ ក៏យើងធ្លាប់ឆ្លងរួចមកហើយដែរ។ ពេលយើងបានមើលឃើញដោយទូលំទូលាយទៅដូច្នេះអំពីតថភាពនៃវដ្តសង្សារ យើងនឹងបានរកឃើញថា សេចក្ដីទុក្ខ ដែលយើងជួបប្រទះពិតវាតិចតួចណាស់ វាមានប្រមាណតិច យើងកុំទៅពង្រីកវាពីតូចទៅធំអី ប៉ុន្តែធ្វើវាឲ្យតូចចុះឡើងល្អជាជាង ដោយចិត្តដែលស្រាលស្តើង។ ពេលណាចិត្តស្រាលស្តើងមានកម្លាំងក៏អាចដោះស្រាយឲ្យធូរស្រាលឡើងទៅបានដល់ទីបំផុត៕ 

ប្រភព៖ Thanavutddho.org


No comments:

Post a Comment