ការប្រតិបត្តិធម៌
ដើម្បីឲ្យចូលដល់ធម៌នោះ យើងនឹងបង្ខំប្រញាប់បន្ទាន់តាមចិត្តក្ដៅមិនបានទេ
ប្រៀបដូចជាដើមឈើ ឬប្រៀបដូចជារូបរាងកាយរបស់យើងដូច្នេះឯង វារីកចម្រើនធំធាត់ទៅតាមលំដាប់លំដោយ តាមពេលវេលារបស់វា។
ចំណែកខាងចិត្ត
ពេលយើងនឹងបានធ្វើសមាធិរាល់ថ្ងៃ ប្រតិបត្តិរាល់ថ្ងៃ រៀនហ្វឹកហាត់ចិត្តឲ្យឈប់ ចិត្តឲ្យនឹងន
ឲ្យមួយម៉ោងឈប់ ឲ្យមួយម៉ោងនឹងន មួយម៉ោងនៅចំកណ្តាលឲ្យច្រើន ដូចជាពិឡុតមានពេលមួយម៉ោង
សម្រាប់បើកយន្តហោះនោះឯង។
ពេលយើងប្រតិបត្តិធម៌រាល់ថ្ងៃ
សមាធិក៏ត្រូវសន្សំសន្សឹមៗបន្តិចម្តងៗ ចិត្តរបស់យើង ដែលនៅគ្រោតគ្រាតក៏ត្រូវដុសខាត ឲ្យល្អិតសុខុមបន្តិចម្តងៗ
វត្ថុជាគ្រឿងសៅហ្មងរបស់ចិត្តយើង
ដែលមិនទាន់បានបរិសុទ្ធ ក៏ត្រូវដុសខាតលាងជម្រះទៅបន្តិចម្តងៗ ដូចគ្នានេះដែរ។
ក្នុងទីបំផុតចិត្តក៏បរិសុទ្ធឡើង
ល្អិតឡើង ហើយថ្ងៃណាមួយ យើងក៏នឹងអាចសមតាមសេចក្ដីប្រាថ្នារបស់ខ្លួន៕[edit]
គ្រូតូច
No comments:
Post a Comment