ពាក្យតម្រាស់មួយឃ្លារបស់ព្រះពុទ្ធអង្គ
“ការក្រជាទុក្ខក្នុងលោករបស់អ្នកបរិភោគកាម” ដូច្នោះ
ព្រះពុទ្ធសាសនាបានបង្រៀនពន្យល់ ឲ្យពុទ្ធសាសនិកជន មានជីវិតដ៏ល្អឡើង ឲ្យមានឡើង
មានសេចក្ដីសុខ មានជីវភាពរស់នៅស្រួល ទទួលទានមានអនាម័យល្អត្រឹមត្រូវហើយ ពុំមែនបង្រៀនពន្យល់ឲ្យក្រទេ។
ព្រះមានព្រះភាគទ្រង់ត្រាស់ថា
“ម្នាលភិក្ខុទាំងឡាយ ការក្រជាទុក្ខក្នុងលោករបស់អ្នកបរិភោគកាម”
ភិក្ខុទាំងឡាយក្រាបទូលថា
“តើមានសេចក្ដីយ៉ាងណាទៅ ព្រះអង្គ?”
ទើបព្រះពុទ្ធអង្គទ្រង់ត្រាស់បន្តថា
“ម្នាល់ភិក្ខុទាំងឡាយ អ្នកក្រមិនមានទ្រព្យរបស់ខ្លួនឯង មិនមានធនធាន រមែងខ្ចីបុល,
ទោះជាការខ្ចីបុណនេះក៏ដោយ ក៏ជាទុក្ខក្នុងលោករបស់អ្នកបរិភោគកាម។
ម្នាលភិក្ខុទាំងឡាយ ការខ្ចីបុល ក៏នឹងអស់ការប្រាក់ ទោះការប្រាក់អស់ក៏ដោយ
ក៏ជាទុក្ខក្នុងលោករបស់អ្នកបរិភោគកាម”។
“អ្នកក្រខ្ចីបុល
នឹងត្រូវអស់ការប្រាក់ មិនឲ្យការប្រាក់តាមកំណត់ ក៏ត្រូវគេទាមទារ ទោះបីត្រូវគេទាមទារក៏ដោយ
ក៏ជាទុក្ខក្នុងលោករបស់អ្នកបរិភោគកាម”។
“អ្នកក្រត្រូវគេទាមទារ មិនឲ្យគេ
ក៏ត្រូវគេតាមខ្លួន ទោះជាការត្រូវគេតាមខ្លួនក៏ដោយ ក៏ជាទុក្ខក្នុងលោករបស់អ្នកបរិភោគកាម”។
“អ្នកក្រត្រូវតាមខ្លួន
មិនឲ្យគេ រមែងត្រូវគេចងចាំ ទោះបីត្រូវគេចងចាំក៏ដោយ
ក៏ជាទុក្ខក្នុងលោករបស់អ្នកបរិភោគកាម”។
“ម្នាលភិក្ខុទាំងឡាយ
ការក្រក្តី ការខ្ចីបុលក្តី ការអស់ការប្រាក់ក្តី ការត្រូវគេទាមទារក្តី
ត្រូវគេតាមខ្លួនក្តី ត្រូវគេចងចាំក្តី ក៏ជាទុក្ខក្នុងលោករបស់អ្នកបរិភោគកាម
ដោយមានបការៈដូច្នេះឯង”។
“ម្នាលភិក្ខុទាំងឡាយ មានប្រការឧបមាឧបមេយ្យដូច្នោះដែរ
បុគ្គលខ្លះមិនមានសទ្ធា(ជំនឿ) ក្នុងកុសលធម៌ មិនមានហិរិក្នុងកុសលធម៌
មិនមានឱត្តប្បៈក្នុងកុសលធម៌ មិនមានសេចក្ដីព្យាយាមក្នុងកុសលធម៌ មិនមានបញ្ញាក្នុងកុសលធម៌
បុគ្គលនេះ ហៅថា អ្នកក្រ មិនមានទ្រព្យរបស់ខ្លួនឯង
មិនមានធនធានក្នុងវិន័យរបស់ព្រះអរិយៈជាម្ចាស់។
“អ្នកក្រ(តាមធម៌)នោះ
កាលបើមិនមានសទ្ធាក្នុងកុសលធម៌ មិនមានហិរិក្នុងកុសលធម៌ មិនមានឱត្តប្បៈក្នុងកុសលធម៌
មិនមានសេចក្ដីព្យាយាមក្នុងកុសលធម៌ និងមិនមានបញ្ញាក្នុងកុសលធម៌
រមែងប្រព្រឹត្តទុច្ចរិតតាមផ្លូវកាយ វាចា និងចិត្ត។
ក្នុងការប្រព្រឹត្តទុច្ចរិតតាមរយៈកាយ វាចា និងចិត្តនេះ យើងពោលថា ជាការខ្ចីបុណរបស់ជននោះ”។
“អ្នកក្រ(តាមធម៌)នោះ ព្រោះហេតុដែលនឹងបិទបាំងទុច្ចរិត តាមរយៈកាយ វាចា
និងចិត្តនេះ ទើបតាំងសេចក្ដីប្រាថ្នាលាមក ប្រាថ្នាថា តម្រិះថា
មនុស្សទាំងឡាយកុំដឹងរឿងយើងឡើយ តែងតែពោលវាចា តែងតែព្យាយាមតាមផ្លូវកាយ ដោយគិតថា
មនុស្សទាំងឡាយកុំដឹងរឿងរបស់យើងឡើយ ប្រការនេះ យើងពោលថា ជាការអស់ការប្រាក់របស់ជននោះ”។
“មិត្តព្រហ្មចារី(រួមប្រព្រឹត្តព្រហ្មចរិយៈ)
អ្នកមានសីលជាទីស្រឡាញ់ រមែងពោលដល់អ្នកនោះថា មានទង្វើយ៉ាងនេះ
មានសេចក្ដីប្រព្រឹត្តយ៉ាងនេះ ប្រការនេះ យើងពោលថា ជាការត្រូវគេទាមទាររបស់បុគ្គលនោះ”។
“គំនិតដែលជាអកុសល(កុសលវិត្តកៈ) ដ៏លាមក ដែលប្រកបដោយសេចក្ដីក្ដៅក្រហាយ
រមែងជាប់តាមអ្នកនោះ បុគ្គលទៅកាន់ព្រៃក្ដី ទៅកាន់គល់ឈើក្ដី ទៅកាន់ផ្ទះស្ងាត់ក្ដី
ប្រការនេះ យើងពោលថា ជាការត្រូវគេតាមខ្លួនរបស់បុគ្គលនោះ”។
“អ្នកក្រ(តាមធម៌)នោះ
ប្រព្រឹត្តទុច្ចរិតតាមផ្លូវកាយ វាចា និងចិត្តហើយ ជាខាងក្រោយពីអស់អាយុជីវិតទៅ មានដំណើរពីរ
រមែងត្រូវគេចងចាំ ដោយការចងចាំក្នុងនរកខ្លះ
ដោយការចងចាំក្នុងកំណើតនៃសត្វតិរច្ឆានខ្លះ”។
“ម្នាលភិក្ខុទាំងឡាយ យើងមើលមិនឃើញការត្រូវគេចងចាំយ៉ាងដទៃណាមួយ ដែលមានទារុណ
ដែលនាំទុក្ខមកឲ្យ ដែលធ្វើឲ្យអន្តរាយដល់ការសម្រេចធម៌ ដែលរួចផុតពីអន្ទាក់កិលេស
ដែលជាធម៌កំពូល ដូចជាការត្រូវចងចាំក្នុងនរក ឬក្នុងកំណើតតិរច្ឆាននេះឡើយ”៕[edit]
--------------------------------------
ឆក្កនិបាត
អង្គុត្តរនិកាយ ២២/៣៩២
អរគុណ
ទិន្ន័យធម្មៈពី http://www.larnbuddhism.com/tripitaka/interest/part5.1.html
No comments:
Post a Comment