ក្នុងជីវិតមនុស្សយើង
ឲ្យមានពាក្យភាវនាថា សម្មា អរហំ នៅក្នុងចិត្ត គ្រប់គ្រងជាគូគ្នាប្រព្រឹត្តទៅជាមួយភារកិច្ច។
ភាវនាឲ្យបានរឿយៗ គ្រប់ឥរិយាបថ គ្រប់ភារកិច្ច។ ភាវនាប្រៀបដូចជាមានសុខក្នុងចិត្ត
សប្បាយចិត្ត ព្រោះយើងកំពុងធ្វើអំពើល្អហើយ។
ការភាវនា សម្មា អរហំ អាចធ្វើបានគ្រប់ពេលវេលា។ សូម្បីតែនៅពេលខឹងក្រោធក៏ដោយ យើងក៏អាចចម្រើនភាវនា សម្មា អរហំ នៅក្នុងចិត្តបាន សេចក្ដីក្រោធខឹងនោះ ក៏រលាយបាត់រសាត់ចេញទៅដែរ។ សេចក្តីទុក្ខអ្វីណានីមួយកើតឡើង យើងក៏អាចចម្រើនភាវនាបាន សេចក្ដីទុក្ខនោះក៏រលាយបាត់ទៅ។ សូម្បីសេចក្តីសុខកើតមានឡើងក៏ដោយ យើងក៏បានចាក់បំពេញបន្ថែម សេចក្ដីសុខនោះឲ្យច្រើនឡើងផងដែរ។
យើងនឹងបានឃើញថា
ការចម្រើនភាវនា សម្មា អរហំ មិនបានទាស់ខុសជាមួយមុខរបររកស៊ីទទួលទានអ្វីឡើយ
ដូចជាយើងបើកបររថយន្តបណ្ដើរ និយាយជជែកគ្នាបណ្ដើរ ប្រើបានទាំងដៃ ទាំងជើង ទាំងភ្នែក
ទាំងត្រចៀក និងទាំងមាត់ជជែកទៅស្របពេលដំណាលគ្នាដែរ យើងនៅធ្វើបាន។
ការចម្រើនភាវនាក៏ដូចគ្នា ជាកិច្ចការងារខាងផ្លូវចិត្ត។
ព្រោះហេតុដូច្នោះហើយ
នឹងធ្វើការងាររកស៊ីទទួលទាន ឬនឹងអ្វី ក៏ធ្វើទៅចុះ តែខណៈពេលដំណាលគ្នានោះ យើងក៏អាចចម្រើនភាវនា
សម្មា អរហំ ទៅផង ធ្វើប្រកបដោយចិត្តដែលរីករាយ មានសេចក្ដីសុខ៕[edit]
គ្រូតូច
No comments:
Post a Comment