Wednesday, September 21, 2016

ចិត្តឈប់ ចិត្តនឹង ចូលដល់បរមសុខ


ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ ព្រះពុទ្ធអង្គទ្រង់ស្វែងរកឃើញថា សេចក្ដីសុខដែលពិតប្រាកដនោះគឺស្ថិតនៅក្នុងខ្លួនយើង មិនចាំបាច់ទៅស្វែងរកទីឯណាទេ បើសិនជាស្វែងរកខុសទី ក៏មិនបានជួប បើសិនស្វែងរកត្រូវទីកន្លែង ទើបនឹងបានជួប ពេលបានជួបហើយ ព្រះពុទ្ធអង្គទ្រង់សរុបសេចក្ដីថា ចិត្តឈប់ ចិត្តនឹង ជាបរមសុខ (នត្ថិ សន្តិបរំ សុខំ)។

គឺ ចិត្តដែលមានសេរី ចិត្តទំនេរ ចិត្តដាក់ចុះ ពីអារម្មណ៍ផ្សេងៗទាំងអស់ ពីសេចក្តីទោមនស្សសោមនស្ស នៅក្នុងរូប សម្លេង ក្លិន រស សម្ផស្សៈ និងធម្មារម្មណ៍ផ្សេងៗ ទាំងអម្បាលមាណនោះ ដែលជាភាវៈខាងក្រៅ ឲ្យបែរងាកមករកឈប់ ស្ងប់ នឹងន នៅខាងក្នុងវិញ។

វត្ថុផ្សេងៗ ទាំងនោះមិនមែនជារបស់ពិតទេ កើតមានត្រឹមគ្រាន់តែជាគ្រឿងអាស្រ័យបណ្ដោះអាសន្នប៉ុណ្ណោះ មិនយូរក៏នឹងបែកធ្លាយ រលត់ទៅ កើតឡើង តាំងនៅ រលត់ទៅ មិនថានឹងកើតជាអ្វីក៏ទេ ក្រៅពីរបស់មិនពិតហើយ វាទើបធ្លាក់ចូលទៅក្នុងសភាពមិនទៀង ជាទុក្ខ ជារបស់គួរប្រកាន់យកមិនបានបែបនេះឯង។

ទោះនឹងកើតជាមនុស្ស ជាសត្វ ជាវត្ថុ នឹងកើតជាអ្វីក៏ដោយ ក៏មានសភាពលក្ខណៈដូច្នោះដែរ ព្រះពុទ្ធអង្គទ្រង់បង្រៀនឲ្យយើងបានស្គាល់ថា ពេលណាវាមិនមែនជារបស់ពិតហើយ វាមានអាការៈប្រែប្រួលផ្លាស់ប្តូរទៅរកសភាពមិនទៀង ជាទុក្ខ និងមែនមែនជារបស់ខ្លួននោះៗ ទើបមិនគួរទៅតោងប្រកាន់មាំថា នោះជារបស់យើង នោះជាខ្លួនរបស់យើង បើសិនប្រកាន់មាំហើយ ក៏មិនបានអ្វីសោះឡើយ នាំឲ្យកើតមានសេចក្ដីទុក្ខក្នុងចិត្តតែប៉ុណ្ណោះ។

ប៉ុន្តែវត្ថុដែលជារបស់ពិតនោះ
នៅចំកណ្តាលចិត្តយើង
ក្នុងកណ្ដាលនៃមជ្ឈមណ្ឌលនៃខ្លួនយើង...
ត្រង់ចិត្តឈប់ ត្រង់ចិត្តនឹងនោះឯង៕ [edit]

គ្រូតូច


No comments:

Post a Comment