រឿងការកែខៃកម្ម
ដែលគេនិយាយតគ្នា ប្រកាន់ជឿយកជាការបានច្រើនតិចកម្រិតណាទៅ?
ពាក្យបង្រៀនអំពីរឿងកម្ម
ដោះស្រាយកម្ម រឿងជាតិមុន ជាតិនេះ ពាក្យបង្រៀនជាគោលការណ៍មួយ ដែលនៅក្នុងព្រះពុទ្ធសាសនា។
ការយល់ចូលចិត្តថា លោកនេះ លោកខាងមុខមានពិត ច្បាប់នៃកម្មមានពិត នរកសួគ៌មានពិត គឺជំនឿដែលជាសម្មាទិដ្ឋិជាតឹកតាង
បុគ្គលណាមិនជឿរឿងនេះ ចាត់ទុកថា ជាមិច្ឋាទិដ្ឋិ គឺមានគំនិតយល់ឃើញខុស យល់ចូលចិត្តខុស
ព្រោះដោយសារតែពាក្យបង្រៀនថា
មូលដ្ឋានគ្រឹះក្នុងព្រះពុទ្ធសាសនា
ស្តីពីច្បាប់កម្មដែលថា បុគ្គលណាសាងយ៉ាងណាហើយ នឹងទទួលបានផលយ៉ាងនោះ ទាំងជាតិនេះ
ទាំងជាតិមុខ ជារឿងដែលអាស្រ័យគ្នានិងគ្នា បើអារកាត់ថា ជាតិមុនគ្មាន ជាតិក្រោយអត់
ស្លាប់ហើយសូន្យ ត្រូវចាត់ទុកថា ឃ្លាតចាកចេញពីពាក្យបង្រៀនក្នុងព្រះពុទ្ធសាសនាហើយ។
តើយើងនឹងពិសោធរឿងជាតិមុន
កម្ម និងដោះស្រាយកម្មបានយ៉ាងដូចម្តេច?
បើសិនជានឹងពិសោធឲ្យឃើញច្បាស់លាស់ថា
ជាតិមុនប្រព្រឹត្តទៅដូចម្តេច ក៏ត្រូវតម្កល់ចិត្តអង្គុយធ្វើសមាធិ (Meditation) កើតមានញាណទស្សនៈពេលណា
ទៅមើលដោយខ្លួនឯងបាន ក្នុងចន្លោះពេលនៅមិនទាន់ចូលដល់
យើងអាចត្រិះរិះគិតពិចារណាលើពាក្យបង្រៀនរបស់ព្រះពុទ្ធបរមគ្រូជាម្ចាស់គ្រប់បាតគាថាបាន
ដោយមានហេតុមានផល ហើយនឹងបានយល់ឃើញថា វាជាការពិតទាំងអស់ មិនមានហេតុផលឯណាមួយ
ដែលព្រះពុទ្ធបរមគ្រូជាម្ចាស់ ទ្រង់បោកបញ្ឆោតយើងទេ នឹងមិនមែនចំពោះព្រះអង្គមួយអង្គប៉ុណ្ណោះទេ
តាំងតែពីពុទ្ធកាលរហូតដល់បច្ចុប្បន្ននេះ មានព្រះអរហន្តចំនួនច្រើនអនេកធ្វើជាអ្នកអំណះអំណាងក្នុងរឿងនេះ។
ព្រះអរហន្តទាំងអស់នេះ
រូបអង្គខ្លះ ធ្លាប់ជាព្រះមហាក្សត្រមកពីមុន អង្គខ្លះធ្លាប់ជាមហាសេដ្ឋី ធ្លាប់ជាមហាសេនាបតី។ល។
លោកទាំងនេះលះបង់វត្ថុដែលខ្លួនធ្លាប់មានទាំងអស់ចោល ចូលទៅក្នុងព្រៃ បំពេញសមណធម៌
រួចហើបានអះអាងធ្វើជាកសិណសាក្សីដូចគ្នាថា ព្រះពុទ្ធបរមគ្រូទ្រង់ត្រាស់បង្រៀននោះ
ជាការពិត ទោះជាបច្ចុប្បន្នអ្នកដែលបានប្រតិបត្តិចូលដល់ធម៌ក៏មាន
ព្រមទាំងអះអាងដូចៗគ្នារហូតមក។
ពិតណាស់ហើយ
កុំថាតែពុទ្ធបរិស័ទក្នុងស្រុកឡើយ នៅក្នុងសហរដ្ឋអាមេរិកាំង និងអ៊ឺរុបក៏មានធ្វើការស្ទាបស្ទងមតិ
និងរកឃើញថា មនុស្សដែលជឿរឿងស្លាប់ទៅហើយ មិនសូន្យ ជាតិនេះជាតិមុខមានពិតមែន មានកម្រិតដល់
៧០ -៨០ ភាគរយ ដែលវាផ្ទុយជាមួយពាក្យបង្រៀនក្នុងសាសនារបស់គេ ហើយថែមទាំងមានក្រុមមួយ
ដែលបានធ្វើការសិក្សារឿងនេះ ដែលជាកាមសិក្សា អ្នកវិទ្យាសាស្ត្រ
សហការគ្នាទៅប្រមូលទិន្ន័យទីណា ដែលមានមនុស្សចាំជាតិបាន។
គេនឹងទៅប្រមូលទិន្ន័យគ្រប់យ៉ាង
និងមានការពិសោធផង ដូចជា ក្មេងដែលចាំរឿងរ៉ាវក្នុងអតីតបាន ក៏ធ្វើការពិសោធ
ហើយបញ្ជាក់បានថា វាមិនមែនជារឿប្រឌិតឡើងបានទេ
ព្រោះមិនមែនជាវិស័យដែលក្មេងអាយុថ្នាក់នេះ ប្រឌិតរឿងរ៉ាវផ្សេងៗបានឡើយ
ហើយមានករណីបែបនេះកើតមានរាប់រយករណី គេប្រមូលរៀបចំឡើងជាសៀវភៅមួយក្បាល ជាតឹកតាងថា
ជាតិមុនមានពិត។
ប្រសិនបើជាយើងមិនជឿរឿងលោកនេះលោកខាងមុខ
នឹងធ្វើបាបបានងាយ ប៉ុន្តែបើជឿហើយ នឹងមានសតិស្ទាបស្ទង់ មានកម្លាំងចិត្តធ្វើអំពើល្អ
ជំនឿរឿងលោកនេះលោកខាងមុខ ទើបជាប្រយោជន៍ចំពោះលោក ចំពោះសង្គម ប៉ុនែ្តដែលសំខាន់បំផុតគឺ
វាជាការពិត មិនមែនជាជំនឿ នេះគឺជារឿងដែលព្រះពុទ្ធបរមគ្រូជាម្ចាស់ និងព្រះអរហន្តទាំងឡាយបានបញ្ជាក់ដល់យើង។
រូបភាពសាស្ត្រាចារ្យ វេជ្ជបណ្ឌិត លាន ស្ទីវ៉ែនសុន
សូមណែនាំលទ្ធផលស្រាវជ្រាវរបស់
សាស្ត្រាចារ្យ.វេជ្ជបណ្ឌិត លាន ស្ទីវ៉ែនសុន
បុគ្គលមួយរូបដែលផ្តោតយកចិត្តទុកដាក់ ទៅលើការសិក្សាស្រាវជ្រាវស្តីពីការរលឹកជាតិបាន
អស់រយៈពេល ៤៧ឆ្នាំ មានករណីសិក្សា case study ច្រើនជាង ៣,០០០នាក់ យកមកគាំទ្រប្រធាបទខាងលើ។
សាស្ត្រាចារ្យ
វេជ្ជបណ្ឌិត លាន ស្ទីវ៉ែនសុន ដែលជាបុគ្គលអស្ចារ្យសិក្សាស្រាវជ្រាវទៅលើប្រធានបទ
ស្តីពី “ចាំជាតិបាន!”
“តើជីវិតក្រោយពីការស្លាប់ មានពិត
ឬជីវិតចុងក្រោយបង្អស់ នៃការស្លាប់មិនមានពិតឬ?” ជាប្រស្នាដែលស្ថិតនៅក្នុងការចាប់អារម្មណ៍របស់មនុស្សគ្រប់ជាតិ
គ្រប់សាសនាមករហូត រាប់តាំងពីបុរាណកាល រហូតដល់សម័យបច្ចុប្បន្ននេះ។
ដូច្នោះ
ការសិក្សាស្រាវជ្រាវ និងពិសោធរកការពិតក្នុងប្រស្នាទាំងនេះ ទើបរាប់ចាត់ទុកបានថា មានសារៈសំខាន់ខ្លាំងណាស់
ជាតម្រូវការរបស់ពពួកមនុស្សជាតិ សមគួរនឹងបានទទួលការពិសោធឲ្យមកដល់ការពិត ដ៏ច្បាស់លាស់
និងត្រឹមត្រូវផងដែរ ទោះបីជាថា ការពិតដែលទទួលបាននោះ នឹងធ្វើឲ្យវិថីជំនឿ
និងសទ្ធាខាងសាសនារង្គោះរង្គើរក៏ដោយចុះ។
ដោយហេតុត្រង់ថា
“ការសិក្សាស្រាវជ្រាវចង្អុលបង្ហាញ ទៅឯភាពមាននៅរបស់ជីវិតក្រោយពីស្លាប់
មនុស្សយើងអាចត្រឡប់ជាតិមកកើតជាថ្មីបាន មនុស្សយើងអាចចាំអតីតជាតិបាន
និងកម្មពៀរមានពិត ទាំងដែលពីមុនមកនេះ ខ្លួនលោកផ្ទាល់ក៏កើតក្នុងគ្រួសារ ដែលគោរពរាប់អានសាសនាគ្រិស្ត
លោកមិនធ្លាប់មានជំនឿទាក់ទងជាមួយ រឿងរ៉ាវការវិលកើតស្លាប់មកពីមុនទេ ប៉ុន្តែនៅពេលលោកក្លាយជាអ្នកវិទ្យាសាស្ត្រ។
លោកក៏មិនបានយកជំនឿខាងសាសនា មករារាំងបិទបាំងការពិត ដែលបានពិសោធឃើញទេ
តាមដំណើរការផ្នែកខាងវិទ្យាសាស្ត្រ ព្រោះលោកជាអ្នកវិទ្យាសាស្ត្រ ទោះបីជា
លោកនឹងជ្រាបអំពីធម្មជាតិដែលពិតប្រាកដក៏ដោយ ទាក់ទងជាមួយវដ្តជីវិតរបស់មនុស្សយើងថា
ជីវិតក្រោយពីការស្លាប់មានពិតមែន មនុស្សយើងអាចត្រឡប់ជាតិមកកើតជាថ្មីបានពិតមែន
មនុស្សយើងអាចចាំអតីតជាតិបានពិតមែន និងកម្មពៀរមានពិតមែននោះ”។
ការពិតគឺការពិត
ប្រសិនជាយើងមិនជឿ និងមិនមានសទ្ធាក្នុងសភាវពិតហើយ
យើងនឹងជឿប្រកាន់រឿងអ្វីណាបានទៀតទៅ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ
ក្រុមអ្នកសិក្សស្រាវជ្រាវជាច្រើនប្រទេស រកឃើញបុគ្គលអ្នកចាំជាតិបានពីទូទាំងពិភពលោក
ច្រើនជាង ៥,០០០នាក់។
ពាក្យបង្រៀនរបស់ព្រះពុទ្ធបរមគ្រូជាម្ចាស់កំពុងបានទទួលការពិសោធហើយ ដោយពួកវិទ្យាសាស្ត្រសម័យថ្មី។
ពុទ្ធសាសនាកំពុងបានទទួលការធានារ៉ាប់រង ដោយពួកវិទ្យាសាស្ត្រ ដូចពាក្យពោលរបស់ អាល់បឺត
អៃស្តាយ(Albert Einstein) ត្រង់ថា
“If there is any religion that
could cope with modern scientific needs it would be Buddhism.” មានន័យថា “បើសិននឹងមានសាសនាណាមួយ
ដែលអាចទប់ទល់ជាមួយតម្រូវការ ផ្នែកខាងវិទ្យាសាស្ត្រសម័យថ្មីបច្ចុប្បន្ននេះបាន សាសនានោះក៏គួរនឹងជាសាសនាពុទ្ធ”។
សាស្ត្រាចារ្យ
វិជ្ជបណ្ឌិត លាន ស្ទីវ៉ែនសុន (Ian Stevenson, M.D.) អ្នកវិទ្យាសាស្ត្រ
ដែលធ្វើការសិក្សាស្រាវជ្រាវទាក់ទងជាមួយ “ការចងចាំជាតិបាន”
និង “ការត្រឡប់មកចាប់កំណើតថ្មី”
អស់ពេលយ៉ាងយូរជាង ៤៧ឆ្នាំ។
អ្នកកាសែត
វ៉ាស៊ីនតោនប៉ុស្តិ៍របស់សហរដ្ឋអាមេរិកាំង បានលើកសរសើរថា “លោកជាបុគ្គលដែលធ្វើការសិក្សា ស្រាវជ្រាវរកមូលដ្ឋានគ្រឹះ
ទាក់ទងជាមួយការចាំជាតិបាន ដោយមានទឡ្ហីករណ៍ច្បាស់លាស់ ដែលពិបាកនឹងបដិសេធចោលបាន។ អ្នកកាសែត ថេលេក្រាហ្វ
របស់អង់គ្លេស សរសេរថា “លោកជាបុគ្គលដ៏អស្ចារ្យម្នាក់ ក្នុងការសិក្សាស្រាវជ្រាវ រឿងការវិលកើតស្លាប់ក្នុងយុគសម័យថ្មីប្រចាំសតវត្សទី២០”។
មានវិធីអារកាត់កម្ម
និងកែកម្មតាមគោលការណ៍ព្រះពុទ្ធសាសនាខ្លះទេ? បើមានវិញ តើមានយ៉ាងម៉េច?
វិបាកកម្ម
កើតពីរឿងរ៉ាវ ដែលយើងធ្លាប់ធ្វើទុកក្នុងអតីត ហើយកើតជាផលបាបតាមមក
និងកែខៃត្រូវយកបុណ្យមកកែខៃ។
១...ឲ្យយើងសាងបុណ្យ ទាំងធ្វើទាន រក្សាសីល
ចម្រើនភាវនា រឿងនេះជួយឲ្យយើងបានហើយ សូមឲ្យនៅក្នុងបុណ្យប៉ុណ្ណោះ
ប្រការដែលសំខាន់កុំសម្លឹងរំពៃថា នឹងទៅកែខៃវិបាកកម្មក្នុងអតីតបានឲ្យសោះ។
២...
ដែលសំខាន់គឺត្រូវប្រុងប្រយ័ត្ន កុំទៅសាងហេតុដែលមិនល្អក្នុងបច្ចុប្បន្នផង
(កុំសាងបាបកម្មថ្មី) អ្វីដែលមិនល្អកុំធ្វើឲ្យសោះ។
រឿងដែលមិនគួរធ្វើនោះគឺ
៣...
អកុសលកម្មបទ១០ ប្រការគឺ ការសម្លាប់ បៀតបៀនឆាឆាវសត្វ លួចទ្រព្យគេ
ប្រព្រឹត្តខុសក្នុងកាមខុសប្រពន្ធកូនរបស់ជនដទៃ កុហកបោកប្រាស និយាយស៊កសៀត ញុះញង់ឲ្យគេបែបបាក់សាមគ្គីភាព
និយាយពាក្យអស្សរោះ និយាយពាក្យរោយរាយឥតប្រយោជន៍ លោភលន់ចង់បានរបស់របររបស់ជនដទៃ
គិតអាក្រក់ប៉ុនប៉ងនឹងធ្វើបាបដល់ជនដទៃ និងឃើញខុសចាកគន្លងធម៌។
មានពាក្យពោលដែលអាចចាំបានងាយ
យល់ចូលចិត្តបានងាយ និងនាំយកទៅប្រើប្រាស់បានងាយដូចគ្នា
១...
អតីតដែលខុសភ្លាំងភ្លាត់ហើយ បំភ្លេចចោលឲ្យអស់ (មានន័យថា
កំហុសភ្លាត់ ឬបាបកម្មដែលធ្លាប់ធ្វើ ក្នុងអតីត ឲ្យបំភ្លេចចោលឲ្យអស់ កុំយកខួរក្បាលទៅគិត
ទៅនឹកដល់វាឡើយ)
២...
បាបគ្រប់ប្រភេទ មិនធ្វើបន្ថែមតទៅទៀតជាដាច់ខាត (កុំទៅសាងកម្មថ្មីៗទៀត)
៣...
ព្យាយាមនឹករលឹកដល់បុណ្យដែលខ្លួនបានសន្សំទុកទាំងអស់ (ព្យាយាមសាងបុណ្យ
និងរលឹកនឹកគិតដល់បុណ្យនោះ ឲ្យបានរឿយៗ)។
៤...
បុណ្យគ្រប់ប្រភេទឲ្យធ្វើបំពេញបន្ថែមទ្វេឡើង (ហើយព្យាយាមសាងបុណ្យឲ្យខ្លាំងក្លា)
៥...
ប្រតិបត្តិធម៌ឲ្យចូលដល់ព្រះរតនត្រ័យខាងក្នុង
(ដែលសំខាន់ឲ្យព្យាយាមប្រតិបត្តិធម៌ឲ្យជាប់ជានិរន្តរ៍)
ប្រាំប្រការនេះ
ជាការដោះស្រាយកម្ម ដោយការបំពេញបុណ្យឲ្យបានច្រើន។ សួរថា
តើបាបកម្មនោះបាត់ទៅ ឬក៏អត់ទេ? “នៅមាន” ប៉ុន្តែសម្រាលដោយបុណ្យកុសល
ក៏ត្រូវសម្រាលទៅរឿយៗ បើសិនជានឹងឲ្យកែខៃពិតមែន ក៏ត្រូវប្រតិបត្តិធម៌ឲ្យចូលដល់ធម៌ខាងក្នុង
នោះហ្នឹងឯង ជាបុណ្យមហាសាល។
សម័យនេះរឿងដែលត្រូវប្រយ័ត្នម្យ៉ាង
កាលមុនឱកាសនិយាយអស្សរោះមិនមានច្រើនទេ ព្រោះនិយាយហើយ ខ្លាចគេក្រោធខឹង
តិចយើងនឹងក្ដៅក្រហាយ ប៉ុន្តែពេលនេះបច្ចេកវិទ្យារីកចម្រើនដើរទៅឆ្ងាយ
ឱកាសដែលនិយាយពាក្យអស្សរោះ (បរិហាកេរ្តិ៍) ដោយមិនត្រូវ វាយលូកបែរជាខ្លាំងៗមានកាន់តែច្រើនឡើង
ដូចជា ការចេញមតិយោបល់ក្នុងវេបផ្សាយឲ្យឃើញខាងក្រោយ ឬខាងចុង។
*** ព័ត៌មានក្នុងអ៊ិនធើណែតជាដើម សរសេរស្តីថា គេក៏ចេញទៅបាត់
អ្នកអានមិនដឹងថាអ្នកណាជាអ្នកសរសេរ ដូច្នោះយើងនឹងយល់ថា សំនួនវោហារក្នុងបណ្តាញប្រព័ន្ធអ៊ិនធើណែតប្រើពាក្យគាំទ្រខ្លាំងៗ
ព្រោះអ្នកសរសេរដូចជាមិនចេះទទួលខុសត្រូវឡើយ ចង់ថាឲ្យអ្នកណាក៏ថាបាន បើសិនជាមិនមានកំហុសពិតទេ
ប៉ូលីសមិនបានស៊ើបសង្កេតរកការពិតទេ អាចនឹងមិនដឹងថា អ្នកណាជាអ្នកណាឡើយ។
ប៉ុន្តែច្បាប់នៃកម្មឲ្យផលជានិច្ច
ទោះជារកនឹកថាមិនមានអ្នកណាដឹងក៏ដោយ យើងប្រហែលជាមិនត្រូវទទួលផល នៃកម្មរបស់ទង្វើនោះ នឹងត្រូវតែទទួល
ព្រោះមិនមានបុគ្គលណាអាចគេចផុត ពីច្បាប់នៃកម្មនេះបានឡើយ។
ច្បាប់នៃកម្មស័ក្ដិសិទ្ធិជាងច្បាប់ស្រុកទេសទៅទៀត គួរឲ្យខ្លាចជាងទៀតផង
ហើយបើយើងកើត ការយល់ចូលចិត្តខុស ផ្សែផ្សំរោងចោមទីទៅជាមួយគេដែរ ទាំងការពិតនោះ
ហើយមិនបានកើតមាន ដូចដែលយើងយល់ វិបាកកម្មកើតឡើងខ្លាំង ចំណុចពិសេសដែលទាក់ទងជាមួយសាសនា
ទៅរិះគន់ ចោមទីវិចារណ៍នៃបុគ្គលអ្នកទ្រុសសីល មានវិបាកកម្មក្រៃលែង។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់
ទ្រង់ប្រាប់ថា បុគ្គលប្រទុសរាយបុគ្គលដែលមិនប្រទុសរាយតប
ផលនៃវិបាកកម្ម រមែងត្រឡប់មកដល់បុគ្គលអ្នកធ្វើនោះឯង ដូចជាបុគ្គលយកនូវធូលីបាចជះបញ្ច្រាសខ្យល់ទៅ
ធូលីនឹងហុយស្រោចលើផ្ទៃមុខបុគ្គលនោះវិញ ដូច្នោះហើយ កុំធ្វើដាច់ខាត ប្រសិនបើនឹងទៅឃើញផល របស់វិបាកកម្មដោយខ្លួនឯង
នឹងដឹងថា គួរឲ្យខ្លាចរអារណាស់ មិនសមបើធ្វើ៕[edit]
http://www.komchadluek.net/news/lifestyle/27783
https://sites.google.com/site/thaireincarnation/Ian-Stevenson
ព្រះមហាសមឆាយ
ធានវុឌ្ឍោ (M.D.; Ph.D.)
No comments:
Post a Comment