Tuesday, September 20, 2016

ការប្រតិបត្តិធម៌មានការចាំបាច់សម្រាប់ជីវិតគ្រប់រូប


មនុស្សយើងប្រតិបត្តិធម៌ ដើម្បីសេចក្ដីបរិសុទ្ធឲ្យពេញបរិបូណ៌នៃជីវិត មិនមែនដើម្បីប្រាថ្នាចង់ល្បីល្បាញលេចធ្លោ ឬត្រូវការឲ្យនរណាមកលើកកំពស់សរសើរ ឬក៏ប្រាថ្នានូវលាភសក្ការៈឯណាឯណីនោះដែរ ប៉ុន្តែយើងមានគោលបំណងបដិបត្តិធម៌ ដើម្បីញ៉ាំងសេចក្ដីបរិសុទ្ធឲ្យក្រៃលែងឡើងតែប៉ុណ្ណោះ។

ចិត្តកាន់តែស្អាត កាន់តែបរិសុទ្ធ ក៏កាន់តែមានសេចក្ដីសុខ មានបញ្ញាបរិសុទ្ធទ្វេឡើង ដឹងឃើញអ្វីទៅតាមសភាវៈពិត ហើយនឹងធ្វើឲ្យយើងដំណើរវិថីជីវិតបានត្រឹមត្រូវ សម្បូរបែប មានសេចក្ដីសុខគ្រប់មាគ៌ា ក្នុងកំឡុងពេលដែលមានជីវិតរស់នៅ រហូតដល់ថ្ងៃចុងបញ្ចប់នៃជីវិត ក៏នៅតែមានសេចក្ដីសុខ។

ទោះបីជានៅលើគ្រែអ្នកជំងឺ ក៏ឈឺត្រឹមតែរូបរាងកាយប៉ុណ្ណោះ ប៉ុន្តែចិត្តអង់អាច ខ្ពស់ឡើងទៅកាន់សេចក្ដីសុខ នៅក្នុងបុណ្យកុសល នៅក្នុងព្រះធម៌ នៅក្នុងព្រះរតនត្រ័យ ខាងក្នុងថ្លាយង់ ជ្រះអស់មន្ទិលផងទាំងពួង។

កាលណា លះបង់លោភៈចេញបានហើយ ក៏មានសេចក្ដីសុខក្នុងភពជាតិកំណើតខាងមុខ ចូលទៅដល់ភាពជាមិត្ត ជាសម្លាញ់របស់ទេវតាទាំងឡាយទាងពួង៕[edit]


គ្រូតូច

No comments:

Post a Comment