Tuesday, September 20, 2016

ការហ្វឹកហាត់ចិត្តតាមរយៈការងារ


ការធ្វើសមាធិ យើងអាចធ្វើបានគ្រប់ឥរិយាបថ គ្រប់ភារកិច្ច យើងក៏អាចហ្វឹកហាត់ចិត្តបានដែរ។

ឲ្យតាមដានសង្កេតមើលចិត្តខ្លួនយើង ឲ្យសង្កេតមើលអំពីទង្វើ ការនិយាយស្តី ការគិតគូរ គ្រប់យ៉ាងដែលបានធ្វើថា ពេញលេញហើយឬនៅ? មិនថានឹងបោសសម្អាតផ្ទះសម្បែង នឹងលាងចានឆ្នាំងពែងវែកស្លាប់ព្រា នឹងហាន់បន្លែផ្លែឈើក៏ទេ។ល។

ការងារផ្សេងៗ ទាំងអស់នេះ ជាសកម្មភាពមួយផ្នែកនៃជីវិតប្រចាំថ្ងៃ ដែលយើងត្រូវធ្វើ។ បើសិនជាយើងអាចធ្វើកិច្ចការងារ ទាំងអស់នេះឲ្យពេលលេញ ល្អគ្រប់គ្រាន់បានហើយ យើងក៏អាចរៀនហ្វឹកហាត់ចិត្ត ឲ្យពេញលេញគ្រប់គ្រាន់បានដែរ។

នោះហើយគឺជា ពេលដែលយើងបដិបត្តិព្រះធម៌ យើងអាចនឹងស្គាល់ពាក្យថា ទំនេរចិត្តឲ្យត្រូវចំណែក ហើយព្រះធម៌ ក៏នឹងកើតមានពន្លឺភ្លឺច្បាស់ឡើងនៅក្នុងចិត្តយើង។

មើលលោកយាយគ្រូជាឧទាហរណ៍ស្រាប់ គាត់បានធ្វើកិច្ចការគ្រោតគ្រាតគ្រប់យ៉ាងបាន កិច្ចការល្អិតសុខុម គាត់ក៏អាចធ្វើបានល្អផងដែរ៕ [edit]

គ្រូតូច


No comments:

Post a Comment