Sunday, January 22, 2017

ហេតុផល ជាមួយនឹងភាពល្ងង់ខ្លៅ


 “...មានមនុស្សខ្លះ នៅក្នុងសង្គមអ្នករាប់អានព្រះពុទ្ធសាសនា នៅប្រកាន់ជឿថា ការធ្វើសមាធិជារឿងល្ងិតល្ងង់។ អាត្មាស្តាប់ទស្សនៈយល់ឃើញដូច្នេះក្នុងគ្រាដំបូងក៏ឆ្ងល់ មិនចង់គិតថា បុគ្គលនោះមានកម្រិតវប្បធម៌ សិក្សារៀនសូត្រ(ច្រើនតែមិនមែនអ្នកស្រុក) ដែលកង្វះនូវពុទ្ធិផ្នែកខាងរឿងសាសនាប្រចាំជាតិរបស់ខ្លួន ដល់ថ្នាក់នោះទៅកើត។ តាមការពិត ការហ្វឹកហាត់ចិត្ត មានហេតុផលច្រើនប្រការ ដែលបានបើកចំហរង់ចាំ សម្រាប់បុគ្គលអ្នកមានចិត្តប្រាថ្នាចង់ដឹងចង់ចេះ។

ដូច្នោះ ការប៉ាន់ស្មានថា ការហ្វឹកហាត់ចិត្តជារឿងមិនសំខាន់ គួរជាការប្រកាន់ថា ជាការនិយាយបែប កុក្កុដ្ដច្ឆាប វិស្សជេតិ (ប្រែថា ដោះលែងមាន់) ភាពល្ងង់ខ្លៅមានច្រើនប្រការ អ្នកខ្លះជឿថា ការរួចផុតទុក្ខ នៅត្រង់បញ្ជីធនាគារ អ្នកខ្លះប្រកាន់ថា នៅត្រង់សេចក្ដីស្រឡាញ់ ចុះពិសោធបានទេថា? អ្នកខ្លះទៀតប្រកាន់ថា មិនចាំបាច់ព្រួយបារម្ភរឿងអនាគតរបស់ពិភពលោកទេ ព្រោះបញ្ហាទាំងឡាយដែលមនុស្សកំពុងសាងដោយកិលេស អ្នកវិទ្យាសាស្ត្រនឹងរកដំណោះស្រាយឲ្យយើងបាន នេះឯងល្ងង់ខ្លៅ ឬល្ងីល្ងើនោះ។

បុគ្គលដែលបានហ្វឹកហាត់ចិត្តល្អហើយប៉ុណ្ណោះ ដែលអាចរួចផុតពីភាពល្ងង់ខ្លៅបាន ព្រោះថា ការហ្វឹកហាត់ចិត្តឲ្យយើងដឹងទាន់គំនិត និងមិនជឿវាដល់ជ្រុលហួសហេតុពេក។ យើងហ៊ាននិយាយបានថា បុគ្គលដែលមិនបានហ្វឹកហាត់ចិត្ត មិនអាចដឹងនូវអត្ថន័យនៃពាក្យថា ល្ងង់ខ្លៅបានឡើយ និងពេលណាមិនដឹងអាការនៃភាពល្ងង់ខ្លៅតាមសច្ចភាពនោះ តើនឹងរួចផុតពីអាយ៉ងរបស់វាបានយ៉ាងដូចម្ដេចទៅ?

ភាពល្ងង់ខ្លៅកើតចេញពីការជឿអ្វីម្យ៉ាង ដោយគ្មានហេតុផលច្បាស់លាស់ ដូចជា ជឿលើអ្វីត្រឹមតែមនុស្សភាគច្រើនជឿ កាន់យក ទិញផលិតផលត្រឹមតែពួកតារាដែលខ្លួនចូលចិត្ត ទទួលប្រាក់រង្វាន់ពីម្ចាស់ផលិតផលឲ្យសរសើរថា វាមានគុណភាពល្អ។ បញ្ហាគឺវាស្ថិតនៅត្រង់ថា មនុស្សយើងចូលចិត្តណាស់អាកាន់ជើងលើកខ្លួនឯង តើមានអ្នកណាព្រមទទួលទេថា ខ្លួនឯងជាមនុស្សល្ងង់? គ្រប់គ្នាច្រើនតែប្រកាន់ថា ខ្លួនឯងមានហេតុផល សូម្បីតែមនុស្សកើតរោគប្រសៃប្រសាទ ក៏នៅប្រកាន់ថា គេគិតត្រូវបំផុតហើយ អ្នកដទៃទៅវិញទេដែលឆ្កួតនោះ...
 ---------------------------------------
អប់រំដោយ
ជយសារោ ភិក្ខុ
ធម្ម ព្រះត្រៃរ័តន៍


No comments:

Post a Comment