គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៦២)
“...សព្វអ្វីៗទាំងអស់ ដែលនាំគ្នាខិតខំប្រឹងប្រែង ស្វះស្វែងរក
សន្សំទុកដាក់មកច្រើនឆ្នាំកន្លងទៅ នៅទីបំផុតក៏ត្រូវបោះបង់ចោល ត្រូវឃ្លាតព្រាត់ប្រាសពីវា។
ការណ៍ដែលមិននិយាយទៅដល់ទ្រព្យសម្បត្តិ ដែលអាចនាំយកទៅជាប់ខ្លួនទៅធ្វើអ្វី សូម្បីតែសាច់ខ្លួនប្រាណជាប់រូបកាយដែលសន្មតថា
របស់អញ របស់យើង ក៏គង់តែយកទៅផងមិនបាន ហើយវាជាការពិត ដែលយើងនាំគ្នាបានឃើញ
និងបានដឹងឮតៗគ្នារាប់ពាន់ឆ្នាំមកហើយ។
ក្នុងពេលការពិត
បានឃើញពីសភាពដូច្នេះហើយ តើហេតុអ្វីមនុស្សយើងទាំងអស់
ទើបត្រូវក្រាញននៀលខ្វាយខ្វល់សន្សំទុកដាក់ទ្រព្យសម្បត្តិ
ដែលនៅក្នុងទីបំផុតត្រូវបោះបង់ចោល ឬត្រូវព្រាត់ប្រាសទុកចោលក្នុងលោកនេះទៅវិញ? ហើយវាស្មើនឹងការបំផ្លិចបំផ្លាញពេលវេលាដ៏មានតម្លៃរបស់ខ្លួន
ដែលវាមិនអាចគង់វង់បានលើសពីមួយរយឆ្នាំ
ត្រូវឲ្យមោឃៈ ទទេប្រព្រឹត្តទៅ ដោយរកប្រយោជន៍ រកខ្លឹមសារអ្វីមិនបាន..."៕
---------------------------------
អប់រំដោយ
ព្រះញាណសំវរ
ប្រភព៖
ធម្ម ព្រះត្រៃរ័តន៍
No comments:
Post a Comment