Sunday, January 22, 2017

នៅជាមួយនឹងខ្យល់ដង្ហើម


 “...ការស្ថាបនាគុណសម្បត្តិក្នុងជីវិត ត្រូវស្ថាបនាទាំងកាយ ទាំងវាចា ទាំងចិត្ត និងទាំងបញ្ញា ព្រមៗគ្នា។ សីលក្នុងលំដាប់ហ្មត់ចត់ល្អល្អិត នោះលោកចង់មានន័យថាប្រក្រតី។ យើងត្រូវសង្រួមកាយ សង្រួមវាចា និងសង្រួមចិត្ត បានត្រិះរិះគិត បានសង្កេតពិនិត្យតាមដានភាពមិនប្រក្រតីរបស់ចិត្តខ្លួនឯង។

ពេលយើងព្យាយាមនៅជាមួយនឹងខ្យល់ដង្ហើម ចិត្តក្រាញននៀលមិនសូវជាសុខចិត្តប៉ុន្មានទេ នោះក៏ជាកម្រៃនៃផ្នែកបញ្ញាដែរ ទោះបីជាមិនបានកម្រៃផ្នែកស្ងប់របស់ចិត្តក៏ដោយ បញ្ញាដែលដឹងថា ភាវចិត្តរបស់យើងសព្វថ្ងៃនេះ វាកើតមានយ៉ាងនេះ។

យើងសង្កេតពិនិត្យតាមដានថា ចិត្តវាចូលចិត្តគិតដល់រឿងអ្វីខ្លះទៅ ពេលណានៅជាមួយនឹងខ្យល់ដង្ហើមចេញចូល  ប៉ុន្តែថា វាគេចចេញទៅ លោតទៅ តើវាលោតគេចទៅទីណា? តើវាទៅរកលេងកំសាន្តនៅទីណា?

ពេលយើងគិត ត្រូវតែសង្កេតពិនិត្យតាមដានថា អាការរបស់ចិត្តដែលភ្លើតភ្លើន ដែលកំពុងសញ្ជឹងគិត យើងនឹងមើលឃើញនៅក្នុងករណីក្នុងន័យ ដែលគិតក៏បាន ក៏នឹងបានបញ្ញាត្រង់ចំណុចនេះ ដោយហេតុថា តើចិត្តចាប់អារម្មណ៍រឿងអ្វីខ្លះ?

ដូចនោះ មនុស្សយើងកាន់ជើងខ្លួនឯងនៅជាប្រចាំ អាចនឹងមើលឃើញខ្លួនឯងនៅក្នុងជ្រុងមួយដែលល្អបំផុត ភាគច្រើនត្រឡប់បែរមកមើលឃើញខ្លួនឯងក្នុងជ្រុងអាក្រក់តិចណាស់  នៅក្នុងសច្ចភាព ភាគច្រើនបើមិនល្អហួសពីសច្ចភាព វាក៏អាក្រក់ជាងសច្ចភាពតែប៉ុណ្ណោះ។

ប៉ុន្តែពេលណាយើងព្យាយាមនៅជាមួយនឹងខ្យល់ដង្ហើមចេញចូលហើយ ចិត្តត្រាច់ចរទៅកាន់ទីណា យើងកុហកខ្លួននោះមិនបានទេ នេះគឺជារឿងដែលចិត្តយើងសោមនស្ស នេះគឺជារឿងដែលចិត្តយើងចាប់អារម្មណ៍ នេះជាការបើកបង្ហើបថា ចិត្តរបស់យើងកំពុងតោងប្រកាន់មាំនៅក្នុងរឿងអ្វីខ្លះហ្ន៎?...
------------------------------------
អប់រំដោយ ជយសារោ ភិក្ខុ
ប្រធានបទរឿង ភាវនាគឺការដឹង
ប្រភព៖ ធម្ម ព្រះត្រៃរ័តន៍


No comments:

Post a Comment