Sunday, January 22, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦១)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦១)

“...ប្រសិនបើបុគ្គលណាបានចម្រើនភាវនារហូតដល់មរណកម្មដ្ឋានហើយ អ្វីៗក៏អាចបញ្ឈប់បានទាំងអស់ហ្នឹង លះបង់បានទាំងអស់ ព្រោះថា សេចក្ដីស្លាប់នោះឯង ពេលមកដល់បុគ្គលណា បុគ្គលនោះឯង នឹងលះបង់ចោលនូវអ្វីៗសព្វគ្រប់ប្រការ នឹងយកអ្វីមួយនៅក្នុងលោកនេះទៅមិនបានឡើយ មិនថា បព្វជិត ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា លោកយាយ លោកតា ក្មេង ចាស់ កវីបណ្ឌិត ពាលនោះទេ សុទ្ធតែមិនអាចយកទៅបានទាំអស់។ ប្រសិនបើថា នឹងឃើញដល់មរណកម្មដ្ឋាននេះបាន ចិត្តដែលតោងប្រកាន់មាំនៅក្នុងសព្វអ្វីទាំងឡាយទាំងពួងនោះ នឹងរសាយចេញ ស្រាលឡើង រហូតដល់លែងប្រកាន់ជាប់នៅក្នុងវត្ថុទាំងអស់នោះ។

ប្រសិបបើយកសេចក្ដីស្លាប់មកកាត់ផ្ដាច់ហើយ កាត់បានទាំងអស់ ព្រោះថាបុគ្គលអ្នកដែលស្លាប់ទៅ គេមិនបានយកអ្វីទៅបាន សូម្បីតែលុយមួយកាក់មួយសេន ដែលគេដាក់នៅក្នុងមាត់ខ្លួននោះ ក៏យកទៅមិនបាន ហើយមានអ្នកខ្លះថែមទាំងពិសោធលោមើល៍ថា វាយកទៅបានដល់ស្រុកខ្មោចបានដែរឬក៏អត់ហ្ន៎? ក៏យកប្រាក់មួយកាក់ មួយសេនញាត់ដាក់ក្នុងមាត់អ្នកស្លាប់ ពេលដល់ព្រៃថ្មសាន ដល់មេរុ បូជាហើយ ក៏ឃើញលុយកាក់ ឬលុយសេននោះនៅគរក្នុងគំនរធ្យូងផេះនោះឯង សូម្បីតែមួយកាក់ មួយសេនក៏យកទៅមិនបានផង...

ស.ស. សុខ ស្ងប់ ត្រជាក់, ទំ.៣៧
អប់រំដោយ
តេ. ពុទ្ធាចារោ
ប្រភព៖ Worachak wareewanich

No comments:

Post a Comment