Monday, January 23, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៣)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៣)

“... សូមឲ្យមានសទ្ធាជ្រះថ្លា ធ្វើទានឲ្យបានរឿយៗ ទាំងទានខាងក្នុង ទានខាងក្រៅ រក្សាសីល សង្រួមកាយ វាចា និងចិត្តឲ្យមានភាពជាប្រក្រតី ឬរក្សាចិត្តនោះឯង ចាំឲ្យមានសតិឃុំគ្រងចិត្តឲ្យបានជាប់ជានិច្ចថា៖

អ្វីណាមិនគួរគិត កុំគិត
អ្វីណាមិនគួរនិយាយ កុំនិយាយ
អ្វីណាមិនគួរធ្វើ កុំធ្វើ
ព្រោះយើងមានសតិដឹងស្រាប់ហើយថា យើងជាមនុស្សមានសីល។

បុណ្យកុសល ដែលបានកសាងសន្សំឲ្យដល់ទីបំផុត ហើយវានឹងអស់រឿង មិនមានអ្វីទៀត មិនយកអ្វីទៅជាមួយ បាបក៏មិនយក បុណ្យក៏មិនយក បុគ្គលដែលនៅយក ទើបបានបុណ្យ បានបាប មានភព មានកំណើតឡើង បុគ្គលដែលដោះចេញធុរៈ ឬទម្លាក់ចោលធុរៈហើយ មិនមានបុណ្យ និងមិនមានបាប ទើបមានឈ្មោះថា លោកុត្តរៈ ខ្ពស់ហួសផុតលោកិយវិស័យហើយ...”
--------------------------- 
អប់រំដោយ
ទេសក៍ សេសរំសី
ប្រភព៖ ធម្ម ព្រះត្រៃរ័តន៍


No comments:

Post a Comment