Friday, December 29, 2017

គតិអប់រំបង្កើនកម្លាំងចិត្តក្នុងថ្ងៃដែលខ្លួនអស់សង្ឃឹម (តចប់)


គតិអប់រំបង្កើនកម្លាំងចិត្តក្នុងថ្ងៃដែលខ្លួនអស់សង្ឃឹម (តចប់)

ជីវិតកាន់តែប្រើ កាន់តែមានរសជាតិ
មិនមែនគ្រាន់តែភាពជោគជ័យប៉ុណ្ណោះទេ ដែលធ្វើឲ្យយើងមានកម្រៃជីវិត
ប៉ុន្តែភាពបរាជ័យ ការចាលចាញ់ ក៏ជាកម្រៃដ៏ធំណាស់ដែរ
ធ្វើឲ្យយើងបានស្គាល់ថា រសជាតិការឈឺចាប់ ការបាក់មុខបាក់មាត់នោះ
វាល្វីងជូរចត់កម្រិតណាទៅ
ពេលយើងត្រូវជួបរសជាតិបែបនេះនៅពេលខាងមុខ
យើងក៏នឹងមានកម្លាំងលេបចូលកន្លងបំពងកបានយ៉ាងងាយ
និងស្រួលសប្បាយឡើង ។
“បើសិនបិទភ្នែកទៅមិនទាន់ឃើញគោលដៅ
បើកភ្នែកឡើងវិញរមែងឃើញផ្លូវទៅកាន់ភាពជោគជ័យ”
ពេលណាក៏ដោយ ដែលយើងបិទភ្នែក
យើងនឹងឃើញអនាគតនៅខាងមុខយ៉ាងស្រស់បំព្រង
មិនមែនជាអនុស្សាដ៏ឈឺចាប់ ឬក៏ជាភាពបរាជ័យ
ដែលខ្លួនទើបនឹងបានឆ្លងកាត់មកនោះទេ
យើងកំពុងបិទភ្នែកសម្លឹងឃើញពីគោលដៅល្អៗ
ដែលជិតនឹងបានក្លាយជាការពិត ។
ពេលណាក៏ដោយ ដែលយើងសម្លឹងឃើញពីគោលដៅ
យើងក៏តែងតែមើលឃើញផ្លូវទៅកាន់គោលដៅនោះដែរ
តែបើសិនមិនឃើញគោលដៅទេ ក្រៅពីយើងមើលមិនឃើញពីផ្លូវដើរហើយ
យើងក៏នៅតែមិនដឹងឡើយថា ជំហានបន្ត យើងនឹងទៅឆ្វេង ឬទៅស្ដាំ
ដើរទៅមុខឬដើរថយក្រោយឡើយ ។

ព្រមចុះចាញ់មិនបាន ជីវិតត្រូវមានផ្លូវពីរជានិច្ច
ដូចកាក់ដែលមានមុខពីរគឺខ្នង និងមុខ
សុខនិងទុក្ខ ឃ្លាននិងស្អែត ចាញ់និងឈ្នះ
ចូររៀនស្គាល់ពីវាមួយជ្រុងទៀតទៅណ៎ា ព្រោះថាពេលខ្លះ
យើងក៏ត្រូវជួបជាមួយវានៅពេលណាមួយ ។
ពេលណាជួបជាមួយបញ្ហាទុក្ខលំបាកចូរនៅជាមួយវាឲ្យបាន
និងរកមធ្យោបាយច្រកចេញពីទុក្ខនោះឲ្យផុត ។

“ខ្យល់រលកធ្វើឲ្យសមុទ្រមានសោភ័ណ
ឧបសគ្គធ្វើឲ្យជីវិតល្អត្រចះត្រចង់
បុគ្គលមិនគួរសុខចិត្តចុះចាញ់ ពេលជួបឧបសគ្គឡើយ" ។
បើពេលនេះបរាជ័យ ពេលបន្តក៏ត្រូវតែជោគជ័យ
ព្រោះថាភាពជោគជ័យ ច្រើនតែមកក្រោយភាពបរាជ័យជានិច្ច ។

និទានបន្ថែមកម្លាំងចិត្តក្នុងថ្ងៃដែលអស់សង្ឃឹម
ក្នុងពេលធម្មតា ឬកើតក្ដីវិបត្តិក្នុងជីវិត
ទុកណានៅសល់តែខ្យល់ដង្ហើមក៏ដោយ
សេចក្ដីសុខ និងភាពជោគជ័យ
យើងអាចសាងវាឡើងមកជាថ្មីបានរាល់ថ្ងៃ
សូមត្រឹមតែចិត្តកុំព្រមចុះចាញ់ទៅប៉ុណ្ណោះ ។

ជីវិតរបស់មនុស្សម្នាក់ៗ ប្រៀបបានដូចជារឿងនិទាន
ដែលនៅមិនទាន់ចប់ ហើយខ្លួនយើងផ្ទាល់ហ្នឹងហើយ
ដែលជាអ្នកកំណត់ និងគួសខ្សែបញ្ចប់បែបណាឲ្យវា
ចូរជ្រើសរើសប្រើវាឲ្យមានប្រយោជន៍ឲ្យសមតម្លៃ
ហើយចាកចេញពីលោកនេះទៅប្រកបទៅដោយមានន័យ ៕

ប្រែ.គ.វ
រូបភាព៖ google.com

No comments:

Post a Comment