Thursday, December 28, 2017

គតិអប់រំបង្កើនកម្លាំងចិត្តក្នុងថ្ងៃដែលខ្លួនអស់សង្ឃឹម (ត៣)


គតិអប់រំបង្កើនកម្លាំងចិត្តក្នុងថ្ងៃដែលខ្លួនអស់សង្ឃឹម (ត៣)

ការចាញ់ប្រៀបអ្នកដទៃ
ការចាញ់ប្រៀបក្នុងចំណោមក្រុមមិត្តភក្តិ
ការចាញ់ប្រៀបអ្នកដទៃហ្នឹងឯងហៅថា មេត្តា ។

“បោះជំហានដំបូង ជំហានបន្ត
និងជំហានចុងក្រោយបង្អស់សំខាន់ដូចគ្នា
បើសិនខ្វះជំហានណាមួយ ជីវិតនឹងគ្មានន័យអ្វីទាំងអស់” ។

ដើរចេញពីភ្នំ
ក្នុងភាពជោគជ័យរបស់មនុស្សដ៏ធំមហិមា
ក្នុងលោកនេះ ដឹងច្បាស់ណាស់ថា
គឺជាការដើរទៅរកភ្នំ
គឺការទៅរកឱកាសក្នុងជីវិតដោយខ្លួនឯង
ប៉ុន្តែកាលណាជួបជាមួយបញ្ហា ដែលខ្លួនមើលទៅហាក់ដូចជាភ្នំ
ដែលពិបាកនឹងដើរឆ្លងកាត់ទៅរួចឲ្យផុតបាន
វិធីដ៏ងាយស្រួលបំផុត ដែលមនុស្សចាស់ទុំគ្រប់គ្នា
តែងតែប្រើគឺជាការដើរថយចេញពីភ្នំនៃបញ្ហានោះ
ដោយប្រើចិត្តដកថយ ចិត្តកាន់តែដកថយដើរចេញឆ្ងាយប៉ុនណា
ភ្នំនៃបញ្ហានោះក៏កាន់តែតូចប៉ុណ្ណោះ ។

មនុស្សល្អក៏ជាមនុស្ស មនុស្សអាក្រក់ក៏ជាមនុស្សដូចគ្នា
សំខាន់នៅត្រង់ថា តើយើងអាចឃើញពីធាតុពិតរបស់គេបានដែរឬអត់?
បើសិនយើងជួបមនុស្សអាក្រក់ហើយ អាចមើលឃើញពីធាតុពិតរបស់គេ
មានមេត្តាចិត្តចំពោះគេ យើងក៏អាចចង្អុលបង្ហាញប្រាប់ផ្លូវគេឲ្យផុតទុក្ខបាន ។

ការមកសាងផ្នួសព្រោះតែខូចចិត្ត
មិនមែនមានន័យថា ខ្លួនបានយល់ជ្រួតជ្រាបច្បាស់ក្នុងធម្មៈទេ
ការនឿយណាយធុញទ្រាន់ដែលកើតមានឡើង
ព្រោះតែជីវិតខុសភ្លាំងភ្លាត់
ក៏មិនមែនមានន័យថា ខ្លួនទំនេរពីលោកនេះដែរ ។
ជីវិតដែលរួចផុតទុក្ខពីលោកនេះ រមែងមិនមាន
សូម្បីតែអង្គសាស្ដាចារ្យក៏ដោយ
ប៉ុន្តែលក្ខគោលព្រះពុទ្ធសាសនា គឺការហ្វឹកហាត់ចិត្ត
ដែលអាចហ៊ានប្រឈមមុខជាមួយនឹងការពិត
ដោយលក្ខគោលគ្រឹះប្រើហេតុនិងផលដែលត្រូវតាមធម្មៈ ។
សូម្បីតែពេលខ្លះ ខ្លួនត្រូវប្រឈមមុខជាមួយរឿងទុក្ខសោក
រឿងច្របូកច្របល់ ច្រួលច្រាលខ្វាយខ្វល់ចិត្តក្ដី
ប៉ុន្តែខ្លួនតម្កល់សតិតាំងមាំបាន ហើយត្រឡប់ជាមានសតិកើតឡើងម្ដងទៀត ។
សូម្បីតែក្រោយអំពីនោះ ជីវិតមិនបានទទួលអ្វីដែលខ្លួនរំពឹងសង្ឃឹមទុកក៏ដោយ
តែរឿងដែលខ្លួនបានយល់ជ្រួតជ្រាបច្បាស់ពីលោកនេះ
គឺដំណើរធម្មជាតិ ។

មានមនុស្សច្រើនណាស់ប្រាប់ថា “ខ្ញុំធ្វើការពូកែបែបដៃអាជីព”
ពិតមែនហើយ យើងធ្វើការងាររួចមកហើយ
មានវត្ថុ ៣ យ៉ាងដែលពួកដៃអាជីពទាំងនោះអត់មាន ។
ចូរសាកល្បងពិនិត្យតាមដានមើលភ្លាម
សតិ គឺជាការដឹងខ្លួនថា តើយើងកំពុងគិត កំពុងនិយាយ និងកំពុងធ្វើរឿងអ្វី?
សមាធិ គឺជាការស្ងប់កាយស្ងប់ចិត្ត ភាពនឹងធឹងជាក់លាក់ ភាពអត់ធ្មត់
និងមានកម្លាំងចិត្តក្នុងការធ្វើកិច្ចការនោះៗ ។
បញ្ញា គឺមានវិចារណាញាណដឹងថា រឿងដែលគិត និយាយ
និងធ្វើនោះមានគុណឬទោស អាក្រក់ឬល្អ ត្រូវឬខុស
ស័ក្ដិសមឬមិនស័ក្ដិសម ។ បើសិនជាពិចារណាហើយឃើញថា
ស័ក្ដិសម មានប្រយោជន៍ក៏ធ្វើបន្ត បើមិនស័ក្ដិសមទេក៏ផ្អាកឈប់
និងកែលំអពីការមើលទៅមិនស័ក្ដិសមឲ្យមកជាស័ក្ដិសមវិញ
កែប្រែផ្លាស់ប្ដូរទោសឲ្យមកជាគុណវិញ ។

សូមរង់ចាំចុចអានបន្ត

No comments:

Post a Comment