គតិអប់រំបង្កើនកម្លាំងចិត្តក្នុងថ្ងៃដែលខ្លួនអស់សង្ឃឹម (ត២)
សុខបាត់ទៅណា?
បាត់
ពាក្យនេះបើយកប្រើជាប់ជាមួយពាក្យអ្វីៗក្នុងជីវិត
វាក៏ឃើញន័យថា
ទុក្ខបាត់ មនុស្សជាទីស្រឡាញ់បាត់
លុយបាត់ មាសបាត់ ប្រាក់បាត់ ទ្រព្យសម្បត្តិនានាបាត់
លុយបាត់ មាសបាត់ ប្រាក់បាត់ ទ្រព្យសម្បត្តិនានាបាត់
សេចក្ដីសុខបាត់
។ល។
តែបើយើងយកពាក្យនេះទៅប្រើដាក់ពីមុខពាក្យដទៃទៀត
នឹងឃើពាក្យទាំងនោះប្រែជាខុសន័យដើមដែលមិនល្អ
ប្រែក្លាយជាល្អទៅវិញ
ដូចជាសុខកើតឡើង
បាត់ឈឺចាប់
បាត់ច្របូកច្របល់ បាត់ខ្វាយខ្វល់ចិត្ត
តែកាលបើគិតឲ្យជ្រៅជាងនោះ
ថាពិតឬមិនពិត
រឿងរ៉ាវគ្រប់យ៉ាង
សុទ្ធតែនឹងបាត់ទាំងអស់
សេចក្ដីសុខក៏បាត់
សេចក្ដីទុក្ខក៏បាត់ ខ្លួនយើងក៏បាត់
សត្វ
បុគ្គលដទៃក៏បាត់ របស់យើង របស់សត្វបុគ្គលដទៃក៏បាត់
ក៏បាត់នៅក្នុងទីបំផុតនោះឯង
ព្រោះថាមិនមានអ្វី
ដែលជារបស់ខ្លួនពិតប្រាកដទាល់តែសោះ
សូម្បីតែបន្តិចក៏គ្មានដែរ
។
ដូចនេះ
មកដល់ពេលនេះ ឥឡូវនេះ
យើងគ្រប់គ្នានៅមានខ្យល់ដង្ហើមមិនទាន់បាត់
ចាត់ទុកថា
យើងមានសំណាងណាស់
ដែលយើងនៅមានខ្យល់ដង្ហើមដកនៅឡើយ
បើសិន
បាត់ខ្យល់ដង្ហើមទៅទៀត
យើងក៏លែងមាន
ឱកាសបានធ្វើអ្វីច្រើនយ៉ាងតទៅទៀត
ព្រោះហេតុដូច្នេះ
ចូរធ្វើអ្វីឲ្យល្អបំផុតសម្រាប់ខ្លួនឯង
នៅវាមិនទាន់ហួសពេល
។
មិនគិត
មិនសង្ឃឹម មិនពិបាក មិនកើតទុក្ខ
តើប្រិយមិត្តអ្នកអានធ្លាប់បានឮពាក្យនេះដែរឬ?
“វត្ថុអ្វីៗដែលមាន
តែមិនបានប្រើ មានតម្លៃស្មើនឹងមិនមានតម្លៃ”
គតិងាយៗ
ដែលអាចជួយឲ្យយើង “កំចាត់ចោលសម្រាម”
នៃជីវិតឲ្យបានបន្តិចម្ដងៗ
ធ្វើជារឿយៗ ធ្វើឲ្យជីវិតស្រាលឡើង
“ព្រហ្មវិហារធម៌៤”
គឺមេត្តា ករុណា មុទិតា និងឧបេក្ខា ធ្វើបានងាយឡើង
ដែលអាចមានប្រយោជន៍ដល់មនុស្សដទៃ
ដែលនៅមានចិត្តគិតច្រណែនអ្នកដទៃ
ងាកត្រឡប់មកអភិវឌ្ឍ
“ការគ្រប់គ្រង”
និងធ្វើ “ជីវិតឲ្យគ្រប់គ្រាន់” ដែលញ៉ាំងឲ្យ
ជីវិតរបស់យើងស្រាលឡើង
និងសប្បាយស្រួលឡើង
ជីវិតស្រាលៗ
ធូរៗ ល្អជាងជីវិតធ្ងន់ ឬរយីងរយោង ។
តើយើងចេះស្រឡាញ់ក្នុងកម្រិតណា?
រូបភាពហ្សិកសរ៍
(ល្បែងផ្គុំរូប) ជាច្រើនដុំកាត់ខ្លួនឯងដោយស្នាមញញឹម
តែមានដុំមួយនោះអង្គុយសើចចំអក់
មានពាក្យសរសេរថា ល្ងង់កប់ជិត!
ពួកនេះមិនចេះស្រឡាញ់ខ្លួនឯង
ចុងក្រោយខ្លួនឯង
ក៏ដើរស្វែលរកកន្លែងជ្រៀតជ្រែកតភ្ជាប់ជាមួយរូបដទៃមិនបាន
ក៏ត្រូវមកអង្គុយយំតែម្នាក់ឯងឆ្ងាយពីហ្សិកសរ៍ដែលតភ្ជាប់គ្នាហើយ
។
មានអន្ទាក់ពីងពាងពេញទាំងអស់នៅក្នុងមុំងងឹតៗ
សេចក្ដីស្រឡាញ់
ដ៏ពិតប្រាកដក៏ដូចជាល្បែងហ្សិកសរ៍អ៊ីចឹងដែរ
គ្រប់រូបទាំងអស់នៃដុំហ្សិកសរ៍នឹងអាចស្វែងរកជួបខ្លួនឯងតភ្ជាប់គ្នាបាន
កាលបើដុំឬបន្ទះនីមួយៗអាចរកទីចន្លោះដែល
“ប្រើ” សម្រាប់ខ្លួនឯង
។ ហ្សិកសរ៍ចំណែកនីមួយអាចបត់ចេញ
និងបត់ចូលមកក្នុងខ្លួនបាន វាមានន័យថា
ការឲ្យ
និងការទទួលដែលមានសមតុល្យនឹងគ្នា មិនយកប្រៀបគ្នា
សេចក្ដីស្រឡាញ់ក៏ដូចជាដំណើរនេះដែរ
ដែលភាគីម្ខាងៗត្រូវលះបង់
និងចេះទទួលស្មើភាពគ្នា
បើមិនដូចនោះទេ ក្លាយជាសេចក្ដីស្រឡាញ់
ដែលមិនមានសមតុល្យ
ដែលមានជីវិតចាំតែយកប្រៀបលើ
ដៃគូរបស់ខ្លួនជានិច្ច
។
តើដៃយើងកំពុងក្ដាប់អ្វី?
ខណៈពេលដែលយើងកំពុងប្រើជីវិតក្នុងពេលនោះ
យើងធ្លាប់នឹកឃើញខ្លះៗដែរទេ
តើយើងកំពុងក្ដាប់អ្វី?
ប្រាក់ឬ?
មាសឬ? អម្បែងកែវឬ? ការងារ ឬទិដ្ឋិមានះឬ?
ហើយរឿងដែលយើងក្ដាប់
ធ្វើឲ្យយើងបាត់បង់អ្វី
ដែលមានតម្លៃមហាសាលទៅខ្លះ?
ពេលវេលា...គ្រួសារ...
ម្ដាយឪពុក... ឬក៏មនុស្សជាទីស្រឡាញ់
រឿងដែលចង់ឲ្យកើតឡើងកាលពីនៅវ័យក្មេង
រឿងដែលខ្លួនចង់ធ្វើការងារក្នុងវ័យធំឡើង
សាកល្បងសួរខ្លួនឯងម្ដងមើលថា
យើងកំពុង
“ក្ដាប់”អ្វី?
សូមរង់ចាំចុចអានបន្ត
No comments:
Post a Comment