១. មនុស្សដែលនិយាយដើមយើងច្រើនបំផុត
គឺជាមនុស្សដែលស្គាល់យើងតិចបំផុត។
២. សច្ចធម៌នៃការរស់នៅក្នុងលោកមួយនេះ
គឺយើងរមែងត្រូវបានមនុស្សនិន្ទា។
៣. មនុស្សភាគច្រើនដែលរិះគន់យើង
គឺជាមនុស្សមិនធ្លាប់ឈប់តាមដានលទ្ធផលយើងឡើយ។
៤. មនុស្សដែលថាខ្លួនឯងចេះ គ្មានតម្លៃ
និងមិនបានទទួលការយល់ព្រម
នឹងមើលឃើញពីប្រការខ្វះខាតរបស់គេទេ។
៥. មើលងាយអ្នកដទៃឲ្យតិច
ធ្វើឲ្យគេមានអារម្មណ៍ល្អប្រសើរឡើង
ឬលើកសរសើរគេឲ្យបានច្រើនឡើង។
៦. រឿងខ្លះដែលអ្នកដទៃនិយាយ
ចង់ប្រាប់ពីរឿងខ្លួនគេ មិនមែនខ្លួនយើងឡើយ។
៧. យើងមិនមែនជាមនុស្សល្អឥតខ្ចោះក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នាទេ
ហើយវាក៏មិនអាចទៅរួច ដែលឲ្យអ្នកដទៃមកចូលចិត្តយើងទាំងអស់ដែរ។
៨. ចង់បានភាពជោគជ័យ
ផ្ដោតលើមនុស្សដែលស្រឡាញ់យើង
មិនមែនស្អប់យើងទេ។
៩. ចង់ប្រើជីវិតឲ្យមានក្ដីសុខ
ត្រូវឈប់ខ្វល់ពីសម្ដីអ្នកដទៃ។
១០. កុំផ្ដល់ភាពសំខាន់ក្នុងរឿងដែលឥតបានការ
តិចវាក៏កន្លងផុតទៅ៕
Cr. គោលគំនិតល្អដើម្បីជីវិត
No comments:
Post a Comment