កុំអស់សង្ឃឹម បើយើងគ្រាន់តែបរាជ័យម្ដង
ឬពីរដង ព្រោះទម្រាំកីឡាករឆ្នើមម្នាក់ឡើងដល់ចំណុចកំពូល
ប្រហែលគេបរាជ័យច្រើនជាងយើងទៅទៀត ។ កុំតូចចិត្ត បើគ្រាន់តែថ្ងៃនេះយើងទន់ខ្សោយ ព្រោះទម្រាំមនុស្សខ្លាំងដណ្ដើមបានជោគជ័យ
គេប្រហែលដួលច្រើនជាងយើងរាប់សិបដងទៅទៀត ។ កុំមើលងាយខ្លួនឯង
បើគ្រាន់តែឃើញគេអស្ចារ្យជាងយើង ព្រោះបើយើងព្យាយាមអភិវឌ្ឍខ្លួន
ថាមិនត្រូវយើងអាចឡើងខ្ពស់ជាងគេទៅទៀត ។
កុំបោះបង់ក្ដីស្រមៃខ្លួនឯងដោយសារសម្ដីអ្នកដទៃ ព្រោះអនាគតរបស់យើង គឺសម្រេចលើយើង
មិនមែនស្រេចលើមាត់របស់គេនោះទេ ។ កុំគិតថាខ្លួនឯងធ្វើមិនកើត ព្រោះមនុស្សអស្ចារ្យ
ក៏អាចកើតពីជនតូចតាចបានដែរ ៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment