Sunday, November 23, 2014

ទំព័រព្រះរតនត្រៃ (Triple Gem)

 នមោ តស្ស ភគវតោ អរតោ សម្មាសម្ពុទ្ធស្ស (៣ចប់) ព្រះរតនត្រៃដែលប្រជាពុទ្ធបរិស័ទបានស្គាល់យ៉ាងច្បាស់ណាស់ក្នុងបណ្ដាប្រទេសដែលបានយកព្រះពុទ្ធសាសនាធ្វើជារបស់រដ្ឋមួយចំនួននៅក្នុងពិភពលោកនេះ។ តែការទទួលយកនូវព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃមកដាក់ក្នុងបេះដូងរបស់ខ្លួនបានតិចតួចណាស់បើប្រៀបធៀបជាមួយនឹងពាហិរសាសនា ពីព្រោះអ្នកកាន់ព្រះពុទ្ធសាសនាមានបែបផែនជាច្រើន ដូចរក្សាបន្តពីបុព្វបុរសដែលខំរក្សាទុកឲ្យជាមរតកដ៏មានតម្លៃ តែអ្នកទទួលយកមិនបានសិក្សាស្វែងយល់ឲ្យស៊ីជម្រៅទៅជាមានជឿថាព្រះពុទ្ធជាអាទិទេពអ្នកប្រទានសេចក្ដីសុខចម្រើនឲ្យទៅវិញ ខ្លះបន់ស្រន់បួងសួងសុំឲ្យព្រះពុទ្ធជាម្វាស់ជួយនេះជួយនោះតាមចិត្តដែលខ្លួនឯងចង់បាន។ បើបានដូចចិត្តថាព្រះវត្តនេះពូកែសក្តិសិទ្ធិ តែមិនបានដូចចិត្តជេរប្រមាថដល់ព្រះពុទ្ធនេះមានច្រើនណាស់ក្នុងសង្គមខ្មែរ ។ល។  ដើម្បីឲ្យស៊ីជម្រៅក្នុងព្រះរតនត្រៃនេះផេកគោលគំនិតល្អដើម្បីជីវិតទាញយកផេក "ព្រះរតនត្រៃ" ដែលបានលើយកគោលធម៌ជាច្រើនក្នុងគម្ពីរព្រះត្រៃបិដកមកចែករលែកដល់ប្រិយមិត្តដែលមានបំណងចង់សែ្វងយល់ពីខ្លឹមសារពិតក្នុងព្រះពុទ្ធសាសនា។ សូមប្រិយមិត្តចុចលើរូបភាពទាំងពីរណាមួយ ប្រិយមិត្តអាចចូលទៅអានសិក្សាបានហើយ។ សូមអរគុណ

No comments:

Post a Comment