Thursday, February 26, 2015

ទំ.Komsan

ចំណេះដឹងដូចជាលំហាកាស ដែលរកនូវដែនកំណត់ជាទីបំផុតគ្មាន។ មនុស្សតាំងពីកើតមករៀនរហូតដល់ថ្ងៃស្លាប់ទៅវីញ ក៏រៀនយកនូវចំណោះដឹងនេះមិនចេះចប់ ប្រៀបដូចជាដំណើវិលវល់នូវក្នុងវដ្ដនេះរកទីបំផុតគ្មាន។ មនុស្សត្រូវកើតមកហើយត្រូវមានទីពឹងរបស់ខ្លួន ដូចពាក្យមួយពោលថា ចូររស់នៅឲ្យមានទីពឹងពុំនាក់ កុំរស់នៅឥតទីពឹងឡើយ ទីពឹងនេះសំដៅយកការមាននូវចំណេះវិជ្ជា បើគ្មានចំណេះទេ ជីវិតពិតជាជួបនូវបញ្ហាយ៉ាងច្រើន។ ការមានជីវិតនេះពិតជាស្មុកស្មាញខ្លាំងណាស់ មនុស្សត្រូវតែរៀនតាមវិធី២យ៉ាង ផ្លូវលោក និងផ្លូវធម៌។ ផ្លូវលោក គឺរៀនគ្រប់យ៉ាងនូវអ្វីដែលមនុស្សលោកបានបង្កើតឡើង ។ ផ្លូវធម៌មនុស្សក៏ត្រូវការសិក្សាធាតុសំខាន់ៗ ពោលសំដៅដល់ ចិត្ត ​ចេតសិក រូប និព្វាន ដែលជាផ្នែកអប់រំផ្លូវចិត្ត។ ចិត្តជាធាតុដ៏សំខាន់ណាស់ដែលយើងត្រូវសិក្សាព្រះធម៌យកមកអប់រំចិត្ត ដូចក្នុងគម្ពីធម្មបទពោលថា ចិត្តជាធំ ចិត្តជាអ្នកដឹកនាំ ចិត្តជាចៅហ្វាយនាយ។ ដើម្បីកុំឲ្យទាញអារម្មណ៍ប្រិយមិត្តឆ្ងាយពេក ថាតើផេក កំសាន្ត មានអ្វីប្លែក ចង់ចែករំលែកដល់ប្រិយមិត្តស្វែងយល់អំពីគំនិតសំខាន់ៗ និងមានសារៈប្រយោជន៏សម្រាប់ជីវិតនោះនៅក្នុងផេកមួយនេះ។ សូមប្រិយមិត្តទាំងអស់ចុចចូលតាមរូបភាពណាមួយក៏បានឬតាមអក្សរពណ៌ក៏បាន។ សូមអរគុណនៅការចុចអានរបស់ប្រិយមិត្តទាំងអស់!!

Wednesday, February 25, 2015

ទំ.Rayser

ដំណើរជីវិតក្នុងវដ្ដសង្សារនេះ ធម្មជាតិបានបង្កើតសត្វលោកឲ្យមានស្រីមានប្រុស មានឈ្មោលមានញី ដើម្បីជាការបន្តនូវមរតកជាតិខ្លួនឲ្យគង់វង្សបានយូរអង្វែងតទៅទៀត។ កាលណាបើមានប្រុសស្រីវាកម្រចៀសវាងគេចផុតណាស់នូវរឿងសេ្នហា កាលបើមនុស្សចេះមានសេ្នហាហើយវាក៏កម្រនឹងគេចផុតពីជម្ងឺឈឺចាប់ដែលចេញពីស្នហានេះដែរ។ ដូចពាក្យថា "មានសោកសៅ បណ្ដលមកពីការស្រឡាញ់ មានការភ័យ ក៏បណ្តាលមកពីស្រឡាញ់" ។ មនុស្សខ្លះគិតថា សេ្នហាពិតជាមានជាតិពិសពុលណាស់សម្រាប់ពួកគេ អាចធ្វើឲ្យពួកគេលែងគិតពីខ្លួនឯង ភ្លេចម៉ែភ្លេចឪ មិត្តក្លាយជាសត្រូវ ដោយសារមនុស្សប្រើសេ្នហាជាឃាតករដ៏សាហាវ តែទោះយ៉ាងនេះក្តី ក៍មានពាក្យមួយនិយាយថា ល្បែងស្នេហ៍ និងល្បែងស៊ីសង ឈឺចាប់ ចាញ់ប៉ុន្មានដងក៏មិនចេះរៀងចាលដែរ ហើយក៏មិនខុសដែរ ដែលមានសេ្នហាអាចនៅជាអមតៈបាន គឺស្នេហាដែលប្រកបទៅដោយមេត្តាករណាចំពោះមនុស្សជាទីស្រឡាញ់ដូចជាមាតាបិតាស្រឡាញ់កូនចៅដូច្នេះដែរ។ ដើម្បីកុំឲ្យឆ្ងាយទៅទៀតផេកគោលគំនិតល្អដើម្បីជីវិតបានទាញយកផេកមួយ Rayser មកចែករំលែកដល់ប្រិយមិត្តអ្នកដែលមានឆន្ទៈស្រឡាញ់ក្នុងការសិក្សារៀនសូត្ររកដែនកំណត់គ្មាន ដូចពាក្យមួយនិយាយថា សម្រាប់អ្នកសិក្សាគ្មានថ្ងៃចាស់ ឬការសិក្សាគ្មានថ្ងៃបញ្ចប់ឡើយ។ តើផេក Rayser មួយនេះបានលើកពីបញ្ហាអ្វីខ្លះនុ៎ះ តោះចុចទៅអានមើលដើម្បីយកជាគតិអប់រំខ្លួន និងចែករំលែកចំណេះទាំងនេះទៅឲ្យមនុស្សជាទីស្រឡាញ់របស់យើងផង។ Ok!!!!!

Wednesday, February 11, 2015

ទំព័រជីវិត និងគំនិត

រឿងរ៉ាវក្នុងលោកនេះកើតឡើងបានរាល់ថ្ងៃទាំងផ្លូវល្អនិងផ្លូវអាក្រក់ មានការរីកចម្រើនផ្នែកខ្លះ ផ្លែកខ្លះក៏ទទួលរងប៉ះពាល់ពីឥទ្ធពលម្ខាងទៀត។ ពេលណាជួបនូវបញ្ហា ពេលនោះក៏មានគំនិតរកនូវដំណោះស្រាយបញ្ហានោះឲ្យផុត។ ថាតើអ្វីដែលបណ្ដាលឲ្យកើតរឿងបែបនេះឡើង គឺបណ្តាលមកពីគំនិតរបស់មនុស្សយើង គ្មានអ្វីដែលអាចរារាំងគំនិតបាន ហើយក៏គ្មានអ្វីដែលអស្វារ្យជាងគំនិតដែលធ្វើឲ្យមនុស្សក្លាយជាកំពូលមនុស្ស ឬអច្ឆរិយមនុស្ស ឬមនុស្សថោកទាបំផុតជាងសត្វក៏មកពីគំនិតមនុស្សនេះដែរ។ គំនិតជាអាវុធដ៏មានសក្ដានុពលដែលអាចកាប់ស្ការនូវរាល់បញ្ហាទាំងឡាយដែលកើតមានឡើងក្នុងលោកនេះ។​ ផេកគោលគំនិតល្អដើម្បីជីវិតបានទាញយកផេកមួយ "ជីវិត និងគំនិត" ចែកចាយជាចំណេះដឹងដល់ប្រិយមិត្តដែលមានប្រាថ្នាចង់ស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅអំពីបញ្ហាជីវិតនិងគំនិតនេះ ។ តើផេកនេះបានលើពីជីវិត និងគំនិតយ៉ាងណា? បើចង់ដឹងចុចតាមដានអានស្វែងយល់ទាំងគ្នាណា។