Wednesday, July 22, 2015
ម្រះអាចព្យាបាលជំងឺមហារីក និងទឹកនោមផ្អែម
ម្រះអាចព្យាបាលជំងឺមហារីក និងទឹកនោមផ្អែម
ការសិក្សាស្រាវជ្រាវមួយបានរកឃើញថាផ្លែម្រះដែលប្រិយមិត្តចំណាំយកទៅធ្វើម្ហូបយ៉ាងឆ្ងាញ់ពិសានោះ អាចកម្ចាត់ជំងឺមហារីកលំពែង និងអាចព្យាបាលជំងឺទឹកនោមផ្អែមផងដែរ។
លទ្ធផលនៃការស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត Frank Shallenberger មកពីសាកលវិទ្យាល័យ University of Colorado នោះ បានរកឃើញថា នៅក្នុងម្រះមានសារធាតុរាវ ៥% ដែលអាចជួយកម្ចាត់កោសិកាមហារីក និងថែរក្សាលំពែងរបស់មនុស្សយើងបានល្អសឹងតែមិនគួរឲ្យជឿ។ អ្នកស្រាវជ្រាវបានពន្យល់ថាទឹកម្រះល្វីងៗនោះអាចសម្លាប់កោសិកាមហារីកប្រហែល៩០%។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរដ្ឋ Colorado បានសាកល្បងផ្លែម្រះនោះ នៅលើសត្វកណ្ដុរហើយលទ្ធផលត្រូវបង្ហាញថាមានប្រសិទ្ធភាព ៦៤% ដែលអាចកាត់បន្ថយទំហំនៃដុំមហារីកលំពែង ហើយថែមទាំងមិនមានផលប៉ះពាល់ថែមទៀតផង។
ក្រៅពីអាចកម្ចាត់មេរោគមហារីកលំពែង ម្រះក៏ត្រូវបានគេរកឃើញថាអាចព្យាបាលជំងឺទឹកនោមផ្អែមបានផងដែរ។
ប្រភព៖ ហ្វេកបុក
Subscribe to:
Post Comments (Atom)
No comments:
Post a Comment