“...តើចង់ឃើញពួកទេព ពួកមានកាយជាទិព្វនឹងគេទេ? វាមានណ៎ា!
លោកអ្នកណាប្រតិបត្តិត្រូវ ចង់ឃើញពួកទេព ចង់ឃើញពួកដែលមានកាយទិព្វ ចង់ឃើញពពួកទេវតា
ចង់ទាក់ទង់ជាមួយពួកទេវតា ចង់សន្ទនាជាមួយពួកទេវតា វាមិនពិបាកទេ រកឲ្យឃើញកាយរបស់យើងថា
ជាវត្ថុគ្រោតគ្រាតសៅហ្មងឲ្យច្បាស់សិន រឿងកាយទិព្វ ពួកទេព ពួកទេវតា
វាជារឿងតាមក្រោយទេ។
សំបកកាយរបស់យើងគ្រោតគ្រាត
ជាគ្រឿងមិនស្អាត ពិការភ្នែកងងឹតឈឹង ក៏នៅប៉ះស្ទាបដឹងបាន ចិត្តរបស់យើង នៅមើលមិនឃើញផង
នៅគ្រាន់បើ អួតអាងថា ពូកែចង់ទៅឃើញកាយទិព្វ ចង់ឃើញពួកទេព ចង់ឃើញទេវតា វាជារឿងគួរឲ្យអស់សំណើចណាស់!...”។
No comments:
Post a Comment