Sunday, October 2, 2016

គោលគំនិតល្អ៨ប្រការ រៀនហ្វឹកហាត់រកសេចក្ដីសុខ


គោលគំនិតល្អ៨ប្រការរៀនហ្វឹកហាត់រកសេចក្ដីសុខ

គំនិតតាក់តែងគួរឲ្យខ្លាច ព្រោះមនុស្សយើងចូលចិត្តគិតតែឯកឯងទ័លតែកើតទុក្ខ ហើយនឹងការទម្លាក់ចោលខ្លះ ក៏នឹងមានសេចក្ដីសុខឡើង អ្វីដែលមិនចាំបាច់ត្រូវគិត កុំយកចិត្តខួរក្បាលទៅគិតឡើយ។

១) រៀនហ្វឹកហាត់មើលខ្លួនឯងឲ្យតូចទៅៗ មានន័យសេចក្ដីថា ចូរធ្វើខ្លួឲ្យតូច កុំធ្វើជាមនុស្សខ្លួនធំឡើយ ពេលមានអ្វី ដែលកើតមានឡើងដល់យើង កុំទៅផ្ដល់ភាពសំខាន់ឲ្យខ្លួនឯងខ្លាំងពេក។

២) រៀនហ្វឹកហាត់ឲ្យខ្លួនឯងជាអ្នកមិនសន្សំ មានន័យសេចក្ដីថា ការសន្សំអ្វីម្យ៉ាងនោះ ជាភារៈមិនឲ្យច្រើនពេក តិចល្មមៗបានហើយ វៀរលែងតែអំពើល្អ។

៣) រៀនហ្វឹកហាត់ឲ្យខ្លួនឯងជាមនុស្សសប្បាយៗ មានន័យសេចក្ដីថា កុំទៅឆ្កូតលីលាជាមួយសភាពសម្បូរបែប ព្រោះភាពសម្បូរបែប វាមិនមានពិតទេ។

៤) រៀនហ្វឹកហាត់ខ្លួនឯងឲ្យជាមនុស្សនឹងន ឬនិយាយតែរឿងណាដែលល្អប្រពៃ មានន័យសេចក្ដីថា បើអ្វីៗដែលមិនល្អកុំទៅជ្រលក់មាត់និយាយ ព្រោះការនិយាយស្ដី ឬវិចារណ៍ក្នុងផ្លូវវិនាសនោះ មានតែញ៉ាំងឲ្យចិត្តខ្លួនឯងថោកទាប និងល្អក់កករតែប៉ុណ្ណោះ។

៥) រៀនហ្វឹកហាត់ឲ្យខ្លួនឯងដឹងស្គាល់ពីធម្មជាតិថា អ្វីៗចេះតែកន្លងហួសទៅ មានន័យសេចក្ដីថា ពេលវេលាមានសេចក្ដីសុខ ក៏ដឹងថា តិចសេចក្ដីសុខវានឹងកន្លងផុតទៅ ពេលមានសេចក្ដីទុក្ខ ក៏ឲ្យដឹងថា តិចសេចក្ដីទុក្ខក៏នឹងកន្លងផុតទៅ ពេលមានស្ថានការណ៍ពិបាកៗ កើតមានឡើង រឿងទាំងហ្នឹង ពួកវានឹងមិនបានស្ថិតនៅជាមួយយើងរហូតដល់ថ្ងៃស្លាប់នោះឡើយ។

៦) រៀនហ្វឹកហាត់ឲ្យខ្លួនឯង យល់ចូលចិត្តរឿងនៃការនិន្ទា មានន័យសេចក្ដីថា យើងកើតមកក៏ត្រូវដឹងខ្លួនថា មនុស្សយើង ត្រូវគេនិន្ទាប្រាកដ ដូចនោះ ពេលត្រូវគេនិន្ទាសូមឲ្យដឹងថា យើងមកត្រូវត្រង់ផ្លូវហើយ មានន័យថា យើងនៅមានខ្លួនរស់នៅលើលោកមួយនេះ មនុស្សដែលចូលចិត្តពុះកញ្រ្ជោលឡើងចុះតាមពាក្យនិន្ទា គឺជាមនុស្សដឹងមិនទាន់លោកនេះតែប៉ុណ្ណោះ។

៧) រៀនហ្វឹកហាត់ខ្លួនឯង ឲ្យផុតពីសភាពជាទាសៈរបស់លុយ មានន័យសេចក្ដីថា យើងត្រូវហ្វឹកហាត់រៀនពេញចិត្តជាមួយវត្ថុ ដែលខ្លួនឯងកំពុងមាន ប្រើរថយន្តម៉ាកអ្វី ប្រើទូរស័ព្ទម៉ាកយីហោរអ្វី នាឡិកាម៉ាកអ្វី ម៉ូតូម៉ាកអ្វី ប្រើប្រាស់សម្លៀកបំពាក់យីហោរអ្វី រៀនហ្វឹកហាត់ពេញចិត្តជាមួយវាឲ្យបាន។ ការណ៍ដែលមនុស្សយើងនឹងលែងធ្វើទាសៈលុយបាននោះ ត្រូវតែចាប់ផ្ដើមពីការចេះគ្រប់គ្រាន់សិន។ ពេលណាចេះគ្រប់ហើយ ក៏មិនចាំបាច់ត្រូវការរកលុយកាក់ច្រើន ពេលណាមិនត្រូវការលុយកាក់ច្រើន ពេលនោះជីវិតក៏មានឱកាសធ្វើអ្វីបានច្រើនជាងការរកលុយកាក់ទៅទៀត។

៨) រៀនហ្វឹកហាត់ឲ្យខ្លួនឯងលះបង់ និងសុខចិត្តចោលការប្រៀបប្រដូច មានន័យសេចក្ដីថា ការណ៍ដែលមនុស្សម្នាក់ៗ ព្រមចោលការប្រៀបប្រដូចអ្នកដទៃខ្លះ វាជារឿងចំាំបាច់។ អ្នកណាក៏ដោយដែលឈ្លក់វង្វេងភាពត្រឹមត្រូវ ឆ្កួតហេតុឆ្កួតផល មិនព្រមចោលប្រៀបប្រដូចអ្វី មិនយូរទេ មនុស្សនោះៗនឹងក្លាយជាមនុស្សបល់សតិ ក្លាយជាមនុស្សដែលត្រឹមត្រូវគ្រប់យ៉ាង តែគ្មានសេចក្ដីសុខ ព្រោះតែត្រូវស៊ូប្រឆាំងជាមួយមនុស្សជិតខាងពេញទីទាំងអស់ ដើម្បីភាពត្រឹមត្រូវដែលខ្លួនឯងតោងប្រកាន់យកវានោះ៕ [edit]


គំនិតតាក់តែងនោះគួរឲ្យខ្លាច ហើយការដាក់ចុះក៏មិនចាំបាច់ត្រូវគិត ព្រោះការណ៍ដែលមិនចាំបាច់គិតខ្លះក៏បាន នោះហ្នឹងឯងដែលគេហៅថា ការដាក់ចុះ...”

ប្រភព ៖ smart sme
#DemocratTH , gotoknow



No comments:

Post a Comment