Thursday, October 6, 2016

កុំទុកចិត្តសត្រូវដែលខ្សោយកម្លាំង ថាមិនគិតធ្វើបាប ព្រោះមិនមានមិត្តណាស្មោះត្រង់ក្នុងហ្វូងសត្រូវទេ


កុំទុកចិត្តសត្រូវដែលខ្សោយកម្លាំង ថាមិនគិតធ្វើបាប ព្រោះមិនមានមិត្តណាស្មោះត្រង់ក្នុងហ្វូងសត្រូវទេ នឹងលូកដៃចូលទៅបែបអ្នកមានប្រៀប ឬនឹងលើកដៃទៅដើម្បីសូមអង្វរបែបអស់ឫទ្ធិ។

“អំណាចទឹកប្រាក់ សូម្បីតែក្រដាសមានសន្លឹកស្ដើងៗ ប៉ុន្តែអាចសម្លាប់និងបំផ្លាញបានអ្វីៗគ្រប់យ៉ាង"


ពេលមានអ្នកមកប្រាប់ថា កុំយករឿងមួយមកទាក់ទាមនឹងរឿមួយ ពាក្យសម្ដីបែបនេះគឺមនុស្សដែលកំពុងចាញ់ប្រៀប កំពុងឈ្លោះប្រកែកទាស់រកច្រកចេញ ឬមិនខ្លួនល្ងង់ឆោតដែលមិនចេះប្រើឱកាសក្នុងការទាមទារ។

សិស្សៈ លោកគ្រូ... ខ្ញុំនឹងធ្វើដូចម្ដេច ពេលត្រូវការពង្រីកកិច្ចការ?
គ្រូៈ អ្នកត្រូវស្វែងរកប្រភពប្រាក់ទុន តែអ្នកចូរចាំទុកថា ការតាមរកប្រាក់ពីធនាគារ អ្នកកុំទៅសុំប្រាក់... ឲ្យទៅឲ្យឱកាសប្រភពប្រាក់ទុននោះ។
សិស្សៈ តើវាយ៉ាងម៉េចទៅវិញ មិនមែនសុំខ្ចីបុលគេ តែឲ្យឱកាសគេវិញ?
គ្រូៈ បើអ្នកចែករំលែកទុនឲ្យមនុស្សមករួមគ្នាបាន នឹងជាការផ្តល់ឱកាស វាក៏ដូចគ្នាគ្រប់រឿងរ៉ាវ ការណ៍ដែលអ្នកនឹងទៅយល់ព្រមរឿងអ្វីជាមួយអ្នកណាម្នាក់ បើអ្នកស្ថិតនៅក្នុងឋានៈផ្សេងគ្នា វិធីដែលនិយាយ ឬវិធីដែលគិតពិចារណាក៏ផ្សេងគ្នា។
សិស្សៈ ខ្ញុំក៏នៅតែមិនទាន់យល់!
គ្រូៈ គឺវាយ៉ាងនេះ បើអ្នកកំពុងត្រូវគេវាយសម្រុក ផ្លូវមួយដែលអ្នកត្រូវរកផ្លូវកែព័ត៌មាន ឬប្រយុទ្ធគ្នាលើសៃវេនព័ត៌មាន តែផ្លូវមួយទៀតអ្នកក៏ត្រូវទៅនិយាយក្នុងផ្លូវសម្ងាត់ស្ងាត់ៗមែនទេ!
សិស្សៈ ជាធម្មតាមានដូច្នោះ
គ្រូៈ ការចាញ់ប្រៀប ឬមានប្រៀបក្នុងសរមភូមិព័ត៌មាន ការទៅចរចាក្នុងផ្លូវសម្ងាត់ អ្នកថា តើបានផ្លែផ្កាដែរឬអត់?
សិស្សៈ ត្រូវតែមានប្រាកដ ពេលយើងនិយាយ យើងមានប្រៀប គឺជាការលូកដៃចូលទៅ តែបើយើងចាញ់ប្រៀបគឺជាការលើកដៃសូមអង្វរ។
គ្រូៈ បើសិនជាអ្នកចាញ់ប្រៀបក្នុងទំព័រព័ត៌មាន អ្នកចាញ់យ៉ាងអស់សាច់ ក្នុងផ្លូវសម្ងាត់អ្នករមែងត្រូវព្រមទទួលយកលក្ខខណ្ឌគ្រប់លក្ខខណ្ឌ។ ក្នុងផ្លូវប្រតិបត្តិអ្នកកាន់តែអាចនឹងព្រមចុះចាញ់ចំពោះអ្នកដែលគេគិតអាក្រក់ចំពោះអ្នក គឺនឹងចាញ់ទៅគ្រប់ទីលាន ដូចនោះ អ្នកក៏ត្រូវតស៊ូឲ្យឈ្នះគ្រប់ទីលាន មិនថានឹងមានទីលានប៉ុន្មានទេ បើឈ្នះបានហើយ ចាំទៅតវ៉ាទាំងផ្លូវសម្ងាត់ និងផ្លូវបើកចំហ។
គ្រូៈ ការទៅរកប្រភពប្រាក់ខ្ចីបុលក៏ដូចគ្នា បើសិនជាអ្នកធ្វើឲ្យប្រភពប្រាក់ខ្ចីបុលបានឈ្មោះថា គេនឹងបានប្រាក់បន្ថែមពីអ្នកប្រាកដ គេនឹងប្រកាន់បានថា អ្នកឲ្យឱកាសគេ នឹងធ្វើឲ្យគេមានឈ្មោះថា គេបានឱកាសក៏ត្រូវធ្វើយ៉ាងដទៃផងដែរ តើនឹងកើតអ្វី? ស្រេចតែរឿងនោះវានឹងមកពាក់ព័ន្ធទៅចុះ។ សំខាន់អ្នកត្រូវគិតថា

សត្រូវរបស់អ្នកនឹងរមែងតែងតែល្អជាមួយអ្នក មិនមែនព្រោះការភ្ញាក់រលឹកក្នុងទង្វើរបស់អ្នកទេ តែថ្ងៃនេះសត្រូវរបស់អ្នកនឹងមិនទាន់ធ្វើអ្វីអ្នក ព្រោះតែគេនៅមើលឃើញថា ពេលនេះគេនៅចាញ់ប្រៀបចំពោះអ្នក ទើបមិនទាន់ចាប់ផ្ដើម



សរសេរដោយ វិ.ណបាវារៀ
ប្រភព៖ https://jurassicsiam.blogspot.com/2016/09/
រូបភាព៖ ហ្វេសប៊ុកផេក និង my.dek-d.com



No comments:

Post a Comment