Monday, October 3, 2016

គួរ ឬមិនគួរ


គួរ ឬមិនគួរ

 “...ភិក្ខុសាមណេរ រហូតដល់មានជី រស់នៅដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ តាមពាក្យអប់រំបង្រៀនដោយព្រះពុទ្ធអង្គ ឲ្យចូលមកសណ្ឋិតនៅក្នុងចិត្តរបស់យើង ជាការហ្វឹកហាត់ចិត្តខ្លួនហ្នឹងឯង យើងយកលទ្ធិប្រពៃណី ឬការប្រព្រឹត្តប្រណិប័តន៍របស់ព្រះពុទ្ធអង្គ ព្រះអរិយជាម្ចាស់ ឲ្យមកសណ្ឋិតចូលនៅក្នុងចិត្ត ក្នុងបេះដូងរបស់យើង។

ចិត្តយើងវាកើតមានជាធម្មតារបស់លោក វាក៏ប្រព្រឹត្តទៅតាមលោក ជល់មុខជល់ក្រោយ បុកមុខបុកក្រោយ ដូចយ៉ាងដែលយើងទាំងអស់គ្នាកំពុងបានឃើញមានបែបនោះឯង មួយណាគួរ មួយណាមិនគួរ មិនចេះតែស្រវាចាប់យកឡើយ នោះហៅថា មិនមានសីលមិនមានធម៌។

អ្នកដែលគេមានសីលមានធម៌អាថ៌ ត្រូវមានការគិត ការនឹក ការត្រិះរិះពិចារណាជាមុនសិនថា តើអានេះគួរដល់យើង ឬគួរដល់អ្នកណា ជារបស់ដែលមកពីជ្រុងណា ត្រង់ឋានណា អានពិនិត្យមើលសិន មិនមែនចេះតែពឺតចេះតែពួយ ដូចពួកអ្នកឆ្អិនក្បាលស៊ីក្បាល ឆ្អិលកន្ទុយស៊ីកន្ទុយទេ។

ត្រូវត្រួតពិនិត្យមើលសិនណ៎ា របស់របរទាំងនេះអាណាគួរយក អាណាមិនគួរយក ព្រោះយើងត្រូវតម្កល់ចិត្តហ្វឹកហាត់ចិត្តឲ្យល្អប្រពៃ នឹងបណ្ដែតបណ្ដោយតាមអំណាចរបស់ចិត្តមិនបានឡើយ។ ចិត្តចាំបាច់ត្រូវហ្វឹកហាត់វា ហ្វឹកហាត់ឲ្យវាបានឆ្អិនល្អ ឲ្យប្រព្រឹត្តទៅក្នុងវិថី ដែលត្រឹមត្រូវតាមបែបបទដ្ឋានរបស់ព្រះពុទ្ធបរមគ្រូអរិយៈជាម្ចាស់ ព្រះអង្គទ្រង់អប់រំបង្រៀនទុករួចហើយ យើងនាំគ្នាមកហ្វឹកហាត់លត់ដំចិត្តមួយដួងនេះឲ្យបាន...”។ [edit]

ថេរដីកាអប់រំដោយ...
ព្រះគ្រូតាស្រី មហាវីរោ
ទេសនាស្ដីពី ឲ្យព្រះធម៌ស្ថិតនៅក្នុងដួងចិត្ត
រូបភាព ហ្វេសប៊ុកផេក



No comments:

Post a Comment