គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៦)
“...ក្ដីមេត្តាជាធម៌ដែលធ្វើឲ្យមនុស្សយើងមានគុណធម៌។ ក្ដីមេត្តាគឺមានគំនិតគិតប្រាថ្នាចង់ឲ្យអ្នកដទៃមានក្តីសុខ។
បុគ្គលដែលមានក្តីមេត្តាគឺជាបុគ្គលដែលមានភាពជាមិត្ត វាផ្ទុយពីសត្រូវ
ដែលមានសន្តានចិត្តព្យាបាទ មានបំណងបំផ្លិចបំផ្លាញអ្នកដទៃ មិនចង់ឲ្យគេបានសុខ ឲ្យរស់នៅក្នុងសន្តិ។
មេត្តាផ្ទុយពីទោសៈ ដែលមានកំហឹងចងអាឃាតព្យាបាទ ប្រទូស្តរាយដល់ជនដទៃ។
ក្តីមេត្តាជាគ្រឿងឧបត្ថម្ភ តែទោសៈព្យាបាទជាគ្រឿងបំផ្លិចបំផ្លាញ។
ពេលយើងមាននូវក្តីមេត្តាចំពោះគ្នា រមែងគិតដល់ចំណុចមួយនៃការជួយសង្គ្រោះស្រោចស្រង់គ្នាឲ្យមានសេចក្ដីសុខ
ខុសឆ្គងទៅខ្លះ ក៏ចេះលើកលែងឲ្យអភ័យ ប៉ុន្តែបើខ្វះនូវក្តីមេត្តាចំពោះគ្នាហើយ
ក៏មានតែតាមកំទេច មានតែការព្យាបាទ ចង់អាឃាតដល់ជនដទៃ ធ្វើនូវក្តីមិនពេញចិត្តឲ្យដល់ជននានា
ក៏តបស្នងសង់សឹកដោយការមិនពេញចិត្តដូចគ្នា។ យើងទើបគួរមានក្តីមេត្តាចំពោះគ្នា ដើម្បីសង្គមមានសន្តិរបស់យើង...”។
អប់រំដោយ
ព្រះគ្រូញាណសំវរៈ
No comments:
Post a Comment