Friday, November 4, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២០)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២០)

“...មនុស្សដែលមិនមាន សមាធិ ចិត្តមាននីវរណៈ ភាពកង្វល់ ព្រួយបារម្ភកូន បារម្ភចៅ បារម្ភនេះបារម្ភនោះ ពេលដែលខ្លួនស្លាប់ទៅ វិញ្ញណក៏ទៅតោងប្រកាន់យកត្រង់កូនត្រង់ចៅនោះៗ។ ពេលខ្លះបែរទៅកើតជាកូនរបស់ខ្លួនឯងក៏មាន។ ជួនកាលឪពុកម្តាយដែលបានបន្សល់ទុក ឲ្យនូវមរកមានដីស្រែចំការច្បារដំណាំ ក៏កើតចិត្តព្រួយបារម្ភរឿងកេរអាករទ្រព្យសម្បត្តិរបស់ខ្លួនទាំងនោះ។ ពេលស្លាប់ទៅ ក៏ទៅកើតជាសត្វក្នុងស្រែ ក្នុងចំការច្បារដំណាំនោះក៏មាន។ ពេលអ្នកខ្លះស្លាប់ទៅ ទៅកើតជាព្រាយបិសាច ចាំស្រែចំការ ព្រៃភ្នំក្រំថ្មនោះក៏មាន។ ពួកនេះជាពួក សម្ភវេសី គឺវិញ្ញាណអណ្តែតរសាត់ទៅដើររកកន្លែងអាស្រ័យសំចតនៅ។ បើចិត្តរបស់យើងតាំងនៅក្នុង បុញ្ញកុសលកម្ម យើងមានសុគតិ ជាទីត្រាច់ទៅ បើចិត្តរបស់យើងតាំងនៅក្នុង បាបអកុសលកម្ម វិញ វិញ្ញាណរបស់យើងក៏ទៅកាន់ ទុគតិ មិនបានទៅកើតក្នុងលោកដែលល្អស្អាតទេ...

រូបភាព៖ Plus.google.com

No comments:

Post a Comment