Friday, November 25, 2016

រឿងនិទាន ឥដ្ឋពូកែខ្លាច


រឿងនិទាន ឥដ្ឋពូកែខ្លាច

មានជាងធ្វើឥដ្ឋម្នាក់កំពុងបោះដុំឥដ្ឋដាក់ចូលក្នុងឡដុត
ឥដ្ឋមួយដុំចាប់ផ្ដើមញ័រជើងដៃដោយភាពភ័យខ្លាច
ពេលវាគិតថា វាកំពុងនឹងត្រូវអណ្ដាតភ្លើងដែលឆេះដុតដល់ក្រហម។
វាព្យាយាមរត់គេចឲ្យផុតពីដៃរបស់ជាងធ្វើឥដ្ឋ។ ទីបំផុតវា
ក៏ចូលទៅលាក់ខ្លួននៅក្នុងគំនរចំបើងមួយ និងអាច
លប់លាក់គេចពីការត្រូវគេដុតបានសម្រេច។
ក្នុងពេលមិនយូរឡើយ កម្មករក៏មកជណ្ជូនឥដ្ឋដែលបានដុតចេញពីឡវិញ។
កម្មករម្នាក់នោះបានសង្កេតមើលឃើញឥដ្ឋមួយដុំដែលមិនត្រូវបានគេដុត
នៅក្នុងគំនរចំបើង ទើបរើសចាប់យកវាក្រវែងចោលទៅ។
ឥដ្ឋដែលមិនបានដុតកំដៅភ្លើង ចាប់ផ្តើមខូចចិត្តជាមួយនឹងទង្វើរបស់វា
ពេលវាឃើញមិត្តរបស់វាត្រូវបានគេដឹកចេញពីឡមកវិញ
មានពណ៌សប្បុរក្រហមឆ្អៅជាងមុន ថែមទាំងមើលទៅរឹងមាំណាស់ផង
ប៉ុន្តែវាត្រូវបានគេក្រវែងចោលឲ្យនៅដាច់ដោយឡេកតែមួយដុំប៉ុណ្ណោះ។
មិនយូរ ពេលមានក្រសែខ្យល់ និង
ភ្លៀងធ្លាក់ចុះមក វាក៏ខូចទ្រង់ទ្រាយបន្តិចម្ដងៗ
ទាល់តែក្លាយជាដីភក់វិញបាត់ទៅ។
សភាវៈដែលមានសម្ពាធនឹងឧបសគ្គទាំងឡាយ នៅក្នុងជីវិត
កើតមានត្រឹមតែពេល ដុតឥដ្ឋរបស់យើងប៉ុណ្ណោះ។
បើយើងអាចឆ្លងកាត់មកបានហើយ នឹងធ្វើឲ្យយើងរឹងមាំឡើង
អាចនឹងដំណើរជីវិតបានយ៉ាងស្វាហាប់ ចិត្តមានមោទនភាព។
ក្នុងទីបំផុត បើយើងជួបប្រសព្វភាពជោគជ័យក្នុងជីវិត
យើងនឹងយល់បានថា ឧបសគ្គដែលស៊ូទ្រាំបាន  នឹងកំក្លាយមនុស្សឲ្យមាំមួនវិញ៕

ប្រភព៖ http://suriyazen2.blogspot.com/2015/07/blog-post_15.html



No comments:

Post a Comment