Wednesday, December 28, 2016

ធ្វើហីធម្មតា ទំនេរ បញ្ញា


ធ្វើហីធម្មតា ទំនេរ បញ្ញា

 “...ពាក្យថា ធ្វើហីធម្មតាក៏ល្អ គឺចិត្តជាអ្នកព្រងើយកន្តើយ ព្រងើយកន្តើយពីមានខ្លួន។ មានតែពាក្យមួយគត់ថា ព្រងើយ ហើយក៏បណ្ដែតបណ្តោយតាមការព្រងើយកន្តើយនៅក្នុងខ្លួន  ពីព្រោះតែយើងដឹងទាន់។ បើមិនថា យើងដឹងទាន់ទេ ប្រើពាក្យជំនួសថា បញ្ញាដឹងទាន់។ ត្រង់ទីកន្លែងខ្លះ ព្រះបរមសាស្តា ទ្រង់ប្រាប់ថា ឲ្យមានសតិ ព្រមជាមួយនឹងឧបេក្ខា។ ការព្រងើយកន្តើយ ធ្វើចិត្តជាកណ្តាលចំពោះសង្ខារទាំងឡាយទាំងពួង វាជាការដុតបំផ្លាញភាពល្ងង់ខ្លៅនៅក្នុងខ្លួន ដែលយើងច្រើនតែហៅថា អវិជ្ជា ជាផ្លូវលោកន្តរផងដែរ។

រឿងនេះ វាក៏មានភាពព្រងើយកន្តើយច្រើនប្រការ ព្រងើយកន្តើយពីខ្ជិលច្រអូសធ្វើការងារ វាក៏ជា មោហៈ។ ការងារក្នុងទីនេះ សំដៅយកតួបញ្ញា ភាវនាដែលហៅថា វិបស្សនាឃើញសង្ខារកើតរលត់ៗព្រមមួយអន្លើដោយខ្យល់ដង្ហើមចេញចូល រួចហើយព្រងើយកន្តើយទំនេរបាន នឹងហៅថា មោហៈ មិនត្រូវ ព្រោះសំរាកបញ្ញាបណ្ដោះអាសន្ន មិនបានរំពឹងថា លួចពួនសង្ងំស៊ីក្នុងទីនោះទេ។

ពេលយើងចូលចិត្តភាពទំនេរ ជារូបជ្ឈានក៏មាន-មិនកើតក៏មាន ត្រង់ទីមិនកើតនោះ គឺជាភាពទំនេរពីយើង ពីគេ ពីសត្វ ពីបុគ្គលនោះ វាជាការទំនេរដែលមានបញ្ញា ដឹងត្រូវហៅថា ដឹងតាមសច្ចភាពនៃបញ្ញា និងមិនសំខាន់ថា ត្រង់ទំនេរនោះ មានខ្លួន ខ្លួនបានទំនេរផងទេ បើមិនសំខាន់យ៉ាងនោះទេ កិលេសក៏បែកខ្ញែកគ្នាព្រោងព្រាតអស់ហើយ មិនមែនជាអរូបជ្ឈានឡើយ។

ត្រង់ទីកើតអរូបជ្ឈាននោះ ព្រោះមិនមានបញ្ញាឃើញអនិច្ចំ ទុក្ខំ អនត្តា សម្បយុត្តនៅក្នុងខណៈតែមួយឡើយ ម្លោះហើយ វាក្លាយជាអរូបជ្ឈាន។ អរូបជ្ឈាន៤ នោះ ដោយន័យគឺ មិនឃើញអនត្តាធម៌នោះឯង ហើយក៏យល់ចូលចិត្តថា អរូបជ្ឈាននោះជារបស់ទៀតទាត់ ជាសុខ ជាតួខ្លួន ដូចជា អាឡារតាបស ជាដើម...”

អប់រំដោយ
លោកតា ខេមបត្តោ
ប្រភព៖ ព្រះត្រៃរ័តន៍

No comments:

Post a Comment