Sunday, January 1, 2017

ការធ្វើចិត្តឲ្យមានកម្លាំង


 “... ពាក្យថា ចិត្តស្ងប់នោះមិនមែនថា មិនមានអ្វីទេ វាត្រូវតែមាន មានសេចក្ដីស្ងប់គ្រប់គ្រងនៅ។ ការធ្វើចិត្តឲ្យស្ងប់ គឺជាការទំនេរឲ្យគ្រប់គ្រាន់ តាំងចិត្តមាំពេក ច្រើនពេកទៅ វាបណ្ដោយឲ្យមាំពេក ក៏មិនដល់ ព្រោះខ្វះភាពល្មមគ្រប់គ្រាន់។

ធម្មតា ចិត្តជារបស់មិននឹងន មិននៅស្ងៀម ជារបស់មានកិរិយា កម្រើកខ្លួនជារឿយៗ។ ដូច្នោះ ចិត្តរបស់យើង ទើបមិនមានកម្លាំង។ ការធ្វើចិត្តរបស់យើងឲ្យមានកម្លាំង ជាមួយកាយរបស់យើង ឲ្យមានកម្លាំងវាផ្សេងគ្នា។ ការធ្វើឲ្យកាយមានកម្លាំងគឺការហាត់ប្រាណ ធ្វើកាយសម្ព័ន្ធ មានការលោតហក់ ការរត់។ល។ ជាដើម នេះជាការធ្វើកាយឲ្យមានកម្លាំង។

ការធ្វើចិត្តឲ្យមានកម្លាំង គឺការធ្វើចិត្តឲ្យស្ងប់ មិនមែនធ្វើចិត្តឲ្យគិតនោះគិតនេះពាសវាលពាសកាលផ្សេងៗនោះទេ ធ្វើឲ្យវានៅក្នុងព្រំដែនរបស់វា ព្រោះថា ចិត្តរបស់យើងនោះមិនធ្លាប់បានស្ងប់ មិនធ្លាប់មានកម្លាំង វាទើបមិនមានកម្លាំងផ្នែកខាងសមាធិខាងក្នុង...”

អប់រំដោយ 
ឆា សុភទ្ទោ
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍
រូបភាព៖ រាហុល កុមារ

No comments:

Post a Comment