Tuesday, April 4, 2017

ជីវិត-ស្នេហាដែលសាមញ្ញៗ ប្រសើរជាងអ្វីៗទាំងអស់


🚹 : រៀបការជាមួយបងទៅ
🚺 : តើបងមានផ្ទះអត់?
🚹 : បងជួលផ្ទះគេនៅ...
🚺 : មានឡានអត់?
🚹 : មានតែម៉ូតូ...
🚺 : ប្រាក់ខែមួយខែប៉ុន្មាន?
🚹 : 200$ ក្នុងមួយខែ
🚺 : ហាសហា... តើបងមានអ្វីល្អដែលអូនត្រូវរៀបការជាមួយនោះ
🚹 : តែបងស្រលាញ់អូន
🚺 : ស្រលាញ់! ហូបជំនួសបាយបានអត់?

🏃 បុរសម្នាក់នោះ មុខឡើងក្រហមហើយដើរចេញទៅ...

3 ឆ្នាំក្រោយមក...

🚹 : បង...នឹងរៀបការជាមួយអូន
🚺. មានផ្ទះអត់?
🚹 : មានវិឡា
🚺. មានឡានអត់?
🚹 : មាន Land Rover
🚺. ប្រាក់ខែមួយខែប៉ុន្មាន?
🚹 : បងជាអ្នកបើកឲ្យប្រាក់ខែគេ
🚺. ចឹង..ក៏បាន អូននឹងការជាមួយបង

👰💒 នាងក៏រៀបការជាមួយគេ
តែនាងភ្លេចគិតថា លើកនេះគេអត់បានប្រាប់ថា គេស្រលាញ់នាងទេ។

10 ឆ្នាំក្រោយមក

🚹 : យើងលែងគ្នាទៅណ៎ា
🚺. ហេតុអីទៅ?
🚹 : បងមានស្រីថ្មីហើយ គេទាំងល្អហើយស្អាត...អូនមិនបានមួយចំណិតគេទេ
🚺. តែអូនជាភរិយាបង
🚹 : ទេ...អូនគឺជាស្រីដែលបងទិញបានដោយផ្ទះ🏠 លុយ💰 និងឡាន🚗
🚺 . ក្រែងថា បងស្រលាញ់អូននោះហ្អី? បងចាំបានថា អូនធ្លាប់បាននិយាយណា៎
🚹 : តែលើកនោះអូនអត់យល់ព្រមទេ ពេលដែលអូនព្រម បងអត់បាននិយាយពាក្យស្រលាញ់ទេ
បើចឹងយើងលែងគ្នាទៅ!

គំនិតអប់រំ៖ 👫 ជីវិត-ស្នេហា ដែលសាមញ្ញ ប្រសើរជាងអ្វីទាំងអស់ ចូរថែរក្សាមនុស្សដែលអ្នកស្រលាញ់ហើយគេស្រឡាញ់អ្នកឲ្យបានល្អ សង្គមមុខលុយ💵 សង្គមវត្ថុនិយម ចុងក្រោយនឹងពេញទៅដោយភាពចាកចេញដ៏ជូរចត់ និងឈឺចាប់ចុកចាប់បំផុត !

👉 តើមានមនុស្សប៉ុន្មាននាក់ដែលដឹងហើយយល់នោះ?


ប្រភពពីFB

No comments:

Post a Comment