ប្រើបញ្ញារលឹកដឹងដោយល្អិតល្អន់ជ្រៅជ្រះ
មិនលុះក្នុងអំណាច ឬទាក់ទាញទៅដោយអំណាចនៃសេចក្ដីលោភៈ ទោសៈ និងមោហៈ
ដែលជាហេតុឲ្យទៅជួបហេតុផល ជាគ្រឿងដោះស្រាយហេតុការណ៍ផ្សេងៗ
រួមទាំងជាចំណែកផ្ទាល់ខ្លួន និងទាំងជាចំណែករួមបានល្អប្រសើរឡើង។ ការជួបហេតុផលដែលត្រឹមត្រូវនេះឯង
ជាតួបញ្ញា ដែលជាផល មានគោលបំណងសម្រាប់ដោះស្រាយហេតុការណ៍ទាំងឡាយ។
តាមអ្វីដែលបានពោលមកនេះ
នឹងឃើញបានថា សម្មាសតិ និងបញ្ញា វានិមួយៗក៏ត្រូវអាស្រ័យគ្នានិងគ្នា ក្នុងទីនេះលើកយកតែសម្មាសតិឡើង
ជាប្រធាន ជាចម្បង ព្រោះមានគោលបំណងថា ជាប្រការសំខាន់ក្នុងនាទីដែលត្រូវដាស់តឿនចិត្ត
ឲ្យប្រើបញ្ញាជំនួសនឹងប្រើអារម្មណ៍ និងកិលេសចំពោះគ្នានិងគ្នា។ មនុស្សម្នាក់ៗក៏មានបញ្ញានៅដូចគ្នា
អាចនៅមានការបាត់បង់បញ្ញាទៅខ្លះៗ ក៏ព្រោះតែខ្វះសម្មាសតិប៉ុណ្ណោះ។
អប់រំដោយ
ព្រះញាណសំវរ
No comments:
Post a Comment