មាតាបិតាមានសេចក្ដីស្រឡាញ់ក្ដីមេត្តាករុណាចំពោះបុត្តធីតា
មានគំនិតទសន្សៈមួយដែលគេលើកឡើងថា
ម្ដាយឪពុកមិនមានគុណនោះ បើតាមមនុស្សនិយាយគិតដោយទូទៅគេយល់ថា មនុស្សបែបនេះនឹងមានបាបកម្ម។
បាបកម្មគឺជាកម្មដែលមិនល្អជាអំពើអាក្រក់ ការដែលមានកម្មមិនល្អក៏មានផលរបស់កម្មនោះមិនល្អដែរ
ហើយជាការទទួលផលរបស់បាបនោះ ។ បុគ្គលណាមិនជឿក្ដីឬជឿក្ដី វាជាកម្មរបស់ភាន់គេ ។ ការពិត
វាត្រូវតែកើតមានដូច្នោះ ត្រូវមានបាបកម្ម ត្រូវមានផលមិនល្អ ព្រោះវាជាផលរបស់បាបនោះឯង
។ មានតែផលបុណ្យប៉ុណ្ណោះ ទើបនឹងកើតមានផលល្អ ផលរបស់បាបនឹងកើតមានផលល្អមិនបានឡើយ
អ្នកជឿមិនជឿងក៏ហីទៅចុះ ។ សច្ចធម៌នេះមិនដែលប្រែប្រួលឡើយ
ត្រូវជាសច្ចធម៌គ្រប់កាលលំហទាំងអស។
ហេតុអ្វីទើបហ៊ានថា
គំនិតដែលនិយាយថា ម្ដាយឪពុក គ្រូឧបជ្ឈាយាចារ្យមិនមានគុណអ្វីទាំងអស់ វាជាបាប ក៏ដោយសារតែម្ដាយឪពុក
គ្រូឧបជ្ឈាយាចារ្យទាំងនោះ លោកមានព្រះគុណយ៉ាងក្រៃលែង ជាពិសេសម្ដាយឪពុកតែម្ដង
ជាអ្នកមានព្រះគុណចំពោះបុត្តធីតាយ៉ាងក្រៃលែងជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបាន
រហូតដល់ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង ព្រះអង្គទ្រង់សំដែងថា
ម្ដាយឪពុកជាព្រះអរហន្តរបស់កូនប្រុសស្រី ។
ព្រះពុទ្ធអង្គផ្ទាល់ក៏ជាព្រះអរហន្តមួយអង្គ គឺព្រះអរហំសម្មសម្ពុទ្ធជាម្ចាស់ ព្រះអង្គទ្រង់មានព្រះគុណបំណាច់លើអ្នកមានគុណទាំងឡាយ
ប៉ុន្តែត្រង់ចំណុចនេះ ព្រះអង្គទ្រង់សំដែងថា សម្រាប់បុត្តធីតាវិញ
ម្តាយឪពុកប្រៀបដូចជាព្រះអរហន្តរបស់ខ្លួនផងដែរ ។
គឺលោកមានគុណចំពោះបុត្តធីតាលើគុណទាំងឡាយ
ដូចនេះហើយ កូនប្រុសស្រីទាំងឡាយណាហ៊ានគិត ឬហ៊ាននិយាយថា ម្ដាយឪពុក មិនមានគុណចំពោះខ្លួន
ទើបជាអំពើបាបយ៉ាងធ្ងន់ ត្រឹមតែមានគំនិតគិតប៉ុណ្ណោះ
មិនទាន់បានអនុវត្តនៅប្រការដទៃចំពោះលោក ក៏ជាបាបកម្មធ្ងន់ធ្ងរបាត់ទៅហើយ
ទម្រាំសំដែងឱ្យឃើញតាមកាយកម្មចំពោះលោក ហើយបាបកម្មនោះធ្ងន់ពន់ប្រមាណ
ប្រសិនបើធ្វើឱ្យបាត់បង់ជីវិតលោកទៀតនោះ ក៏ទទួលបាបកម្មមួយឈ្មោះថា អនន្តរិយកម្ម ។
ការនិយាយក្ដី ការធ្វើអ្វីមួយក្ដី ដែលជាអំពើមិនសមគួរចំពោះមាតាបិតា
សុទ្ធតែមានហេតុមកពីគំនិតដែលគិតថា ម្ដាយឪពុកមិនមានគុណអ្វីទាំងអស់ ។
ដូចនោះទើបនិយាយថា គំនិតនោះជាបាប ដើមហេតុនៃអកុសលដ៏មានកម្លាំង
ផលរបស់បាបនោះក៏ដូចបានពោលខាងដើម ចាប់ផ្ដើមត្រង់ពីចិត្តរបស់បុគ្គលរបស់សាមីខ្លួនឯង
ដែលមិនប្រកបដោយហេតុផល មិនមែនជាការពិត មិនទៀងត្រង់ ជាភាពក្ដៅក្រហាយចិត្ត ។
ម្ដាយឪពុកទាំងឡាយក៏ជាមនុស្សបុថុជ្ជន
រមែងមានពេលធ្វើរឿង អាចមិនត្រឹមត្រូវខ្លះ ខុសឆ្គងក្នុងប្រការខ្លះ
ដែលជាការធ្វេសប្រហែសមានច្រើនមានតិចខ្លះ ឱ្យអត់នោះមិនឡើយ ។ ប្រសិនបើកូនប្រុសស្រីទាំងឡាយណា
មានគំនិតយល់ឃើញថា ម្ដាយឪពុករបស់ខ្លួនមិនមានគុណបំណាច ព្រោះមិនបានតាំងចិត្តឱ្យកូនប្រុសស្រីមកកើតទេ
ពេលលោកមានការភ្លាំងភ្លាត់ទៅខ្លះធ្វើនូវអំពើមិនគប្បីមានធ្ងន់ស្រាលខ្លះ
កូនប្រុសស្រីក៏មានបដិកិរិយាចំពោះលោកយ៉ាងខ្លាំងក្លា ។ ប៉ុន្តែនៅមានគំនិតគិតថា ម្ដាយឪពុកជាអ្នកមានព្រះគុណរបស់កូនប្រុសស្រីហើយ
ពេលលោកមានការភ្លាំងភ្លាត់ទៅខ្លះ តាមវិស័យរបស់ជនសាមញ្ញ
បដិកិរិយាដ៏មានកម្លាំងក៏មិនកើតឡើង ការតូចចិត្ត ការអាក់អន់ចិត្ត មានការប្រព្រឹត្តទៅជាធម្មតា
ដែលមានសេចក្ដីគោរពស្រឡាញ់ចំពោះម្ដាយឪពុក ជាហេតុមួយមិននាំយកនូវបាបកម្មផ្សេងឱ្យកើតឡើងបាន
។
សព្វថ្ងៃនេះ
មានពត៌មានអំពីកូនប្រុសស្រីប្រទូស្តរាយ ចំពោះម្ដាយឪពុកជារឿយៗ មានពត៌មានខ្លះសឹងតែមិនគួរឱ្យជឿនឹងភ្នែកនិងត្រចៀកទៀតផង
គឺជាការសំដែងភាពអាកូនមិនដឹងគុណ អាកូនមិនដឹងទិស មានសេចក្ដីប្រមាថលើគុណនេះខ្លាំងឥតឧបមា
ឬអាចនិយាយអាក្រក់ថ្កោលទោសចំពោះម្ដាយឪពុក ដោយមិនមានចិត្តខ្លាចញញើតបាបកម្មអ្វីណាបន្តិចសោះ
។
នេះក៏ព្រោះតែសព្វថ្ងៃនេះ
មានការគិត ការនិយាយ ការបញ្ចុះបញ្ចូលនូវផ្នត់គំនិតឱ្យកើតមានការយល់ចូលចិត្តថា
ម្ដាយឪពុកមិនមានគុណ ដោយមិនបានតាំងចេតនាឱ្យកូនប្រុសស្រីមកកើត នាំឱ្យមានគំនិតយល់ឃើញថា
ម្ដាយឪពុកជាមនុស្សអាត្មានិយមប៉ុណ្ណោះ តាមការពិតនឹងស្វែងរកហេតុផលអ្វី យកមកបញ្ជាក់បង្ហាញឱ្យឃើញថា
ម្ដាយឪពុកគ្មានគុណដូច្នេះក៏រកមិនមានដែរ ។ មិនមានបុគ្គលណាអាចរកហេតុផល
មកបញ្ជាក់ក្នុងរឿងនេះបានឡើយ ផ្ទុយទៅវិញ មានហេតុផលដោយច្រើនណាស់ដែលអាចយកមកបញ្ជាក់បានថា
ម្ដាយឪពុកមានសេចក្ដីស្រឡាញ់ មានមេត្តាករុណាចំពោះកូនប្រុសស្រី ខ្លាំងជាងការសេចក្ដីស្រឡាញ់
និងមានសេចក្ដីមេត្តាករុណាចំពោះជីវិតរបស់ខ្លួនលោកផងដែរ ។
ដើម្បីការពាររារាំងចិត្តខ្លួនឯង
មិនឱ្យញាប់ញ័រទៅតាមពាក្យបញ្ចុះបញ្ចូលដែលមានពាក្យរិះគន់ច្រើនណាស់ក្នុងមួយរយៈប៉ុន្មានឆ្នាំចុក្រោយនេះ
ទើបគ្រប់គ្នាសមគួរដល់ការព្យាយាមរកពេលទំនេរ រលឹកនឹកគុណរបស់ម្ដាយឪពុក
ចាប់ពីចំណុចស៊ូទ្រាំអត់ធ្មត់របស់លោកដែលខំពរផ្ទៃ៩ខែ ឬ១០ខែ
ដែលមានទម្ងន់រកពេលដាក់ចុះមិនបាន ។
យើងគ្រាន់តែកាន់របស់ធ្ងន់ដៃម្ដងកាលក៏ទ្រាំមិនចង់បាន
ត្រូវដាក់ និងមិនចង់លើកយួរកាន់ផង ប្រសិនបើគ្មានអារម្មណ៍ថា របស់នោះជាវត្ថុប្រសើរមានតម្លៃខ្ពស់
ក្រៅពីនោះ គ្រប់គ្នាក៏ប្រហែលជាធ្លាប់មានអារម្មណ៍ហើយថា
ខណៈពេលដែលកូនប្រុសស្រីតាំងនៅក្នុងគត៌នោះ
មិនធ្វើឱ្យម្ដាយឪពុកដែលមានរូបសម្បត្តិស្រស់ស្អាតសោភាគួរឱ្យចង់ទស្សនា ។
អ្នកខ្លះទៀត ប្រហែលជាធ្លាប់មានអារម្មណ៍នឹកគិតថា គួរឱ្យខ្មាសអៀន ប៉ុន្តែចំពោះទឹកចិត្តរបស់ម្ដាយឪពុកអារម្មណ៍ដូច្នេះវិញ
រកមិនឃើញមានឡើយ ។
អារម្មណ៍ទាំងអស់របស់លោក
ទៅប្រមូលម្ដុំរួមបានជាសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណាចំពោះបុត្តធីតា
ទោះបីជានៅមិនទាន់បានឃើញមុខមាត់ក៏ដោយចុះ
នេះអាចប៉ានប្រមាណបានពីការដែលលោកមិនបានគេចវេសជៀសឆ្ងាយទៅណា ក្នុងរយៈពេលដែលកូនប្រុសស្រីមកចាប់កំណើតតាំងនៅក្នុងផ្ទៃ
លោកប្រហែលជាស្ថិតនៅក្នុងសង្គម ក្នុងក្រសែភ្នែរបស់មនុស្សទូទៅតាមប្រក្រតី
ហើយជួនកាលលោកអាចមានមោទនភាពរំភើមរំជួលចិត្តជាងហ្នឹងទៀតក៏ថាបាន ។ ទាំងអស់នេះ អាចប្រព្រឹត្តទៅបាន
ដោយអំណាចនៃសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាចំពោះកូនប្រុសស្រីទាំងឡាយស្មោះចេញអស់ពីទឹកចិត្តបរិសុទ្ធពិតមែន។
សូមឱ្យកូនប្រុសស្រីព្យាយាមរកពេលវេលាទំនេរ គិតពិចារណាឱ្យបានស៊ីជម្រៅក្នុងរឿងរបស់លោកនេះ
កុំរៀនគិតសើរៗស្រាលភ្នែកខ្វាក់ ត្រចៀកថ្លង់ ចិត្តស្អុយ
និងជាការគ្រប់គ្រង់ចិត្តដ៏ត្រឹមត្រូវ តាមពុទ្ធោវាទ ដែលព្រះអង្គទ្រង់សំដែងទុកអស់រាប់ពាន់ឆ្នាំមកហើយ
៕
អប់រំដោយ
លោកឪ ញាណសំវរ
No comments:
Post a Comment